ទាន់ហេតុការណ៍
ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង!
0

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់សមាគមសារព័ត៌មានមួយចំនួន ដែលមានចេតនាបំភាន់សាធារណមតិ

ឯកឧត្តម មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១នេះ បានធ្វើការឆ្លើយតបចំនួន ០៥ចំណុច ទៅនឹងសមាគមសារព័ត៌មាន ដែលបានចេញនូវសេចក្តីថ្លែងការណ៍មួយចំនួន ដោយបានចោទប្រកាន់មកលើអាជ្ញាធរមានសមត្ថកិច្ច ថាបានរារាំង គំរាមកំហែង និងរំលោភសិទ្ធិសេរីភាពអ្នកសារព័ត៌មាន ក្នុងពេលចុះទៅយកព័ត៌មាន។

ឯកឧត្តម បានបញ្ជាក់នូវចំណុចទាំង៥ដូចតទៅ ទី១ សេចក្តីថ្លែងការណ៍ទាំងនោះ មានចេតនាបំភាន់មតិសាធារណៈ ដោយបានចោទប្រកាន់ដោយមិនមានមូលដ្ឋានច្បាស់លាស់ និងជាក់លាក់ មកលើអាជ្ញាធរមានសមត្ថកិច្ចដែលអនុវត្តតួនាទីភារកិច្ចតាមច្បាប់ ទៅថាជាការរារាំង គំរាមកំហែង រំលោភសិទ្ធិអ្នកសារព័ត៌មាន ក្នុងការចុះទៅយកព័ត៌មានទៅវិញ។

ទី២ នៅពេលអាជ្ញាធរមានសមត្ថកិច្ច កំពុងចុះបំពេញបេសកកម្ម ឬចុះប្រតិបត្តិការនៅទីតាំង ឬទីកន្លែងណាមួយនោះ សមត្ថកិច្ចមានសិទ្ធិពេញលេញមិនអនុញ្ញាតឱ្យអ្នកដែលគ្មានសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងអ្នកសារព័ត៌មាន ចូលទៅទីតាំង ឬទីកន្លែង ដែលសមត្ថកិច្ចកំពុងចុះបេសកកម្ម ឬប្រតិបត្តិការនោះ ព្រោះវាអាចប៉ះពាល់ ឬបង្កការរំខាន ជាឧបសគ្គរារាំង ឬអាចបង្កគ្រោះថ្នាក់ដល់អាជ្ញាធរមានសមត្ថកិច្ច ដែលកំពុងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ក្នុងបេសកកម្ម ឬប្រតិបត្តិការនោះ។

ទី៣ អ្នកសារព័ត៌មាន មានសិទ្ធិ ក្នុងការទទួលបាននូវព័ត៌មានពីគ្រប់ប្រភព ដែលពាក់ព័ន្ធទៅនឹងហេតុការណ៍ ឬព្រឹត្តិការណ៍ ឬប្រតិបត្តិការអ្វីមួយ ហើយត្រូវធ្វើការផ្សព្វផ្សាយនូវព័ត៌មានពិតប្រាកដ និងគ្រប់ជ្រុងជ្រោយទៅតាមប្រភពដែលខ្លួនទទួលបាន ប៉ុន្តែប្រសិនបើអ្នកសារព័ត៌មានមិនបានស្វែងរកប្រភពពីគ្រប់ភាគីពាក់ព័ន្ធនឹងហេតុការណ៍ ឬព្រឹត្តិការណ៍ ឬប្រតិបត្តិការណាមួយនោះទេ នោះអ្នកសារព័ត៌មានទៅវិញទេ ដែលរំលោភសិទ្ធិអ្នកដទៃនោះ។

ឯកឧត្តម បានបញ្ជាក់បន្ថែមផងដែរថា ចំណុចទី៤ នោះគឺ បើបុគ្គលណា ឬភាគីណា ដែលយល់ថាខ្លួនត្រូវបានបុគ្គលណា ឬភាគីណា រំលោភ បំពានសិទ្ធិសេរីភាព ឬគំរាមកំហែងខ្លួននោះ បុគ្គលនោះមានសិទ្ធិ ដាក់ពាក្យបណ្តឹងទៅតុលាការតាមនីតិវីធីច្បាប់ ដើម្បីស្វែងរក ឬទាមទារនូវភាពត្រឹមត្រូវ ឬយុត្តិធម៌សម្រាប់ខ្លួនបាន ពុំមែនស្វែងរកភាពត្រឹមត្រូវ ឬយុត្តិធម៌ តាមខ្យល់ ឬតាមចិញ្ចើមថ្នល់ឡើយ។

ហើយចំណុចចុងក្រោយ គឺចំនុចទី៥វិញ រាល់ការចេញនូវសេចក្តីថ្លែងការណ៍ ថ្កោលទោស ឬចោទប្រកាន់ ទៅលើបុគ្គលណា ឬភាគីណាមួយ គួរគប្បីពិនិត្យ និងស្រាវជ្រាវឱ្យបានច្បាស់លាស់ និងជាក់លាក់បំផុត ចៀសវាងនៅពេលដែលបុគ្គល ឬភាគីដែលទទួលរងការចោទប្រកាន់នោះ ប្រើប្រាស់សិទ្ធិស្របច្បាប់ ដើម្បីការពារភាពត្រឹមត្រូវ ឬការពារភាពយុត្តិធម៌របស់គេ បែរទៅជាចោទប្រកាន់គេថាប្រើប្រាស់ផ្លូវច្បាប់ដើម្បីបំភិតបំភៃ គំរាមកំហែង ឬធ្វើទុក្ខបុកម្នេញខ្លួនទៅវិញ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com