ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

 

សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញាតិឱ្យឯកឧត្ដម មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ដែលនឹងចប់អាណត្តិបេសកកម្មការទូត ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២។

ឯកឧត្តម មិកាមិ បានសំដែងនូវការអបអរសាទរគោរពជូនសម្ដេចតេជោ ចំពោះជោគជ័យនៃការរៀបចំដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ និងការគ្រប់គ្រងការរីករាលដាជំងឺកូវីដ-១៩ ហើយក៏បានសំដែងនូវការគោរពភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ដោយទី១- ការដឹកនាំកម្ពុជា ឲ្យមានសុខសន្តិភាព ជាពិសេស មានការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលជាង ៣០ឆ្នាំកន្លងមក, ទី២-ការសម្រេចចិត្តលើបញ្ហាជម្លោះអ៊ុយក្រែន-រុស្ស៊ី, ទី៣-ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហាមីយ៉ាន់ម៉ា, ទី៤- ការពង្រឹង និងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំក្រោយ។

ឯកឧត្តម មិកាមិ បានបន្ថែមថា បេសកកម្មរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា បានប្រព្រឹត្តទៅយ៉ាងល្អ ដោយមានការគាំទ្រ និងស្រឡាញ់រាប់អានពីគ្រប់ស្ថាប័នរដ្ឋ និងឯកជនរបស់កម្ពុជា ហើយជប៉ុន នៅតែបន្តគាំទ្រកម្ពុជា ហើយពេលនេះ ជប៉ុន កំពុងចូលរួមបង្ហាត់កីឡាករកម្ពុជា ត្រៀមប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះឯកឧត្តម មិកាមិ ដែលបានធ្វើសកម្មភាពយ៉ាងច្រើនរួមគ្នារួមមាន៖ ទី១-ការរួមគ្នាជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ, ទី២-រៀបចំឱ្យមានការចូលចតនាវាជប៉ុន ចំនួន ២ដង នៅកម្ពុជា, ទី៣-រៀបចំឱ្យមានជំនួបរវាងសម្ដេចតេជោ និងឯកឧត្តមនាយករដ្ឋមន្ត្រីជប៉ុន ចំនួន ១ដងក្នុងមួយឆ្នាំ, ទី៣-រៀបចំឱ្យមានការផ្លាស់ប្ដូរដំណើរទស្សនកិច្ច រួមទាំងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ទៅប្រទេសជប៉ុនផងដែរ, ទី៥-ជំរុញវិនិយោគជប៉ុនមកកម្ពុជា, ទី៦-ការធ្វើខួបក្រុមហ៊ុនមីនេបៀរ និងការជំរុញដំណើរការគម្រោងជប៉ុនទាំងអស់នៅកម្ពុជា ឱ្យដំណើរការបានល្អទោះស្ថិតក្នុងស្ថានភាពលំបាកដោយជំងឺកូវីដក៏ដោយ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនឯកឧត្តម មិកាមិ ផងដែរថា ករណីជម្លោះរវាងអ៊ុយក្រែន និងរុស្ស៊ី គឺជាករណីគោលការណ៍ច្បាប់ និងគុណស្រ័យ គឺខុសគ្នា។ ដោយឡែកករណីមីយ៉ាន់ម៉ា សម្ដេចតេជោ បានមានប្រសាសន៍ថា កម្ពុជា បានប្រឹងប្រែងអំពីកម្លាំងកាយចិត្ត ដើម្បីជួយឲ្យមីយ៉ាន់ម៉ា វិលត្រឡប់មកគន្លងប្រក្រីភាពវិញ ដែលពេលនេះ គឺទុកជូនប្រទេសឥណ្ឌូនេស៊ី ជាប្រធានបន្តវេន ដោះស្រាយបន្ត ។

ជាទីបញ្ចប់ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានជូនពរឲ្យឯកឧត្តមបានទទួលជោគជ័យបន្ថែមទៀត ក្នុងបេសកកម្មរបស់ឯកឧត្តមនាពេលអនាគត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com