ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ លើកឡើងថា អ្នកសារព័ត៌មាន ឬពលរដ្ឋរូបណាហ៊ានថតរូបបទល្មើស និងត្រូវនាំខ្លួនមកធ្វើកិច្ចសន្យា_វគ្គ២

 

មេប៉ុស្តិ៍អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ លើកឡើងថា អ្នកសារព័ត៌មាន ឬពលរដ្ឋរូបណាហ៊ានថតរូបបទល្មើស និងត្រូវនាំខ្លួនមកធ្វើកិច្ចសន្យា_វគ្គ២

មេប៉ុស្តិ៍ប៉ូលិសប្រចាំច្រកទ្វារអន្តរជាតិព្រំដែនកម្ពុជារៀតណាមក្អមសំណ ស្រុកលើកដែក ខេត្តកណ្តាល លោក រឹម លឹមសេង បានលើកឡើងនៅមុខអ្នកសារព័ត៌មាន ថា បើប្រជាពលរដ្ឋ និងអ្នកសារព័ត៌មានរូបណា ហ៊ានថតផ្តិតរូបភាពបទល្មើសដែលមាននៅក្នុងដែនសមត្ថកិច្ចរបស់លោក និងត្រូវធ្វើការនាំខ្លួនយកមកប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ដើម្បីធ្វើកិច្ចសន្យា។

កាលលើកឡើងនេះ ធ្វើបន្ទាប់ពីក្រុមការងារ សមាគមសម្ព័ន្ធយុវជនសារព័ត៌មានដើម្បីសន្តិភាព ធ្វើលិខិតស្នើសុំការបំភ្លឺជាផ្លូវការ ជុំវិញទៅលើករណីកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ ឃាត់ខ្លួនអ្នកសារព័ត៌មាន និងបង្ខំឲ្យផ្តិតមេដៃ លើលិខិតកិច្ចសន្យា ដើម្បីជាថ្នូរមិនឲ្យបញ្ចេញនូវរូបភាព ថែមទាំងបង្កឲ្យខូចខាតទ្រព្យសម្បត្តិ បែកទូរស័ព្ទ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។

ក្នុងហេតុការណ៍ ឃាត់ខ្លួនអ្នកសារព័ត៌មាន និងបានបង្ខំឲ្យផ្តិតមេ ពីសំណាក់សមត្ថកិច្ចអន្តោប្រវេសន៍ច្រកក្អមសំណ ខាងលើនេះ លោក រឹម លឹមសេង តួនាទីជាមេប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្នុងថ្ងៃទី២០ ខែកុម្ភៈ តាមលិខិតសុំការបំភ្លឺនេះថា ករណីនេះ គឺលោកជាអ្នកចេញបទបញ្ជាផ្ទាល់ទៅកម្លាំងក្រោមឱវាទឲ្យចុះធ្វើការរឿងនេះ។

លោក រឹម លឹមសេង មេប៉ុស្តិ៍រូបនេះ ក៏បានឆ្លើយបដិសេធ ដែរថា ករណីខាងលើនេះគឺមិនមែនជាការចាប់ខ្លួនឬឃាត់ខ្លួននោះទេ គឺជាការអញ្ជើញ គឺអញ្ជើញយកមកសួរនាំ និងធ្វើកិច្ចសន្យា ព្រោះតែអ្នកសារព័ត៌មានរូបនោះហ៊ានមកថតរូបភាពក្រុមបទល្មើសក្នុងដែនសមត្ថកិច្ចរបស់លោក ដោយមិនបានសុំសិទ្ធិអនុញ្ញាតពីលោកជាមុន ទើបលោកចេញបទបញ្ជាឲ្យកូនចៅធ្វើការអញ្ជើញ អ្នកសារព័ត៌មានរូបនោះ មកស្នាក់ការប៉ុស្តិ៍ (ពោលគឺអញ្ជើញដោយមិនចាំបាច់ធ្វើលិខិតអញ្ជើញ ព្រោះតែអ្នកសារព័ត៌មានរូបនោះមិនមែនជាថ្នាក់ប្រតិភូអីនោះទេ ទោះសាមីខ្លួនមិនព្រមមកក៏ត្រូវតែអញ្ជើញមកឲ្យបាន)។

លោកមេប៉ុស្តិ៍ដដែលរូបនោះ ក៏បានបដិសេធដែរថា កម្លាំងសមត្ថកិច្ចរបស់លោកមិនបានធ្វើឲ្យបែកទូរស័ព្ទរបស់អ្នកសារព័ត៌មាននោះទេ គឺទូរស័ព្ទអ្នកសារព័ត៌មានរូបនោះ បែកស្រាប់ដោយខ្លួនឯង ចំណែកឯកិច្ចសន្យាក៏លោកមិនបង្ខំឲ្យផ្តិតមេដៃនោះដែរ គឺអ្នកសារព័ត៌មានរូបនោះស្ម័គ្រចិត្តផ្តិតដោយខ្លួនឯងតែប៉ុណ្ណោះ។

