ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ឯកឧត្តម ស៊ុន ចាន់ថុល៖ “យើងមិនអាចរស់នៅលើកោះ ដែលសម្បូរទៅ ដោយទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយហ៊ុមព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ”

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងនូវពាក្យស្លោកអប់រំថា “យើងមិនអាចរស់នៅលើកោះ ដែលសម្បូរទៅដោយ ទ្រព្យសម្បត្តិស្តុកស្តម្ភ ហើយហ៊ុមព័ទ្ធដោយសមុទ្រនៃភាពក្រីក្រនោះទេ”។ វាជាការទទួល ខុសត្រូវរបស់អ្នករាល់គ្នា ដែលយើងត្រូវធ្វើការជាមួយគ្នា ដើម្បីពង្រីកកោះដែលពោរពេញ ដោយទ្រព្យសម្បត្តិរបស់យើងឱ្យកាន់តែធំទៅៗ និងធ្វើឱ្យសមុទ្រនៃភាពក្រីក្រនេះកាន់តែ រួមតូចទៅៗ” ដើម្បីជាប្រយោជន៍ដល់ប្រជាជន និងមនុស្សជាតិរបស់យើង និងពាក្យស្លោក មួយចំនួនទៀតដូចជា៖ បើអ្នកមិនដឹងថាអ្នកទៅណា ផ្លូវណាក៏នាំអ្នកទៅដល់ទីនោះដែរ និយាយត្រូវធ្វើ កុំនិយាយផ្សេងធ្វើផ្សឹង សំដីឥតប្រយោជន៍នាំគ្រោះដល់ជាតិ ការងារមាន ប្រសិទ្ធភាពនាំជាតិរុងរឿង និងកុំសួរថាកម្ពុជាធ្វើអីឱ្យយើង ត្រូវសួរថាយើងធ្វើអីឱ្យកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រីលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញផ្ដល់បាឋកថា តាមប្រព័ន្ធ វីដេអូពីចម្ងាយ (Zoom) នៅទីស្តីការក្រសួង លើប្រធានបទស្តីពី “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ដែលត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងមុខងារ សាធារណៈ តាមរយៈសាលាភូមិន្ទរដ្ឋបាល និងធនាគារពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១។

នៅក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ទាក់ទង នឹងភាពជាអ្នកដឹកនាំ ដែលបានបម្រើការនៅក្នុងវិស័យឯកជន ជាពិសេសនៅក្នុងក្រុមហ៊ុន General Electric របស់សហរដ្ឋអាមេរិកអស់រយៈពេល១៦ឆ្នាំ ប្រវត្តិការងារនៃភាពជា អ្នក ដឹកនាំនៅក្នុងស្ថាប័ននានារបស់រាជរដ្ឋាភិបាល និងបានបង្ហាញអំពីភាពជោគជ័យ នៃការងារ កំណែទម្រង់ ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យសាធារណការ និងដឹកជញ្ជូន ក្នុងផែនការ រយៈពេល១០០ថ្ងៃ នៃការចូលកាន់តំណែងជារដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។

ជាមួយគ្នានេះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានផ្តល់ជាអនុសាសន៍ និងដំបូន្មានល្អៗថា បើយើងចង់ក្លាយខ្លួនជាអ្នកដឹកនាំក្នុងការបម្រើប្រទេសជាតិ ប្រកបដោយប្រសិទ្ធភាព យើងត្រូវមានបទពិសោធន៍ច្រើន ត្រូវមានភាពក្លាហាន ត្រូវខិតខំស្រូបយកចំណេះវិជ្ជា អំពីការងារផ្សេងៗគ្នា កុំឱ្យនៅមួយកន្លែង ជាពិសេស ត្រូវប្រែក្លាយខ្លួនឱ្យទៅជា អ្នកចេះដឹង ទូទៅ (Generalist) កុំធ្វើត្រឹមតែជាអ្នកជំនាញ (Specialist) និងត្រូវយល់គ្រប់ចំណែកទាំងអស់ នៃការងារ។ ឯកឧត្តមបន្តថា ក្នុងនាមជាថ្នាក់ដឹកនាំ ត្រូវចេះលើកទឹកដល់មន្ត្រីក្រោមឱវាទ មានការទទួលខុសត្រូវខ្ពស់ចំពោះការងារ ប៉ុន្តែថ្នាក់ដឹកនាំគួរតែទទួលយកខុសបានហើយ ទុកឱ្យមន្ត្រីក្រោមឱវាទជាអ្នកទទួលយកត្រូវ និងបានរំលឹកឡើងវិញផងដែរ នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីថា៖ មន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មិនមែនជាចៅហ្វាយរបស់រាស្ត្រទេ ត្រូវខិតខំប្រឹងប្រែងផ្តល់សេវាសាធារណៈឱ្យបានលឿន មានប្រសិទ្ធភាព និងតម្លាភាព។

ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្នុងសង្គមយើងសព្វថ្ងៃនេះ មានមនុស្សចំនួនបួនប្រភេទគឺ៖ អ្នកថា អ្នកធ្វើ អ្នកឈរមើល និងអ្នកទិតៀន ក្នុងចំណោម មនុស្សបួនប្រភេទនេះ ចូរកុំធ្វើខ្លួនជាអ្នកថា និងអ្នកឈរមើល គួរចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍប្រទេសជាតិយើងឱ្យមានការរីកចម្រើន និងគូសបញ្ជាក់អំពីបទពិសោធន៍ទាក់ ទងនឹងការកែទម្រង់របៀប ធ្វើការងារនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាវិស័យឯកជន។

លើសពីនេះទៀត ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ថ្លែងអំណរ គុណចំពោះ សាលាភូមិន្ទរដ្ឋបាល ដែលបានយកចិត្តទុកដាក់ក្នុងការបណ្តុះ បណ្តាលធនធានមនុស្ស ដើម្បីឆ្លើយតបនឹងការអភិវឌ្ឍរបស់ប្រទេសជាតិ និងដៃគូអភិវឌ្ឍន៍ដែលបានចូលរួមសហការ ក្នុងការបណ្តុះបណ្តាលមន្ត្រីកម្ពុជា ពីគ្រប់ក្រសួង-ស្ថាប័នឱ្យមានសមត្ថភាពខ្ពស់ដើម្បីបំពេញ ការងារប្រកបដោយប្រសិទ្ធភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com