ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ពិធីបិទកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណតិ្តទី០៣ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបត្តឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល ……..

 

ពិធីបិទកិច្ចប្រជុំ គណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណតិ្តទី០៣ ស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបត្តឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកណ្តាល ……..

ខេត្តកណ្ដាល ៖ រសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិ និងក្រុមប្រឹក្សាសមាគមលើកទី០៣ អាណត្តិទី០៣ ស្ដីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំសមាគម លោក លោកស្រី ក្រុមប្រឹក្សាសមាគម១១៥ និងភ្ញៀវកិត្តិយស ប្រមាណ១៩០នាក់ផងដែរ។

លោក គង់ ឆេង ប្រធានសមាគម បានឱ្យដឹងថា កិច្ចប្រជុំនេះប្រព្រឹត្តឡើងក្នុងគោលបំណង ដើម្បីពិនិត្យ ផ្សព្វផ្សាយមើលវឌ្ឍនៈភាពការងារ និងបញ្ហាប្រឈមនានា ដែលសមាគមក្រុមប្រឹក្សាថ្នាក់ មូលដ្ឋានខេត្តកណ្ដាល បានអនុវត្តកន្លងមកក្នុងឆ្នាំ២០២២ ព្រមទាំងពិនិត្យ អនុម័តលើរបាយការណ៍លទ្ធផលការងារ ផែនការសកម្មភាព និងថវិកាសម្រាប់អនុវត្តឆ្នាំ២០២៣បន្ត។

លោកបន្ថែមថា ក្នុងកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនេះដែរ ក្រុមប្រឹក្សាសមាគម បានពិនិត្យ និងអនុម័តរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២២ ដូចជា៖
-ការបណ្តុះបណ្តាលសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ទើបជាប់ឆ្នោត អាណត្តិ ទី៥។
-បណ្តុះបណ្តាលរំលឹកឡើងវិញដល់មេឃុំ និងចៅសង្កាត់។ -ពិនិត្យ និងអនុម័តរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២២ ដែលការងារហិរញ្ញវត្ថុនេះ សមាគមបានអនុវត្តបានត្រឹមត្រូវ ប្រកបដោយតម្លាភាព និងសន្សំសំចៃខ្ពស់ផ្អែកតាមគោលការណ៍គ្រប់គ្រង និងប្រតិបត្តិការរបស់សមាគម។ ក្នុងនោះដែរ កិច្ចប្រជុំបានពិភាក្សា និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៣ ដែលមានកិច្ចការជាអាទិភាពមួយចំនួន ត្រូវខិតខំអនុវត្តឱ្យទទួលបានជោគជ័យក្នុងការងារជាអាទិភាពនៅឆ្នាំ២០២៣ សម្រាប់ការ ការបណ្ដុះបណ្ដាលស្មៀនឃុំ សង្កាត់ និងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សាក្រុង ស្រុក និងការផ្សព្វផ្សាយក្រមសីលធម៌សម្រាប់ សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងបន្តការចុះប្រឹក្សាយោបល់ជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមប្រឹក្សាស្រុកផងដែរ។

ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់ថ្នាក់ដឹកនាំសមាគម ដោយនាំមកនូវសមិទ្ធផលចម្បងៗ ជូនដល់សមាជិកក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ ស្របគោលបំណង និងទិសដៅរបស់សមាគមក្នុងការលើកកម្ពស់ឋានៈ និងសមត្ថភាពរបស់ក្រុមប្រឹក្សាក្រុង-ស្រុក-ឃុំ-សង្កាត់ ។

ឯកឧត្ដមអភិបាលខេត្ត បន្តថា ការអនុម័តកែប្រែអត្រាប្រាក់បេសកកម្ម នីតិវិធីនៃការបង់ប្រាក់សមាជិភាព រួមទាំងការប្រមូលបញ្ហាប្រឈម សំណូមពរនានារបស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ និងស្វែងយល់ពីស្ថានភាពនៃសមត្ថភាពក្រុមប្រឹក្សាក្នុងការអនុវត្តការងារ បន្ទាប់ពីទទួលការបណ្ដុះបណ្ដាលរួចមក គឺជាឱកាសសម្រាប់ផ្ដល់ការបង្វឹកបន្ថែមដើម្បីឱ្យសមាជិកក្រុមប្រឹក្សាថ្នាក់មូលដ្ឋានទាំងអស់អាចអនុវត្តនៅមុខងារជាកាតព្វកិច្ច និងមុខងារជាជម្រើសរបស់ខ្លួនបានប្រកបដោយប្រសិទ្ធភាព និងដើម្បីលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក និងកសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍមូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជម្រុញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com