ទាន់ហេតុការណ៍
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ.. ==> អភិបាលខេត្តកណ្តាល ជំរុញដល់អាជ្ញាធរ មន្ទីរពាក់ព័ន្ធ កម្លាំងមានសមត្ថកិច្ច ត្រូវខិតខំអនុវត្ត និងផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពីបទបញ្ជាលេខ ០២ បប របស់រាជរដ្ឋាភិបាល ស្តីពីការដាក់ចេញវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់ ការកាន់កាប់ ការផលិត និងការស្តុកទុកឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា.. ==> ៩ខែនេះ កីឡាករ កីឡាការនី ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឈ្នះមេដាយជិត ៤០០គ្រឿង! ==> លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានចាត់លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង ជាតំណាងដឹកនាំប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ទទួលស្វាគមន៍និង..
0

ដំណឹងរីករាយ! មកដល់ពេលនេះ សំបុករបស់បក្សីតំណាងជាតិរបស់កម្ពុជា ចំនួន ១០សំបុកហើយ ត្រូវបានរកឃើញក្នុងដែនជម្រកសត្វព្រៃលំផាត់

សត្វត្រយងយក្ស គឺជាប្រភេទបក្សីដែលជិតផុតពូជបំផុតមួយនៅលើពិភពលោក ហើយបក្សីប្រភេទនេះ ក៏ជានិមិត្តរូបបក្សីតំណាងអត្តសញ្ញាជាតិរបស់កម្ពុជាផងដែរ។ ដោយឡែកដែនជម្រកសត្វព្រៃលំផាត់បាន និង កំពុងគាំទ្រដល់ការរស់នៅរបស់សត្វត្រយងយក្សរបស់កម្ពុជានេះ។ នេះបើតាមការផ្សព្វផ្សាយរបស់ គម្រោងនៅកម្ពុជារបស់អង្គការសត្វស្លាបអន្តរជាតិ (Birdlife International Cambodia Program) នៅថ្ងៃនេះ។

ជារៀងរាល់ឆ្នាំ ក្រុមការងាររបស់អង្គការសត្វស្លាបអន្តរជាតិ នៅដែនជម្រកសត្វព្រៃលំផាត់ បាននិងកំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងស្វែងរក និងកំណត់ទីតាំងពងកូនរបស់បក្សីត្រយងយក្សនេះ ដើម្បីងាយស្រួលក្នុងការការពារក៏ដូចជាការរៀបចំផែនការសម្រាប់សកម្មភាពនាពេលខាងមុខ។ ដោយហេតុថាសត្វនេះពងកូននារដូវវស្សា ដូច្នេះការសិក្សាស្វែងរកមានការលំបាកខ្លាំង និងទាមទារការប្រឹងប្រែងខ្ពស់។ ប៉ុន្តែជាលទ្ធផលសំរាប់រដូវកាលពងកូន ឆ្នាំ២០២១នេះ បន្ទាប់ពីការខិតខំប្រឹងប្រែងអស់រយៈពេល៣ខែកន្លងមក សំបុកសត្វត្រយងយក្សចំនួន ១០សំបុក ត្រូវបានរកឃើញនៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ហើយសំបុកមួយចំនួនត្រូវបានញាស់ និងមួយចំនួនទៀតកំពុងក្រាបពងផងដែរ ក្រោមការតាមដាន និងការពារយ៉ាងយកចិត្តទុកដាក់ពីបុគ្គលិកទីវាលរបស់អង្គការ។

រដូវពងកូនឆ្នាំនេះនឹងបញ្ចប់នៅខែវិច្ឆិកា ហើយក្រុមការងារសង្ឃឹម ថាសំបុកសត្វនេះអាចរកឃើញច្រើនថែមទៀត និងទទួលបានតាមដាន និងការពារពីក្រុមការងារ។ ខណៈដែលក្រុមការងារធ្វើការស្រាវជ្រាវ និងអភិរក្សបក្សីកម្រនេះយ៉ាងលំបាក អង្គការ BirdLife និងអង្គការជីវិតធម្មជាតិនៅកម្ពុជា សំណូមពរដល់ប្រជាសហគមន៍ អាជ្ញាធរមូលដ្ឋាន សូមចូលរួមថែរក្សារការពារបក្សីជាតិយើងទាំងអស់គ្នា ដោយទប់ស្កាត់ និងមិនទន្រ្ទានដីដែលធ្វើឱ្យបាត់បង់ទីជម្រក មិនយកពងកូន និងមិនបង្កការរំខានដល់ការរស់នៅរបស់ត្រយងយក្សជាដើម។

សូមបញ្ជាក់ថា តាមរយៈអនុក្រឹត្យចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥ ព្រះរាជាណាចក្រកម្ពុជា បានសម្រេចយក ត្រី ល្មូន ដើមឈើ ផ្លែឈើ បក្សី សត្វព្រៃ និងផ្កា ជាតំណាងឱ្យអត្តសញ្ញាណជាតិខ្មែរ ក្នុងនោះ ត្រយ៉ងយក្ស ត្រូវបានជ្រើសរើសតំណាងឱ្យបក្សី (មរតកធម្មជាតិ)៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com