លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ត្រី រឹម សារិ ត្រូវបានលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ដាក់បទបញ្ជាភ្លាមៗឲ្យដឹកនាំកម្លាំងចុះជួយអន្តរាគមន៍ករណីបាក់ច្រាំងទន្លេបាសាក់ ត្រង់ចំណុចមុខផ្សារស្អាងព្រែកតូច ក្នុងស្រុកស្អាង បណ្ដាលឲ្យផ្ទះពលរដ្ឋចំនួន៣៧ខ្នងរងការខូចខាត ដោយផ្ទះខ្លះបាក់ចូលទន្លេ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។






