ទាន់ហេតុការណ៍
ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយ លោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះសំណេះសំណាល សួរសុខទុក្ខនិងនាំយកអំណោយរួម... ==> សម្ដេចបវរធិបតី  នាយករដ្ឋមន្ត្រីនៃកម្ពុជា និង លោកជំទាវបណ្ឌិត  បានអញ្ជើញសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋស្លូតត្រង់ចំនួន ៣នាក់ដែលរងរបួសដោយសា.. ==> ពិធីប្រកាសចូលកាន់មុខតំណែងអភិបាល និងអភិបាលរង នៃគណៈអភិបាលខណ្ឌ នៅក្នុងរចនាសម្ព័ន្ធរដ្ឋបាលខណ្ឌនានា នៃរាជធានីភ្នំពេញ.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរង រួមជាមួយ លោកឧត្តមសេនីយ៍ត្រី ត្រី ជា សំអាត ស្នងការរងជាតំណាង ចូលរួម.. ==> លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖. ==> (សម្ដេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា)ខ្ញុំសូមថ្កោលទោសចំពោះការប្រើប្រាស់អំពើហិង្សារបស់ភាគីថៃមកលើប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជានៅភូមិព្រៃចាន់ នាល្ងាចថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ ២០២៥ នេះ ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់កម្ពុជារបួស៣នាក់ និងស្លាប់បាត់បង់ជីវិត ១នាក់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ជាតំណាងចូលរួមកិច្ចប្រជុំប្រចាំខែតុលា របស់.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមពិធីប្រកាសសមាសភាពគណៈកម្មាធិការសមាគមអតីតយុទ្ធជន​ និងនិវត្តជនខេត្តកណ្តាល.. ==> សាធារណរដ្ឋសហព័ន្ធប្រេស៊ីល ដែលមានប្រជាជនច្រើនជាង ២០០លាននាក់ ជាប្រទេសនៅទ្វីបអាមេរិកខាងត្បូងដំបូងគេ បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយកម្ពុជា.. ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី សេង សុទ្ធ ស្នងការរងជាតំណាងរួមជាមួយនឹងលោកស្នងការរងចំនួន០៦រូប ដើម្បីចូលរួមក្នុងកិច្ចប្រជុំ..
0

អ្នកនាំពាក្យក្រសួងអប់រំលើកទឹកចិត្តឱ្យបេក្ខជន ចូលរួមប្រកួតប្រជែងគូររូប ឬ រចនារូបភាព ស្ដីពីផលប៉ះ ពាល់ និងវិធានការកាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងស្រវឹង

រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងអប់រំ បានលើកទឹកចិត្តឱ្យបេក្ខជនទាំងអស់ ចូលរួមប្រកួតប្រ ជែងគូរ ឬរចនារូបភាព តាមប្រព័ន្ធអនឡាញ ស្ដីពីផលប៉ះ ពាល់ និងវិធានការកាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងស្រវឹង ដើម្បីជាការក្រើនរំឭកដល់សាធារណជន ពីគ្រោះថ្នាក់ ដែលបង្កពីការប្រើប្រាស់គ្រឿងស្រវឹង ។

ឯកឧត្តម រស់ សុវាចា អ្នក នាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ក្រសួងអប់រំ បានសហការជា មួយអង្គការចលនាដើម្បីសុខ ភាពកម្ពុជា ដើម្បីរៀបចំការ ប្រកួតប្រជែងគូរ ឬរចនារូប ភាពតាមប្រព័ន្ធអនឡាញ ស្ដីពីផលប៉ះពាល់ និងវិធាន ការកាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងស្រវឹង ក្នុងការរួម ចំណែកកាត់បន្ថយគ្រោះថ្នាក់ ។ ឯកឧត្តមបន្ដថា ក្រសួងអប់រំ សូមស្វាគមន៍និងថ្លែង អំណរគុណចំពោះកិច្ចសហ ការជាមួយគ្រប់ភាគីពាក់ព័ន្ធ និងសូមលើកទឹកចិត្តឱ្យបេក្ខ ជនទាំងអស់ចូលរួមប្រកួត ប្រជែងគូរ ឬរចនារូបភាពតាមប្រព័ន្ធអនឡាញ ស្ដីពីផលប៉ះ ពាល់ និងវិធានការកាត់បន្ថយគ្រោះថ្នាក់នៃគ្រឿងស្រវឹងនេះឱ្យបានផុសផុល ក្នុងគោល បំណង ក្រើនរំឭកដល់យុវជនឱ្យដឹងពីគ្រោះថ្នាក់ដែលបង្កពីការប្រើប្រាស់គ្រឿងស្រវឹង និងគាំទ្រឱ្យមានវិធានការមាន ប្រសិទ្ធភាព ដើម្បីកាត់បន្ថយគ្រោះថ្នាក់ដែលបង្កពីការប្រើប្រាស់គ្រឿងស្រវឹង។

