ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃទី២ ខែតុលាឆ្នាំ២០២១ ឯកឧត្តមកង សៅគុណ ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយមូលដ្ឋានស្រុកជ័យសែន និងឯកឧត្តមអ៊ុក គឹមសាន ប្រធានក្រុមការងារយុវជនបក្សខេត្ត បានអញ្ជើញជាអធិបតីក្មុងពិធីប្រកាសទទួលស្គាល់សមាជិកក្រុមការងារយុវជនបក្សឃុំ និងភូមិចំនួន១១៥នាក់ មកពីភូមិ ចំនួន៥ចំណុះឱ្យឃុំច្រាច់ក្នុងស្រុកជ័យសែន។






ឯកឧត្តមប្រធានក្រុមការងារមាន មតិសំណេះសំណាលទៅកាន់សមាជិកសមាជិកាក៏ដូចក្រុមការងារយុវជនថា ការឃោសនារក សំឡេងឆ្នោតពីបណ្តាគ្រប់គណ បក្សដែលមានក្នុងបញ្ជីបោះ ឆ្នោតនោះ អាចនឹងចាប់ផ្តើមនៅពេលខាងមុខនេះ ក្នុងនាមប្រទេសមួយដែលកាន់លទ្ធិប្រជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញគឺពហុបក្ស មានន័យថាបក្សដែលត្រូវប្រកួតក្នុងកាបោះឆ្នោតមានច្រើន ក្នុងនោះឯកឧត្តម ប្រធានក្រុមការងារបានបញ្ជាក់បន្ថែមថា គណបក្សតិចឬក៏គណ បក្សច្រើន វាមិនមានអ្វីដែលជាការសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋរបស់យើងនោះទេ អ្វីដែលសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋយើងគឺជាទង្វើឬក៏សកម្មភាពជាក់ស្តែងរបស់សកម្មជន និងបេក្ខភាពដែលជាថ្នាក់ដឹកនាំក្នុងជួរបក្សនីមួយៗ ហើយទង្វើឬក៏សកម្មភាពជាក់ស្ដែងរបស់ថ្នាក់ដឹកនាំនេះហើយដែលសបញ្ជាក់ឲ្យប្រជាពលរដ្ឋលោក បានមើលឃើញហើយពួកគាត់ក៏បានផ្តល់សេចក្តីទុកចិត្ត។ឯកឧត្តមបញ្ជាក់បន្ថែមទៀតថាយ៉ាងណាមិញជាក់ស្ដែងដែលបច្ចប្បន្នថ្នាក់ដឹកនាំក្នុងជួរបក្សមួយចំនួនក្រោយពីដើរឃោសនារកសំឡេងឆ្នោតហើយពួកគេក៏បាន បាត់មុខ មិនដែលចុះជួយប្រជាពលរដ្ឋ មិនបានជួយកសាងហេដ្ឋារចនាសម្ព័ននានា សូម្បីតែមុខក៏បងប្អូនប្រជាពលរដ្ឋរបស់យើងលោកមិនដែលបាន ស្គាល់ផង។ដោយសារចំណុច នេះហើយ តើឲ្យពួកគាត់ផ្តល់សេចក្តីទុកចិត្តនឹងបោះឆ្នោតជូនអស់លោកយ៉ាងម៉េចទៅកើត? ។ សន្លឹកឆ្នោតរបស់ពួកគាត់១សន្លឹកៗវាមានតម្លៃសម្រាប់ពួកគាត់ណាស់ ដែលវាផ្ទុយគ្នាស្រឡះរវាងថ្នាក់ដឹកនាំសកម្មជនដែល ប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជា និយាយជារួម ទីណាបងប្អូនប្រជាពលរដ្ឋមានទុកគឺតែងតែមានមុខបេក្ខភាពឬ ក៏សកម្មជនដែលជាថ្នាក់ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីថ្នាក់កំពូលរហូតដល់ថ្នាក់ក្រោមជាតិគឺតែងតែនៅរង់ចាំជួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈហើយក្នុងការជួយហ្នឹងទៀតសោត ឯកឧត្តមប្រធានក្រុមការងារបានបញ្ជាក់យ៉ាងច្បាស់ថាគឺជួយដោយ សុទ្ធចិត្តមិនបានរើសអើងឬប្រកាន់និន្នាការនយោបាយបក្សពួក នោះឡើយ។នេះជាតួនាទី នឹងក៏ជាកាតព្វកិច្ចដែលថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ក្នុងជំហរច្បាស់លាស់ក្នុងការតបស្នងសងគុណចំពោះបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតវិញនោះ។
សូមបញ្ជាក់ផងដែរថាក្រោយបញ្ចប់ការសំណេះសំណាលឯកឧត្តមប្រធានក្រុមការងារក៏បានប្រគល់ក្រមារួមនឹងថវិកាមួយចំនួន ដល់សកម្មជនទាំង១១៥នាក់ដែលក្នុង១នាក់ៗទទួលបានក្រមា១ថវិកាចំនួន២មុឺនរៀល ។
ឯកឧត្តមប្រធានក្រុមការងារនិងថ្នាក់ដឹកនាំរួមដំណើរក៏បានអញ្ជើញនាំយកទេយ្យទាននិងគ្រឿងបរិក្ខារួមនឹងបច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមាវត្ត (សាលវន្ត័)ស្ថិតក្នុងភូមិបដិវត្ត ឃុំច្រាច់ដោយមានសម្ភារដូចជា៖អង្ករ៥០គ.ក មី២កេស ត្រីខ២យួរ ភេសជ្ជ:២កេស ទឹកសុទ្ធ២កេសនិងបច្ច័យចំនួន៥១មុឺនរៀលផងដែរ៕





