ក្រុមយុវជនសង្គមសុីវិលប្រកាសសន្និសិទ្និសារព័ត៌មានជាផ្លូវការចូលរួមជាមួយរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគត្តិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន ។ លោកហេង សំណាង ប្រធានយុវជនសង្គមសុីវិល បានអំពាវនាវម្តងហើយម្តងទៀតដល់បណ្តាសកម្មជននយោបាយ និងក្រុម NGO ដែលមាននិន្នាការប្រឆាំង ឲ្យចូលរួមជាមួយ រដ្ឋាភិបាលនៃគណបក្សប្រជាជនកម្ពុជាដើម្បី មានឱកាស កសាងសង្គមជាតិរួមគ្នា និង ចូលរួមថែរក្សាការពារតម្លៃ សន្តិភាព និងការអភិវឌ្ឃន៍ប្រកបដោយចីរភាព ជាជាងធ្វើសកម្មភាពប្រឆាំងដែលមិនបានផ្តល់ផលចំណេញជូនជាតិ និងសង្គម គ្រួសារ។






