ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​អនុប្រធាន​មូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ…

 

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាត​ឲ្យ​អនុប្រធាន​មូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ…

នៅវិមានសន្តិភាព នារសៀលថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២៣នេះ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​អនុញ្ញាតឲ្យលោកស្រី Jyosna Puri អនុប្រធានមូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​ចូល​ជួប​សម្តែងការគួរសម និងពិភាក្សាការងារ។

តាមការឲ្យដឹងពីឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោបានឲ្យដឹងនៅក្រោយជំនួបថា លោកស្រីអនុប្រធានមូលនិធិអន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម​បានសំដែងនូវការគោរពចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោក្នុងការថែរក្សាសុខសន្តិភាព ស្ថេរភាពសង្គម ជាពិសេសក្នុងគ្រាមានកូវីដ១៩ ដែលក្នុងនោះសម្ដេចតេជោបានដាក់ចេញនូវយុទ្ធសាស្ត្រចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋ និងទប់ស្កាត់ជំងឺនេះបានយ៉ាងជោគជ័យ ។

លោកស្រីបានមានប្រសាសន៍ទៀតថា សម្ដេចតេជោក៏បានជួយឲ្យប្រជាពលរដ្ឋឆ្លងកាត់បន្ទាត់ក្រីក្រ ជួយក្នុងកិច្ចគាំពារសង្គម ខាងអាហារូបត្ថម្ភ និងការដាក់ចេញនយោបាយដ៏ល្អ សម្រាប់វិស័យកសិកម្ម និងអភិវឌ្ឍជនបទ ឲ្យមានអ្នកបច្ចេកទេសកសិកម្មនៅតាម ឃុំ តាមជនបទ និងកម្មវិធីស្រោចស្រព នៃវិស័យកសិកម្ម ដើម្បីជំរុញការផលិតកសិផលដែលមានគុណភាពស្របតាមតម្រូវការទីផ្សារ។

លោកស្រី Jyosna Puri បានគោរពជម្រាបជូនសម្ដេចតេជោថា អង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្មសូមសម្ដែងនូវការគោរព និង គាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងការរក្សាសុខសន្តិភាព ស្ថេរភាពនិងការអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យកសិកម្ម។ លោកស្រីក៏បានគោរពថ្លែងអំណរគុណជួសមុខឱ្យប្រធានមូលនិធិប្រតិភូចូលរួម ចំពោះការបង្កើនវិភាគទានពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ សម្រាប់ឆ្នាំ២០២៥ -២០២៨ ហើយបានប្ដេជ្ញាចិត្តបន្តគាំទ្រកម្ពុជាលើវិស័យកសិកម្មឲ្យកាន់តែខ្លាំងក្លាឡើងបន្ថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោហ៊ុន សែន បានមានប្រសាសន៍ថា មូលនិធិអង្គការអន្តរជាតិសម្រាប់វិស័យកសិកម្ម ជាដៃគូល្អជាដៃគូដែលមានអាយុកាលជាង៣០ឆ្នាំមកហើយ ហើយអង្គការនេះមានទស្សនៈដូចគ្នា។ ក្នុងន័យនេះ យើងត្រូវបន្តភាពជាដៃគូរបស់យើងបន្តទៅទៀត។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តទៀតថា កម្ពុជាបានផ្ដោតកាយយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ចង់ធ្វើយ៉ាងណាឱ្យកសិករផលិតហើយទទួលបានផលចំណេញ ចង់រក្សាកុំឱ្យអ្នកដើរឆ្លងផុតបន្ទាត់ក្រីក្រហើយធ្លាក់ចុះទៅវិញ និងចង់ជំរុញឲ្យវិស័យកសិកម្មទៅជាកសិពាណិជ្ជកម្ម និងកសិឧស្សាហកម្ម។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសំដែងនៅសេចក្តីរីករាយផ្សារជាថ្មីម្ដងទៀតចំពោះភាពជាដៃគូដ៏ល្អជាមួយអង្គការមូលនិធិអន្តរជាតិសម្រាប់វិស័យកសិកម្ម ហើយបានសម្រេចលើការបង្កើនវិភាគទានរបស់កម្ពុជាពី៦០ម៉ឺនដុល្លារ ទៅ១លានដុល្លារ ចាប់ពីឆ្នាំ២០២៥ ដល់ ឆ្នាំ២០២៨៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com