ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បន្ដផលិតព័ត៌មានថ្មីៗទៅតាមស្ថានភាពជាក់ស្ដែងនៃការរីករាលដាលនៃជំងឺកូវីដ-១៩

រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ បានណែនាំឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងព័ត៌មាន ត្រូវបន្ដផលិតព័ត៌មានថ្មីៗទៅតាមស្ថានភាពជាក់ស្ដែងនៃការរីករាលដាលនៃជំងឺកូវីដ -១៩ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ឱ្យបានដឹងពីព្រឹត្ដិការណ៍ថ្មីនៅក្នុងសង្គម។

ក្នុងឱកាសកិច្ចប្រជុំប្រចាំសប្តាហ៍ ដោយផ្ទាល់ និងតាម រយៈប្រព័ន្ធវីដេអូ ជាមួយនឹងថ្នាក់ដឹកនាំ និងអគ្គនាយក នៃអគ្គនាយកដ្ឋានទាំង៥ ចំណុះក្រសួងព័ត៌មាន ដើម្បីពិនិត្យការងារដែលបានអនុវត្តកន្លង មក និងពិភាក្សាការងារ ដែលត្រូវអនុវត្តបន្ត នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានណែនាំទៅដល់អគ្គនាយកដ្ឋានដែលបម្រើការផ្សាយទាំងបីឱ្យផលិតជាអត្ថ បទ ក៏ដូចជាបទយកការណ៍ថ្មីៗទាក់ទងនឹងស្ថានភាពជាក់ ស្ដែងដូចជា ការត្រៀមរៀបចំបើកសាលារៀន ដំណាំថ្មីៗ និងការកសាងផ្ទះចល័តជាដើម ។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា ការជំរុញរបស់ឯកឧត្តមរដ្ឋមន្រ្តីលើការងារផ្សព្វផ្សាយការត្រៀមបើកសាលារៀនឡើងវិញនេះ គឺដើម្បីបង្ហាញអំពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូល ដ្ឋាន ដែលកំពុងតែខិតខំប្រឹង ប្រែងនៅក្នុងការរៀបចំសាលា ដើម្បីឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ នៅតាមមូលដ្ឋាននីមួយៗទៅតាមស្ថានភាពជាក់ស្ដែងនៃការរីករាលដាលនៃជំងឺកូវីដ ដើម្បីឱ្យអាណាព្យាបាលនិងសិស្សានុ សិស្សទាំងអស់អាចដឹងពីការវិវត្តន៍នៃការអនុញ្ញាតរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការបើកសាលារៀនឡើងវិញ។

«ឆ្លងតាមការពិនិត្យទៅលើរបាយការណ៍តាមអគ្គ នាយកដ្ឋានក៏ដូចជាបណ្ដាគណៈ​កម្មការអ​នុគណៈកម្ម ការនេះ ឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានផ្ដល់អនុសាសន៍មួយចំនួន ដល់អគ្គនាយកដ្ឋានដែលទទួលបន្ទុកខាងផ្សព្វផ្សាយធ្វើយ៉ាងណាផលិតនូវអត្ថបទផ្សព្វផ្សាយក៏ដូចជាបទយកការណ៍ពាក់ព័ន្ធទៅនឹងដំណាំចំបក់បារាំងដែលជាដំណាំប្រភេទថ្មីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក៏ដូចជាក្នុងស្មារតីលើកកម្ពស់អាជីវកម្មថ្មីនៅក្នុងព្រះរាជា ណាចក្រកម្ពុជាឯកឧត្តមរដ្ឋមន្ត្រីលោកក៏បានណែនាំឱ្យនាយកដ្ឋានផ្សព្វផ្សាយទាំង ៣របស់ក្រសួងព័ត៌មានផលិតជាអត្ថបទឬក៏បទយកការណ៍អំពីការកសាងផ្ទះចល័តសម្រាប់លក់នៅក្នុងព្រះរាជា ណាចក្រកម្ពុជារបស់យើងផងដែរ»។

នៅក្នុងឱកាសនៃកិច្ចប្រជុំប្រចាំសប្តា៍នេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានក៏បានថ្លែងការកោតសរសើរដល់មន្រ្តីក្រោមឱវាទទំាងអស់ដែលបានខិតខំបំពេញការងារយ៉ាងសកម្មក្នុងការផលិតព័ត៌មាន បទយកការណ៍ និងកម្មវិធីផ្សាយថ្មីៗទៅតាមស្ថាន ភាពសង្គម ដើម្បីផ្សព្វផ្សាយជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានបានយល់ដឹង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com