ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមន្ត្រីមូលដ្ឋាន កុំដើម្បីប្រយោជន៍របស់ខ្លួន បំផ្លាញការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល

 

សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅមន្ត្រីមូលដ្ឋាន កុំដើម្បីប្រយោជន៍របស់ខ្លួន បំផ្លាញការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ….,,

(ភ្នំពេញ)៖​ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានថ្លែងរំលឹកដល់ករណីស្មៀនឃ្មុំមួយរូប នៅក្នុងខេត្តកណ្តាល ដែលបានកិបកេងថវិកា របស់រាជរដ្ឋាភិបាល រាប់រយលានរៀល សម្រាប់បើកឧបត្ថម្ភដល់គ្រួសារក្រីក្រ ក្នុងអំឡុងជំងឺកូវីដ១៩ ជាប្រយោជន៍ផ្ទាល់ខ្លួន ដោយសម្តេចចាត់ទុកថា ជាកំហុសដ៏ធ្ងន់ធ្ងរមិនអាចលើកលែងឲ្យបានទេ។

ជុំវិញករណីកិបកេងថវិកានេះ សម្តេចក៏បានផ្តាំផ្ញើទៅដល់មន្ត្រីមូលដ្ឋាន សុំកុំបំផ្លាញនូវការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ព្រោះតែប្រយោជន៍ និងលាភសក្ការៈរបស់ខ្លួនឯង។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ និងលើកទិសដៅការងារឆ្នាំថ្មី របស់ក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «រាជរដ្ឋាភិបាលបានប្រឹងណាស់ កុំបំផ្លាញអ្វីដែលជាការខិតខំរួមរបស់ជាតិ និងប្រជាជនហើយយកទៅធ្វើមានធ្វើបាន បំផ្លាញនូវសេចក្តីសុខរបស់ប្រជាជន ដែលត្រូវបានទទួលផលរាប់សិបគ្រួសារ»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ចំពោះមន្ត្រីស្មៀនឃុំ ដែលប្រព្រឹត្តអំពើពុករលួយនោះ មិនមានការលើកលែងត្រឹមតែសងថវិការដ្ឋវិញរួចខ្លួនទេ គឺត្រូវធ្វើការចោទប្រកាន់ផ្តន្ទាទោសដាក់គុកថែមទៀត។

សម្តេចតេជោបានថ្លែងថា រាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងខ្លាំងណាស់ សម្រាប់ជួយដល់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ការរីករាលដាលជំងឺកូវីដ១៩ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយអត្រាអតិផរណា ដោយបានផ្តល់សាច់ប្រាក់សម្រាប់ការឧបត្ថម្ភ ប្រមាណជាង ១ពាន់លានដុល្លាររួចមកហើយ ដើម្បីកុំប្រជាពលរដ្ឋកាន់តែធ្លាក់ចូល ក្នុងបន្ទាត់ក្រីក្រថែមទៀត។ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ នឹងបន្តវាយតម្លៃក្នុងរយៈពេល៣ខែម្តង។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវលើកកម្ពស់ការគាំទ្រ ក្នុងការកំណត់ក្រុមគោលដៅឱ្យស្រប តាមគោលការណ៍ណែនាំ ព្រមទាំងទប់ស្កាត់ភាពមិនប្រក្រតី ដើម្បីធានានូវប្រសិទ្ធភាព សុចវិតភាព តម្លាភាព និងគណនេយ្យភាព ក្នុងការអនុវត្តកម្មវិធីជំនួយសង្គម ដែលរួមការឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និង ងាយរងគ្រោះ, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ និងប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះទឹកជំនន់៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com