ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

បើកទីតាំងហ្គេមបាញ់ត្រីចំនួន២ទីតាំងជិតស្រះទឹកផ្លូវ១១៣ សង្កាត់ចោមចៅ៣ ផ្គើននឹងបញ្ជាថ្នាក់ដឹកនាំល្មើសច្បាប់ខ្លាំងមែនទែន….

 

បើកទីតាំងហ្គេមបាញ់ត្រីចំនួន២ទីតាំងជិតស្រះទឹកផ្លូវ១១៣ សង្កាត់ចោមចៅ៣ ផ្គើននឹងបញ្ជាថ្នាក់ដឹកនាំល្មើសច្បាប់ខ្លាំងមែនទែន….

(ភ្នំពេញ) ៖ បញ្ហា​ហ្គេមបាញ់នៅតែបញ្ហា​កើតឡើងឥតឈប់ឈរ​ទោះបីជាមានការបង្ក្រាប​យ៉ាងណាក៏ដោយ​ ជាពិសេស​គឺ​​ការ​បើកដៃរ​មិនមានការ​បង្ក្រាប​ទាល់តែសោះ​ ថ្មីៗនេះ​មានទីតាំងហ្គេមបាញ់ត្រី​ និងហ្គេមភ្នាល់លុយ​ដ៏ទៃទៀត​ ស្ថិតនៅផ្ទះគ្មានលេខ​ជិត​ស្រះទឹក​ និងតាមបណ្ដោយ​ផ្លូវ១១៣ សង្កាត់ចោមចៅ​ទី​៣ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ដែលផ្គើន​នឹងបទបញ្ជា​របស់ដឹកនាំខ្លាំងមែនទែន​។


យោង​តាមប្រភពព័ត៌មាន​ពីប្រជាពលរដ្ឋ​ បានថ្លែងប្រាប់អង្គភាពព័ត៌មាន យើងឲ្យដឹងថា ទីតាំង​ទាំង២កន្លែងខាងលើនេះ​ជារបស់​ជនជាតិ​ចិន ដែលបានបើកឲ្យក្មេង​ៗ​ និងមនុស្ស​​វ័យ​ជំទង់ចូលលេង​ភ្នាល់លុយ​​យ៉ាង​គឃ្លើនតែម្ដង​ ដោយ​មានមន្ដ្រីធំៗគ្រាក់ៗកាងនៅពីក្រោយ​ខ្នង ដើម្បីឲ្យ​ដំណើរការយ៉ាងរលូន​។ ដោយ​សារ​តែមាន​មន្ដ្រីធំៗ​គ្រាក់​នៅពីក្រោយខ្នងបែបនេះ​ហើយ​ ទើប​ម្ចាស់ទីតាំង​ហ៊ាន​បើក​យ៉ាងសេរី​តែម្ដង​ ដែលមិនខ្លាំង​អ្វីទាំង​អស់ទោះបីបទបញ្ជា​ប្រមុខរាជរដ្ឋាភិបាល​កម្ពុជាបញ្ជា​បិទល្បែងស៊ីសង​យ៉ាង​ដាច់អលង្កាតែម្ដង​។
សូមជម្រាបជូន​ថា កាលពីថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ​ សម្ដេចតេជោ​ ហ៊ុន សែន បាន​បង្ហោះ​សារជា​សំឡេង​ដែល​មាន​រយៈពេល​ជាង​ ២១​ នាទី​ នៅ​លើទំព័រ​ហ្វេសប៊ុកផ្លូវការ​របស់សម្ដេច​​ ដោយ​បាន​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់​ទៅ​កាន់មន្ត្រី​ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​ ឱ្យ​បង្ក្រាប​ឱ្យ​អស់នូវ​ល្បែង​ស៊ី​សង​ខុស​ច្បាប់ ខណៈសកម្មភាព​បើកល្បែងស៊ីសង​ ដែល​ជ្រក​ក្រោម​ស្លាក​ល្បែង​ឡូតូ​ និងមាន​អាជ្ញា​បណ្ណ​ស្រប​ច្បាប់ បាន​រីករាល​ដាលនៅ​តាម​ហាង​កាហ្វេ​ និង​ហាង​គុយទាវ​ជាដើម។ ​ក្នុងនោះ​ផងដែរ​ សម្ដេច​ក៏​បាន​បញ្ជា​អាជ្ញាធរ​ឱ្យបិទ​ហាង​រក​ស៊ី​ណា ​ដែល​នៅតែបន្ត​បើកល្បែង​ស៊ី​សង​ទាំងនោះ​ឱ្យ​បាន​ជា​ដាច់​ខាត ប្រសិន​បើ​រក​ឃើញនោះ។
សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី បានថ្លែងថា​៖ «ខ្ញុំ​គិត​ថា​ កន្លែង​លេង​ល្បែង​មួយ​ចំនួន មិន​មែន​មន្ត្រី​មូលដ្ឋាន​មិន​ដឹង​នោះ​ទេ​ ទាំង​កម្លាំង​នគរ​បាល ឬ​អាវុធហត្ថ​ ឬមន្ត្រី​រដ្ឋ​បាល​របស់​យើង។ ​ក៏ប៉ុន្តែ​បញ្ហា​ស្ថិត​នៅ​ត្រង់​ថា​ អស់​លោក​មាន​ឆន្ទៈ​ធ្វើ​ ឬ​មិន​ធ្វើ​ ឬ​ក៏​កន្លែង​នោះ​ជា​ទី​កន្លែង​រក​ប្រាក់​របស់​អស់​លោក។ ​នេះ​ជា​ចំណុច​ ដែលខ្ញុំគួរ​តែត្រូវ​និយាយ​ដោយ​ត្រង់ៗ ទៅ​កាន់​អស់​លោក​តែ​ម្តង»។
សម្ដេច​តេជោ ហ៊ុន​ សែន ​បាន​សង្កត់​ធ្ងន់​ថា៖​ «ខ្ញុំ​មិន​ញញើត​ដៃ​ជា​មួយ​ការ​ដកចោល​ ដក​ចេញ​ពី​មុខ​តំណែង​ ជាមួយ​អភិ​បាល​ខេត្ត​ ឬអភិ​បាល​រង​ ឬ​អភិបាល​ស្រុក​ ឬក៏ឋានៈ​នាយ​ទាហាន នគរ​បាល អាវុធ​ហត្ថ​ ចាប់​ពី​ស័ក្កិ​ប្រាំ​ឡើង​លើ ខ្ញុំ​នឹង​ចេញ​អនុក្រឹត្យ​ដើម្បី​បញ្ចប់​ភារកិច្ច​ចោល​តែ​ម្តង»។
ទាក់ទិន​នឹងបញ្ហា​ខាងលើនេះ ប្រជាពលរដ្ឋ​សូមសំណូមពរដល់លោក​ សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលនៃគណៈខណ្ឌ​ពោធិ៍សែនជ័យ​ ដែល​ទើប​ចូលកាន់ដំណែងថ្មីៗ និងលោកវរសេនីយ៍ឯក ម៉ន វុធី​ អធិការនគរបាល​ខណ្ឌពោធិ៍សែនជ័យ​ មេត្តា​ចុះត្រួតពិនិត្យទីតាំង​បទល្មើសខាងលើនេះផងទាន​៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com