ទាន់ហេតុការណ៍
អាជ្ញាធរខេត្តកណ្តាល បន្តចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាផ្លូវលេខ២០៦ ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីលើកកម្ពស់សោភ័ណ្ឌភាពសាធារណៈ... ==> ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ...
0

ប្រទេសដែលជាដៃគូអភិវឌ្ឍន៍ទន្លេមេ គង្គ គួរតែដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោល បំណងនៃយុទ្ធសាស្ត្រអភិ វឌ្ឍន៍អាងទន្លេមេគង្គសម្រាប់ឆ្នាំ២០២១-២០៣០

លោកបណ្ឌិត អាន ពេជ្រ ហាដា (An Pich Hatda) ប្រធានលេខាធិការដ្ឋានគណៈ កម្មការទន្លេមេគង្គ ហៅកាត់ MRC លើកឡើងថា ប្រទេសដែលជាដៃគូអភិវឌ្ឍន៍ទន្លេមេ គង្គ គួរតែដើរតួយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោល បំណងនៃយុទ្ធសាស្ត្រអភិវឌ្ឍន៍​អាងទន្លេមេគង្គសម្រាប់ឆ្នាំ២០២១-២០៣០ ដែលជាប្លង់មេ ធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអា​ង​នេះក្នុងរយៈ ពេលមួយទសវត្សរ៍ខាងមុខ នេះ។ ការលើកឡើងនេះ ធ្វើឡើងក្នុងពេលលោកចូលរួមកិច្ច ប្រជុំរដ្ឋមន្ត្រីមេគង្គ ដែលបាន ការចូលរួមតាំងពីអគ្គលេខាធិ ការអាស៊ាន ធនាគារពិភព លោក ធនាគារអភិវឌ្ឍន៍អាស៊ី នាយកគ្រប់គ្រងសហភាពអឺរ៉ុបប្រចាំតំបន់អាស៊ីនិងប៉ា ស៊ីហ្វិក ប្រទេសនៃសមាជិកអាស៊ាន ប្រទេសជប៉ុន អូស្ត្រាលី កូរ៉េ និងនូវែលសេឡង់ ជាដើម។ សេចក្តីប្រកាសព័តមានរបស់ MRC នៅថ្ងៃនេះ បាន ឱ្យដឹងថា ក្នុងជំនួបនេះ ប្រធានលេខាធិការដ្ឋាន MRC បានអំពាវនាវដល់ប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ជួយគាំ ទ្រលើការពង្រីកជំនួយដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍ដល់អាង ទន្លេមេគង្គ ដែលបាននិងកំពុងទទួលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍគម្រោងនានា ក្នុងនោះរាប់បញ្ចូលទាំងការ សាង សង់ទំនប់វារីអគ្គិសនី ខណៈដែលអាងទន្លេនេះ បានជួយចិញ្ចឹម កាត់បន្ថយភាពក្រីក្រនិងបង្កើតលំហូរសេដ្ឋកិច្ច ដល់មនុស្សជាង៧០លាននាក់។ លោកបណ្ឌិត អាន ពេជ្រ ហាដា បានបញ្ជាក់ថា អាង ទន្លេមេគង្គក្រោម បានផ្តល់ផលិតកម្មដូចជាស្រូវ ត្រី ដល់ប្រជាជនក្នុងកម្ពុជា ឡាវ ថៃ និងវៀតណាម ប្រហែលពាក់ កណ្តាលនៃតំបន់មេគង្គ ឬ មួយភាគបីនៃវិស័យទេស ចរណ៍ និងមួយភាគធំនៃតម្រូវ ការថាមពលក្នុងតំបន់។ ប៉ុន្តែទំនប់វារីអគ្គិសនី ឧស្សាហកម្មនគរូបនីយកម្ម ការទាញយកខ្សាច់ពីប្រព័ន្ធធារាសាស្រ្ត និងការប្រើប្រាស់ទឹកដែលមិនមាននិរន្តរភាព និងកាន់តែខ្លាំងឡើង បានធ្វើឱ្យមុខងារអេកូឡូស៊ីនៃប្រព័ន្ធទន្លេរួមនេះកាន់តែអាក្រក់ទៅៗ។ តាមការព្យាករណ៍របស់គណៈកម្មការទន្លេមេគង្គ ដោយយោងលើគ្រោះរាំងស្ងួត និងទឹកជំនន់ធ្ងន់ធ្ងរនៅឆ្នាំ ២០១៩ និង២០២០ បញ្ជាក់ថា តំបន់អាងទន្លេមេគនឹងកើតមានបាតុភូតញឹកញាប់ ដែលនឹងបង្កការគំរាមកំហែងដោយផ្ទាល់ដល់ជីវិត និងការរស់នៅរបស់ប្រជាជន ១០០លាននាក់ នៅឆ្នាំ២០៤០៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com