រដ្ឋបាលស្រុកល្វាឯម ផ្ញើសារជូនពរចំពោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្ដាលក្នុងឱកាសដ៏មហាវិសេសវិសាល…
តាងនាមក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ ព្រមទាំងមន្ត្រីរាជការទូទាំងស្រុកល្វាឯម សូមគោរព និងសូមចូលរួមអបអរសាទរចំពោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ក្នុងឱកាសដែលអង្គការសហព័ន្ធវិស្វករអាស៊ាន ផ្តល់នូវ “វិញ្ញាបនបត្រទទួលស្គាល់ចូលជាសមាជិកវិស្វករ កិត្តយសអាស៊ាន”។
យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី សូមព្រះអង្គជួយប្រោះព្រំប្រសិទ្ធពរជ័យ បវរសួស្តីមហាប្រសើរ ជូនចំពោះឯកឩត្តម គង់ សោភ័ណ្ឌ អភិបាលនៃ គណះអភិបាលខេត្តកណ្តាល សូមជួបប្រកបតែនិង ពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លៀងឃ្លាតឡើយ។






