ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

សិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុកពញាឮ

 

សិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុកពញាឮ

ខេត្តកណ្តាល៖ រដ្ឋបាលស្រុកពញាឮ រួមជាមួយក្រុមប្រឹក្សាឃុំគ្រប់ឃុំ ត្រូវសហការជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដែលបានចុះកិច្ចសន្យាជួយគាំទ្រគម្រោងអភិវឌ្ឍន៍របស់ខ្លួន ដោយបញ្ចូលក្នុងផែនការសកម្មភាពប្រចាំឆ្នាំ ២០២៣ និងត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានថ្លែងដូចនេះនៅក្នុងពិធីបិទសិក្ខាសាលា សមាហរណកម្ម នៃកម្មវិធីនិយោគបីឆ្នាំរំកិលឃុំ ស្រុក ២០២៣_២០២៥ នៅថ្នាក់ស្រុកពញាឮ នាព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅសាលាស្រុកពញាឮ។

ឯកឧត្តមអភិបាលរងខេត្ត បន្តថា ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសមិទ្ធផលនានានៅក្នុងឃុំ សុទ្ធតែមានការចូលរួមពីប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងសប្បុរសជននានា ដូច្នេះរាល់គម្រោងដែលទទួលបានការគាំទ្រ និងបានចុះចុះកិច្ចសន្យានៅពេលនេះ គឺពិតជាមានសារៈសំខាន់ណាស់សម្រាប់រដ្ឋបាលស្រុកពញាឮ ក៏ដូចជាក្រុមប្រឹក្សាឃុំគ្រប់ឃុំ ដែលទទួលបាននូវគម្រោងអភិវឌ្ឍន៍នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ លើកឡើងថា សិក្ខាសាលាសមាហរណកម្ម ផែនការអភិវឌ្ឍន៍ឃុំ-ស្រុក នៅថ្នាក់ ស្រុក នាឱកាសនេះ មានគោលបំណង ដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពបីឆ្នាំរំកិល (២០២៣- ២០២៥) របស់រដ្ឋបាលស្រុក។ ផ្សព្វផ្សាយគម្រោងវិនិយោគអាទិភាពរបស់រដ្ឋបាលឃុំ ទាំង១១ សម្រាប់អនុវត្តនៅឆ្នាំ២០២៣។ សម្របសម្រួល និងធ្វើឱ្យមានការសហការគ្នារវាងគម្រោងនានា នៃកម្មវិធីវិនិយោគរបស់ស្រុក ជាមួយនឹងគម្រោង នៃកម្មវិធីវិនិយោគរបស់ឃុំ និងដើម្បីស្នើសុំការ គាំទ្រពីមន្ទីរអង្គភាព អង្គការដៃគូរអភិវឌ្ឍន៍នានា ផ្នែកឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងនានារបស់រដ្ឋបាលឃុំ-ស្រុក។

លោកអភិបាលស្រុក បានឱ្យដឹងថា គម្រោងដែលបានស្នើឡើង ពីសកម្មភាពអាទិភាពរបស់រដ្ឋបាលស្រុកពញាឮឆ្នាំ២០២៣-២០២៥ ដែលបានលើកឡើង ក្នុងឆ្នាំ២០២២ មាន៖ ២៧៤ គម្រោង ដែល ចែកចេញជា ៧ វិស័យមាន៖ វិស័យកសិកម្ម ២៩ វិស័យអាជីវកម្ម ៤១ គម្រោង វិស័យវិស័យអប់រំ ២៨ គម្រោង វិស័យសុខភាព ៥៤ គម្រោង វិស័យភាពងាយរងគ្រោះ ០៩ គម្រោង វិស័យបរិស្ថាន ៥១ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ៦២ គម្រោង ។

ជាលទ្ធផលនៃសិក្ខាសាលានេះគម្រោងរបស់ស្រុកពញាឮ ដែលទទួលការគាំទ្រ សរុបមានចំនួន ២១២ លើ២៧៤ ស្មើនឹង៧៨%។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com