ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

មន្ទីរកសិកម្មកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង ចែកជូនកូនមាន់ពូជ ដល់កសិករចំនួន៥៥០គ្រួសារ នៅតាមបណ្តាឃុំចំនួន២២ ដើម្បីពង្រីកបរិមាណការចិញ្ចឹមសត្វឱ្យបានច្រើន

ខេត្តស្ទឹងត្រែង ៖ មន្ត្រីមន្ទីរកសិកម្មកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែង នាំយកកូនមាន់ពូជចែកជូនកសិករចំនួន៥៥០គ្រួសារ នៅតាមបណ្តាឃុំចំនួន២២ ដើម្បីពង្រីកបរិមាណការចិញ្ចឹមសត្វឱ្យបានច្រើន ទៅ ដល់ទីជនបទ ស្របតាមកម្ម វិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់នឹងការ ប្រែប្រួលអាកាសធាតុហៅកាត់ថា(AS PIRE)។

ក្នុងឱកាសផ្តល់កូនមាន់ពូជ ដល់កសិករ កាលពីថ្ងៃទី ០៥ ខែកញ្ញាឆ្នាំ២០២១ នៅសង្កាត់សាមគ្គីក្រុងខេត្តស្ទឹង ត្រែងលោកទំ នីរ៉ូ ប្រធានមន្ទីរកសិកកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តមានប្រសាសន៏ថា៖ នេះជាដើមទុនមួយ ដើម្បីរួមចំណែកជួយបងប្អូនប្រជាពលរដ្ឋយើង ឱ្យមានមុខរបរចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ និងពង្រីកបន្តឱ្យមានបរិមាណច្រើន សម្រាប់ដោះ ស្រាយជីវភាពប្រចាំថ្ងៃ និងអាចនាំយកទៅលក់ដូរនៅទីផ្សារបានបន្ថែមផង ។

លោកបន្តថា ទទួលបាន កូនពូជមាន់នេះបងប្អូនត្រូវយកទៅចិញ្ចឹមតាមលក្ខណៈបច្ចេកទេសដែលមន្ត្រីជំនាញបានពន្យល់ ពីរបៀបថែទាំរួចមកហើយនោះ។

សំឡេង” ក្នុងការផ្ដល់ជូនបងប្អូនជាពូជនៅពេលហ្នឹងគឺបងប្អូនធ្វើពង្រីកដោយខ្លួនឯងទៀត បង្កើននូវផលិតភាពរបស់ខ្លួន ឱ្យច្រើន ចិញ្ចឹមពីតិចទៅច្រើនអីហ្នឹង ជាការចូលរួមផ្ទាល់របស់បងប្អូន ហើយរឿងពង្រីកមិនពង្រីកគឺលើបងប្អូន ហើយចិញ្ចឹមទៅដាំដុះទៅ វាលូតលាស់ល្អ យើងលក់អាចទ្រទ្រង់ជីវភាពគ្រួសារបាន ពង្រីកវាទៅវាអត់ខុសទេ”។

លោកជា ម៉ាលី ចៅសង្កាត់សាមគ្គីបានចាត់ទុកថា នេះជាផលរបរដែលមិនចេះរីងស្ងួត ហើយបងប្អូនយើងត្រូវតែយក ចិត្តទុកដាក់ ព្រោះវាជាធន ធានបានមកពីរាជរដ្ឋាភិបាលផ្តល់ឱ្យ តាមរយៈមន្ទីរកសិកម្ម យកមកចែកជូនដោយផ្ទាល់ ដៃ។

“អ៉ីចឹងប្រជាពលរដ្ឋរីករាយ និងការទទួលយកចំណាប់អារម្មណ៍លើការចិញ្ចឹមសត្វ បន្លែបង្ការក៏មន្ទីរកសិកម្មគេជួយផ្គត់ផ្គង់ដែរ អញ្ចឹងការធ្វើរបស់ប្រជាពល រដ្ឋគឺមានចំណាប់អារម្មណ៍ច្រើនពិសេសគឺ ពេលកូវីដនេះតែម្ដង សម័យរស់នៅក្នុងបរិបទកូវីដនេះប្រជាពលរដ្ឋយើង ងាកមកដាំដុះនិងចិញ្ចឹម សត្វនេះច្រើនគ្រួសារ”។

លោក ទឹម កុសល កសិកររស់នៅភូមិហាងខូបាន -បានទទួលស្គាល់ថា ការចិញ្ចឹមសត្វនិងដាំបន្លែបង្ការជាលក្ខណៈគ្រួសារពិតជាបានជួយលើកកម្ពស់ជីវភាពរស់ នៅបានល្អ ព្រោះមិនបាច់ចំណាយថវិកានិងពេលវេលាទៅទិញពីទីផ្សារមកទេ។

លោកបន្តថា នឹងខិតខំពង្រីកមុខរបរចិញ្ចឹមសត្វឱ្យបានរីកចម្រើនតាមការណែនាំរបស់មន្ទីរកសិកម្ម ហើយដើម ទុននេះសមល្មមអាចធ្វើទៅបានហើយ ព្រោះកន្លងមកធ្លាប់ទទួលបានការបណ្តុះ បណ្តាលផ្នែកបច្ចេកទេសពីការចិញ្ចឹមសត្វរួចមកហើយដែរ។

សូមបញ្ជាក់ថា កសិករទាំង៥៥០គ្រួសារនេះ ទទួលបានពូជកូនមាន់ក្នុងមួយគ្រួសារចំនួន២០ក្បាលចំណី ៥គីឡូក្រាម ឧបករណ៍ដាក់ទឹកចំនួន២ និងដាក់ចំណីចំនួន២ផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com