ទាន់ហេតុការណ៍
ភាពញញឹម និងក្ដីសង្ឃឹមថ្មីរបស់គ្រួសារអតីតយុទ្ធជន ក្នុងពិធីចាប់ឆ្នោតទទួលយកផ្ទះ និងដីឡូតិ៍ ជូនគ្រួសារអតីតយុទ្ធជន ខេត្តកណ្តាល​... ==> ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង..
0

អាជ្ញាធររាជធានីភ្នំពេញបានជីក ស្តារប្រឡាយម័លសម្រេចបាន ប្រមាណ៩០ភាគរយហើយ

រាជធានីភ្នំពេញ ៖ ការជីកស្តារប្រឡាយម័ល នៅក្នុងភូមិសាស្រ្តភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ មាន ប្រវែងជាង៣គីឡូម៉ែត្រហើយ ដោយចាប់ពីស្ថានីយបូមទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ សម្រេចបានប្រមាណ៩០ភាគរយហើយ ពោលគឺនៅសល់ប្រវែងប្រមាណ៤០០ម៉ែត្រប៉ុណ្ណោះ។

មន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយម រាជធានីភ្នំពេញ បានឱ្យដឹងថា ក្រោមការណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារនៃមន្ទីរធនធានទឹកនិងឧតុនិយមរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពស្តារប្រឡាយម័ល ដោយចាប់ផ្តើមស្តារ កាលពីថ្ងៃទី១៨កុម្ភៈឆ្នាំ២០២១ ដែលមានប្រវែងជាង៣គីឡូម៉ែត្រ ទទឹងចាប់ពី២០ម៉ែត្រទៅ៣០ម៉ែត្រ ចាប់ពីស្ថានីយបូម ទឹកលូ៥ ដល់ស្ថានីយបូមទឹកបឹងទំពុន ។ មន្ត្រីដដែលបានបញ្ជាក់ថា ចំពោះមូលហេតុដែលបង្កឱ្យមានភាពយឺតយ៉ាវនៃការស្តារប្រឡាយម័លនេះ គឺដោយសារ មានឧបសគ្គមួយចំនួន ពិសេសក្នុងកំណាត់ប្រឡាយប្រវែងជាង៤០០ម៉ែត្រដែលនៅសេស សល់នេះ ដោយសារតែមាន បងប្អូនប្រជាពលរដ្ឋមួយចំនួន សាងសង់ស្ពាន ខ្លះបោះបង្គោលឈើ និង ថ្មនៅក្នុងប្រឡាយស្ទើរ បិទផ្លូវទឹកទៅហើយ ។ កត្តាទាំង នេះ បានធ្វើឱ្យក្រុមការងារ ស្តារប្រឡាយភូមិម័លនៃមន្ទីរធនធានទឹករាជធានីភ្នំពេញអូស បន្លាយពេលវេលាអស់ជាច្រើនខែ ។

រហូតដល់ថ្ងៃទី០៧ខែកញ្ញាឆ្នាំ២០២១នេះ ក្រុមការងារជំនាញបានបន្តដាក់គ្រឿងចក្រ ជីក ស្ដារប្រឡាយដើម្បី រំដោះទឹកចេញពីផ្នែកខ្លះនៃប្រឡាយលូប្រាំ ប្រឡាយទួលពង្រទី១ និងផ្នែកខ្លះទៀតមកពីខណ្ឌ ពោធិ៍សែនជ័យនិងខណ្ឌសែនសុខ ។  ការងារស្ដារប្រឡាយ ភូមិម័ល នេះ ចែកចេញជា ៣ដំណាក់ កាល ក្នុងនោះ ដំណាក់កាលទី១ គឺក្រុមការងារដាក់គ្រឿងចក្រឈរ នៅលើដីគោកចាប់ពីស្ថានីយ បូមទឹកលូប្រាំ ដំណាក់កាលទី២ និងទី៣ ត្រូវដាក់គ្រឿងចក្រក្នុងសាឡង់ចុះស្តាររហូតដល់ស្ថានីយបូមទឹកបឹងទំពុន ។រហូតមកដល់ពេលនេះប្រឡាយភូមិម័លត្រូវបានក្រុមការងារស្ដារនិងកាយយកភក់ សំរាម និង ស្មៅ ដើមឈើដុះក្នុងប្រឡាយសម្រេចបានប្រមាណ៩០ ភាគរយហើយ។ មន្ត្រីនៃមន្ទីរធនធានទឹកនិងឧតុនិយម បានបញ្ជាក់ទៀតថា ប្រឡាយម័លនេះមានតួនាទីយ៉ាងសំខាន់ក្នុងការរំដោះទឹកពីភូមិដ្ឋានប្រជាពលរដ្ឋ ដោយបានរំដោះទឹកភ្លៀងមួយផ្នែកខ្លះនៃខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យនិងខណ្ឌមានជ័យ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com