ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

តើពិតមែនទេ លោក ជួន ផង់មានតួនាទីជាប្រធានសហគមន៍  បើកដៃអោយមានសកម្មភាពបទល្មើសក្នុងដែនអភិរក្សដែលខ្លួនគ្រប់គ្រង? 

 

កំពង់ឆ្នាំង៖សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋភូមិស្ទឹងស្ងួតបានប្រាប់ឱ្យដឹងថា ការប្រព្រឹត្តបទល្មើសនេសាទកុំពុងតែបញ្ចេញសកម្មភាពយ៉ាងគក្រឹកគ្រេងដោយពុំកោតញញើតនិងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឡើយ ។  បទល្មើសទាំងនោះមានដូចជាដាក់សម្រាស់  ចវ៉ របាំងសាច់ញឹក អួនសាច់ញឹកកៀរចាប់ត្រី ហើយពុំនោះសោតគឺធ្វើសកម្មភាពនៅក្នុងតំបន់បឹងអភិរក្សទួលចារ ស្ថិតនៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច  ខេត្តកំពង់ឆ្នាំង ។

តាមប្រភពខាងលើបានឲ្យដឹងទៀតថាការដាក់សម្រាស់ទ្រង់ទ្រាយធំមានចំនួន២កន្លែង ក្នុងនោះមួយកន្លែងត្រូវបានហ៊ុំចាប់ត្រីរួចហើយ នៅរងចាំឱកាសហ៊ុំចាប់បន្តទៀត ដោយឡែកការធ្ចើសកម្មភាពអូសអួនរុញចវ៉បានប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង ដឹកចេញតាមម៉ូតូឬសគោយន្តមកដាក់លើរថយន្តកូរ៉េនៅពេលយប់យ៉ាងគឃ្លើន ។  សកម្មភាពនេះត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថាមានការត្រូវរ៉ូវគ្នាបើក ភ្លើងខៀវពីលោក ជួន ផង ប្រធានសគមន៍ស្ទឹងស្ងួតតែម្តងទើបក្រុមជនល្មើសទាំងនោះហ៊ានធ្វើសកម្មភាពយ៉ាងគឃ្លើនបែបនេះ ។

តាមប្រភពមួយផ្សេងទៀតបានឲ្យដឹងថាក្រុមអ្នកប្រប្រឹត្តបទល្មើសនៅចំណុចបឹងអភិរក្សទួលចារខាងលើនេះសុទ្ធសឹងជាសាច់ញាត់ខ្សែស្រលាយ និងបក្ខពួករបស់លោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួត ទើបមានឬទ្ធិអំនាចងាចធ្វើសកម្មភាពបែបនេះបាន ហើយថែមទាំងយកបាឡា និងសម្ភារៈផ្សេងៗទៀតដែលជារបស់រួមក្នុងសហគមន៍យកទៅប្រើប្រាស់ជាមធ្យោបាយក្នុងការប្រព្រឹត្តបទល្មើសតៀតផង ។សកម្មភាពបទល្មើសខាងលើនេះត្រូវបានប្រជាពលរដ្ឋសម្តែងនូវការសោកស្តាយ និងរិះគន់យ៉ាងខ្លាំងចំពោះការបំពេញ ការងាររបស់ លោក ជួន ផង់ ក្នុងនាមជាប្រធានសហគមន៍មិនបានជួយថែរក្សាធនធានក្នុងសហគមន៍របស់ខ្លួន បែរជាធ្វើមិនដឹងមិនលឺសម្ងំដេកលក់ឈឹង ។

ពាក់ព័ន្ធករណីខាងលើនេះ អ្នកសារព័ត៌មានយើងបានទាក់ទងរាយការណ៍ និងសុំការបកស្រាយពីលោក ជួន ផង់ ប្រធានសហគមន៍ស្ទឹងស្ងួត តែបានត្រឹមតែពាក្យឆ្លើយទាំងគំរោះគំរើយមិនទទួលខុសត្រូវ និងយកចិត្តទុកដាក់ចំពោះផលបហរយោជន៍ក្នុងសហគមន៍មកវិញថាចង់ធ្វើអីក៍ធ្វើទៅ ។

ដោយឡែក លោក គីម ហេង នាយសង្កាត់រដ្ឋបាលជលផលកំពង់ត្រឡាចបានប្រាប់ឲ្យដឹងថាករណីនេះលោកមិនបានដឹងទេប្រោះរវល់ចូលឆ្នាំ ។

សូមបញ្ជាក់ផងដែរថាប្រជានេសាទបានបង្ហើបថាករណីបទ ល្មើសនៅក្នុងបឹងអភិរក្សទួលចារនេះគឺកើតមានខួបប្រាំងខួប វស្សាជាប់គ្នារដឹក ហើយមិនតែប៉ុណ្ណោះតំបន់មេទឹកផ្សេងៗទៀតក្រោមការគ្រប់គ្រងរបស់លោក ជួន ផង់ ក៍ចាប់ផ្តើមមានការបូមពង្រីងទឹកចាប់ត្រីយ៉ាងគឃ្លើនដែលសកម្មភាពនេះជាប្រពៃណីទៅហើយ ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាចស្នើសុំទៅលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខប្រមាញ់និងនេសាទឱ្យធ្វើការបោះឆ្នោតដោះដូរសហគមន៍សារជាថ្មីព្រោះជួនផងមានតួនាទីជាប្រធានសហគមន៍គ្រប់គ្រងដែនអភិរក្សបែឱ្យមានបទល្មើសក្នុងតំបន់របស់ខ្លួនទៅវិញ។

ជាពិសេសលោក វ៉នស៊ីផា អភិបាល នៃអភិបាលស្រុកកំពង់ត្រឡាចមេត្តាជួយយកឈ្មោះបុគ្គល លោកជួនផង់ប្រធានសហគមន៍នេសាទភូមិស្ទឹងស្ងួតមកដុះក្អែលផងទានកុំឱ្យប្រជាពលរដ្ឋរិះគន់ថាក្រទេលធំប្រលំដេក។

ហេតុនេះហើយប្រជាពលរដ្ឋស្នើសុំទៅដល់អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុនសុវណ្ណារិទ្ធមេត្តាជួយអន្តរាគមន៍ឲ្យជំនាញពាក់ព័ន្ធគ្រប់ស្ថាប័នក្នុងខេត្តកំពង់ឆ្នាំងយកលោកស្ដេចក្រាញ់ប្រធានសហគមន៍ភូមិស្ទឹងស្ងួតនេះមកដុះក្អែលតាមតួនាទីរបស់ខ្លួនដែលជាប្រធានសហគមន៍ផង។

ពាក់ព័ន្ធការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរង់ចាំនិងបកស្រាយគ្រប់ម៉ោងធ្វើការតាមរបបនិងវិជ្ជាជីវៈអ្នកសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com