ទាន់ហេតុការណ៍
ឯកឧត្តម នុត ពុធដារា អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញជាធិបតីក្នុងពិធីទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈខួបលើកទី៩ នៅសាលាវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន.. ==> លោក វរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំក្រុមការងារចុះពិនិត្យប៉ុស្តិ៍នគរបាលរដ្ឋបាលនានាក្នុងក្រុងតាខ្មៅ... ==> អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ»..
0

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដា្ឋនសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅទីតាំងអគារលេខ១ ផ្លូវលេខ១០៩ កែងផ្លូវលេខ១១០ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ

 

ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃ គណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីក្រុងពាលីបើកការដា្ឋនសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍នៅទីតាំងអគារលេខ១ ផ្លូវលេខ១០៩ កែងផ្លូវលេខ១១០ ស្ថិតនៅភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យយដឹងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍រៀបចំពិធីក្រុងពាលីបួងសួងសុំបើកការដ្ឋានសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ ដោយធ្វើការរុះរើអគារចាស់ នៃមន្ទីរទេសចរណ៍បច្ចុប្បន្ន។

ក្នុងឱកាសនោះ ក៏បានរៀបចំគ្រឿងសក្ការៈថ្វាយដល់ព្រះបារមីព្រះម៉ែធរណី ព្រះម៉ែគង្គា ព្រះបារមីគ្រប់ព្រះអង្គ ដែលថែរក្សាព្រះរាជាណាចក្រកម្ពុជា ព្រះបារមីគ្រប់ព្រះអង្គដែលថែរក្សាដែនសមុទ្រ និងតំបន់ឆ្នេរ ព្រះបារមីព្រះនាងក្រេបសមុទ្រ ជាព្រះរាជបុត្រីព្រះឥន្ទ្រាធិរាជ ដែលទូលព្រះបង្គំសុំថ្វាយនៅទីនេះ នូវទង់ឃ្វាលា ៧ពណ៏ ចំនួន ២១ទង់ ជាតំណាងកងទ័ពរាប់ម៉ឺនលាននាក់របស់ព្រះនាង។ ព្រះបារមីលោកជំទាវម៉ៅ ហៅលោក យាយម៉ៅ ព្រះបារមីថែរក្សាខេត្តព្រះសីហនុ ម្ចាស់ទឹក ម្ចាស់ដី ម្ចាស់ព្រៃព្រឹក្សា ព្រះវិញ្ញាណខ័ន្ធបុព្វបុរសថែរក្សាព្រះរាជាណាចក្រកម្ពុជា បារមីគ្រប់ព្រះអង្គដែលគង់ប្រថាប់នៅមហាប្រាង្គប្រាសាទ បារមី និងព្រះបារមីគ្រប់ព្រះអង្គដែលទូលព្រះបង្គំបានថ្វាយ សូមស្តេចទ្រង់យាងគង់ប្រថាប់នៅទីអាសនៈ ដែលបានរៀបចំថ្វាយនៅទីនេះរួចហើយសូមយាង និងសូមអញ្ជើញ។

ក្នុងឱកាសក្រុងពាលីបួងសួងដ៏មហាប្រសើរនេះ សូមឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ នៃសាលាខេត្តព្រះសីហនុ រួមទាំងប្រជាពលរដ្ឋទូទាំងប្រទេស សូមទទួលបានសេចក្ដីសុខចម្រើន បរិបូរណ៍ ចៀសផុតពីជម្ងឺកាចសាហាវទាំងពួង និងគ្រោះធម្មជាតិនានា ព្រមទាំងសូមជួយឱ្យការរៀបចំពិធីបើកការដ្ឋានសាងសង់ និងការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុប្រកបដោយភាពរលូន និងទទួលបានជោគជ័យដ៏ធំធេង សូមកុំឱ្យមានគ្រោះថ្នាក់ដល់កម្មករ បុគ្គលិកសំណង់នៅពេលសាងសង់ ហើយសូមឱ្យកិច្ចដំណើរការសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍វិស័យទេសចរណ៍ នៃព្រះរាជាណាចក្រកម្ពុជាឱ្យកាន់តែរីកចំរើនថែមទៀត។

សូមបញ្ជាក់ថា គម្រោងសាងសង់សាលាជាតិវិជ្ជាជីវៈទេសចរណ៍ខេត្តព្រះសីហនុ សាងសង់រយៈពេល ១៥ខែ ចាប់ផ្តើមពី ខែធ្នូ ឆ្នាំ២០២២ បញ្ចប់ការងារសាងសង់នៅខែមិនាឆ្នាំ២០២៤ ដោយក្រុមហ៊ុនសាងសង់ អឹបេន ខេមបូ ប៊ីលឌើរ ឯ.ក URBAN CAMBO BUILDERS Co,LTD៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com