ទោះបីជាលោក រឹម លឹមសេង មេប៉ុស្តិ៍រូបនេះព្យាយាម បដិសេធយ៉ាងណាក្តី ក៏អ្នកសារព័ត៌មានដែលរង់នៅហេតុការណ៍ខាងលើនេះ នៅតែបន្តអះអាងថាខ្លួនពិតជាត្រូវបានកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ មានគ្នាប្រមាណ១១នាក់ ព័ទ្ធចាប់ខ្លួនដោយប្រើកម្លាំងបាយស្ទាក់ចាប់ដកសោរម៉ូតូ និងបង្គាប់ឲ្យទៅប៉ុស្តិ៍បង្ខំឲ្យធ្វើការផ្តិតមេដៃលើលិខិតកិច្ចសន្យាពិតប្រាកដមែន បើទោះបីជាពេលនោះលោកបានបដិសេធថាមិនព្រមទៅ និងសួររកហេតុផលជុំវិញការឃាត់ខ្លួនរបស់លោកជាអ្នកសារព័ត៌មាន តើខ្ញុំបានខុសអីបានជាមកឃាត់ខ្ញុំ តែកម្លាំងសមត្ថកិច្ចអន្តោប្រវេសន៍ទាំងនោះនៅតែចាប់បង្ខំឲ្យទៅទាំងកំរោល ដោយមិនបានប្រាប់ហេតុផល។

អ្នកសារព័ត៌មាន ដែលត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ ឃាត់ខ្លួននិងធ្វើកិច្ចសន្យាផ្តិតមេដៃបានអំពាវនាវទទូចស្នើសុំឲ្យថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់គ្រប់ស្ថាប័នពាក់ព័ន្ធ មេត្តាជួយអន្តរាគមន៍ស្វែងរកយុត្តិធម៌ជូនភាពស្អាតស្អំដល់រូបគាត់ផង ជៀសវាងធ្វើឲ្យសិទ្ធិមនុស្ស និងសិទ្ធិសេរីភាពអ្នកសារព័ត៌មានកម្ពុជាធ្លាក់ចុះដោយសារតែមន្ត្រីមួយក្តាប់តូចប្រើប្រាស់សិទ្ធិអំណាចធ្វើបាបរាស្ត្រ និងបានស្នើសុំដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាជួយអន្តរាគមន៍រកយុត្តិធម៌ជូនគាត់ផង ខណៈដែលរូបគាត់ជាអ្នកសារព័ត៌មានមិនបានទៅធ្វើការផ្សាយឡាយបន្តផ្ទាល់ឬបង្ហោះហ្វេសប៊ុកទេ គឺគ្រាន់តែថតផ្តិតរូបភាពឈ្មួញដឹកជញ្ជូនបារីតាមម៉ូតូ និងបានពាំនាំដំណឹងរាយការណ៍ជូនទៅសមត្ថកិច្ចគយ ដែលប្រចាំការនៅក្នុងតំបន់ដើម្បីឲ្យពិនិត្យនិងមានវិធានការទប់ស្កាត់តែប៉ុណ្ណោះ ដោយរូបខ្ញុំជាអ្នកសារព័ត៌មានមិនបានធ្វើអ្វីឲ្យលើសខ្សែបន្ទាត់ក្រហមនោះទេ មិនគួរណាប្រធានប៉ុស្តិ៍អន្តោប្រវេសន៍ប្រើសិទ្ធិអំណាចរបស់ខ្លួនបញ្ជាឲ្យកូនចៅមកចាប់ខ្លួនខ្ញុំជាអ្នកសារព័ត៌មានទាំងបំពាន ថែមទាំងបង្កឲ្យមានការខូចខាតទ្រព្យសម្បត្តិរបស់ខ្ញុំ (បែកទូរស័ព្ទ)។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ មានករណីអ្នកសារព័ត៌មាន ម្នាក់ បានថតជាប់រូបភាព និងសកម្មភាពក្រុមឈ្មួញដឹកជញ្ជូនទំនិញបារីគេចពន្ធតាមម៉ូតូ និងបានរាយការណ៍ជូនមន្ត្រីគយប្រចាំតំបន់ដើម្បីឲ្យមានវិធានការទប់ស្កាត់ តែពេលនោះមិនឃើញមានវិធានការទប់ស្កាត់ចំពោះឈ្មួញដែលដឹកជញ្ជូនបារីនោះទេ ស្រាប់តែមួយសន្ទុះបែរជាមានកម្លាំងសមត្ថកិច្ចនគរបាលច្រកទ្វារព្រំដែនអន្តរជាតិក្អមសំណ មានគ្នាជាង១០នាក់មកធ្វើការឃាត់ខ្លួនអ្នកសារព័ត៌មានរូបនោះទៅកាន់ស្នាក់ការប៉ុស្តិ៍ និងបានបង្ខំឲ្យផ្តិតមេដៃ ថែមទាំងឲ្យមានការខូចខាតទ្រព្យសម្បត្តិ បែកទូរស័ព្ទដៃ១គ្រឿង ទៀតផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com