«សុខភាពល្អចូល រួមលើកកម្ពស់គុណភាពរៀននិងបង្រៀន ថែមទាំងបណ្ដាលឱ្យគុណភាពជីវិតរឹតតែប្រសើរ។ ក្រសួងអប់រំ ស្វាគមន៍និងថ្លែងអំណរគុណចំពោះកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើក កម្ពស់សុខភាពសិក្សារបស់អ្នកសិក្សា និងភាគីពាក់ព័ន្ធ តាមរយៈគ្រប់រូបភាព។ គ្រឿងស្រវឹងអាចបណ្ដាលឱ្យមានគ្រោះថ្នាក់ដល់សុខភាពនិងអាយុជីវិតរបស់អ្នកសិក្សា ។ ក្រសួងអប់រំ បាននិងកំពុងបន្តសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីលើកកម្ពស់ការ យល់ដឹងពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង។ ក្នុងន័យនេះក្រសួងអប់រំ សហ ការជាមួយអង្គការចលនាសុខ ភាពដើម្បីកម្ពុជា រៀបចំការ ប្រកួតប្រជែងគូរគំនូរស្ដីពីផលប៉ះពាល់ និងវិធានការមាន ប្រសិទ្ធភាពក្នុងការកាត់បន្ថយគ្រោះថ្នាក់បណ្ដាលមកពីការ ប្រើប្រាស់គ្រឿងស្រវឹង។ ការចូលរួមរបស់បេក្ខជននៅ ក្នុងកម្មវិធីប្រកួតគូរ ឬ រចនារូបភាពនេះ បង្ហាញពីការបញ្ចេញសម្លេងសកម្មរបស់យុវជននៅក្នុងការងារសង្គមដោយសារយុវជនគឺជាសសរ ទ្រូងនៃប្រទេសជាតិ»។

សូមបញ្ជាក់ថា បេក្ខជនដែលមានចំណាប់អារម្មណ៍ក្នុងការប្រកួតប្រជែង គឺតម្រូវឱ្យផ្ញើរូបភាពប្រកួតប្រជែងរបស់ខ្លួនជាប្រភេទ JPG ឬ PDF ចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២១ តាមរយៈប្រព័ន្ធតេឡេក្រាម ឬ អ៊ីមែល ដើម្បីឱ្យគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃផ្ដល់ពិន្ទុក្នុងការជ្រើសរើសរករូបដែលទទួលបានជយលាភីឆ្នើម។ ចំពោះបេក្ខជនដែលអាចចូលរួមក្នុងការប្រកួតនេះ ត្រូវមានអាយុចាប់ពី ១៥ ឆ្នាំ ដល់អាយុ ៣០ ឆ្នាំ ដែលមិន ជាអ្នកពាក់ព័ន្ធនឹងឧស្សាហ កម្មគ្រឿងស្រវឹង។ ស្នាដៃមិនត្រូវរំលេចសកម្មភាព ប្រើ ប្រាស់គ្រឿងស្រវឹងជាក់ស្តែង ម៉ាកគ្រឿងស្រវឹង ឬរូបភាព ទាក់ទងនឹងអំពើហិង្សា ឬស្អប់ ឬអាសអាភាសឡើយ។

ចំណែកបេក្ខជនដែលជាប់ជ័យលាភីលេខ ១ នឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿងជាមួយថវិកា ១លានរៀល , ជ័យលាភីលេខ ២ នឹងទទួលបានកុំព្យូទ័រយួរដៃមួយគ្រឿង និងថវិកា៦០ម៉ឺនរៀល , ជ័យលាភីលេខ ៣នឹងទទួលបានទូរស័ព្ទមួយគ្រឿង និងថវិកា ៤០ម៉ឺនរៀល , ជ័យលាភីលេខ៤ និង៥ នឹងទទួលបានថវិកាលើកទឹកចិត្តចំនួន ៤០ម៉ឺនរៀល៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com