ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាក មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង បណ្តោះអាសន្ន បន្ទាប់ពីវះកាត់ស្ត្រីម្នាក់កូន ស្លាប់ក្នុងស្បូន… រងចាំបន្តតាមនីតិវិធីផ្លូវច្បាប់…..

 

មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ សម្រេចផ្អាក មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង បណ្តោះអាសន្ន បន្ទាប់ពីវះកាត់ស្ត្រីម្នាក់កូន ស្លាប់ក្នុងស្បូន… រងចាំបន្តតាមនីតិវិធីផ្លូវច្បាប់.….

ខេត្តកំពង់ស្ពឺ ៖ បើយោងតាមការបញ្ជាក់ប្រាប់អ្នកយកព័ត៌មានក្នុងស្រុក ដោយលោកវេជ្ជបណ្ឌិត ហុក គ្រី ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានលើកឡើងថា, មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានសម្រេចបិទមន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គ្រង ជាបណ្តោះអាសន្នហើយ ក្រោយការចុះពិនិត្យរបស់ក្រុមគ្រូពេទ្យជំនាញ លើករណីវះកាត់ស្ត្រីម្នាក់បណ្តាលឱ្យកូនស្លាប់ក្នុងស្បូន និងមានការរិះគន់យ៉ាងខ្លាំងចំពោះពេទ្យនៅទីនោះ។

តាមរយៈ សម្រេចផ្អាក មន្ទីរសម្រាកព្យាបាល និងសម្ភពដើមអង្គង បណ្តោះអាសន្ន បន្ទាប់ពីវះកាត់ស្ត្រីម្នាក់កូន ស្លាប់ក្នុងស្បូន លោកវេជ្ជបណ្ឌិត ហុក គ្រី បានឱ្យដឹងថា មន្ទីរសុខាភិបាលខេត្ត បានបញ្ជូនមន្ត្រីជំនាញចំនួន ៤រូប ឱ្យចុះទៅត្រួតពិនិត្យការអនុវត្តសេវារបស់មន្ទីរសម្រាកព្យាបាលដើមអង្គ្រង ក្រោយមានការរាយការណ៍ថា បានវះកាត់ស្ត្រីម្នាក់ដែលកូនស្លាប់ក្នុងស្បូនខុសបច្ចេកទេសពេទ្យ។ ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនោះមន្ត្រីជំនាញនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃក្រុមគ្រូពេទ្យមន្ទីរសម្រាកព្យាបាលនៅឡើយទេ ខណៈស្ត្រីរងគ្រោះកំពុងប្រឈមនឹងការសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត្រ។

មន្ទីរសុខាភិបាលខេត្តត្រូវអនុវត្តចំពោះមុខគឺ ត្រូវបិទទ្វារមន្ទីរសម្រាកព្យាបាលដើមអង្គ្រង ដែលមានទីតាំងនៅផ្សារព្រៃទទឹងជាបណ្តោះអាសន្ន រង់ចាំស្ត្រីរងគ្រោះបានធូរស្បើយឡើងវិញ។
លោកវេជ្ជបណ្ឌិត ហុក គ្រី ក៏បានបញ្ជាក់ដែរថា ស្ត្រីជាជនគ្រោះមានឈ្មោះ សឿន ស្រីអូន អាយុ២២ឆ្នាំ រស់នៅភូមិអន្លង់រមៀត ឃុំអន្លង់រមៀត ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។ ស្ត្រីរងគ្រោះបានចូលសម្រាកនៅគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយរោគវិនិច្ឆ័យកូនស្លាប់ក្នុងស្បូន អាយុ១៨សប្តាហ៍។ ក្រុមគ្រូពេទ្យបានធ្វើការព្យាបាលដោយ curretage ក្រោយមកក៏បានចេញពីគ្លីនិកដើមអង្គ្រង នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានមន្ទីរសុខាភិបាលរូបនេះបានបន្តថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ត្រីអ្នកជំងឺក៏បានវិលមកគ្លីនិកដដែលនេះម្ដងទៀត ដោយរោគសញ្ញាឈឺពោះខ្លាំងនៅផ្នែកខាងក្រោម។ ដោយអាការៈធ្ងន់ធ្ងរគ្លីនិកក៏បានបញ្ជូនស្ត្រីអ្នកជំងឺទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា, មន្ទីរសម្រាកព្យាបាល និងសម្ភព ជាច្រើន មិនថា, នៅរាជធានី-ខេត្តទេ ភាគច្រើន ក្រុមគ្រូពេទ្យ មានការធ្វេសប្រហែស បទពិសោធន៍ខ្សោយ ពិសេស ការកំណត់ទោសទណ្ឌ នៅមានកម្រិត ការស្រាវជ្រាវ ស៊ើបអង្កេត ច្រើនបញ្ចប់ត្រឹមសំណងរដ្ឋប្បវេណី មិនសូវឃើញម្ចាស់ មន្ទីរពេទ្យ មន្ទីរពហុព្យាបាល សម្ភព មានទទួលបទព្រហ្មទណ្ឌ ទើបនិទណ្ឌភាព នៃការគោរពច្បាប់ មានកម្រិត ការអនុវត្តតាម ក្រមសីលធម៌ វិជ្ជាជីវៈពេទ្យ មិនទាន់មានភាពទទួលខុសត្រូវ ដូច្នេះទាំងខាងមន្ទីរក្រសួងសុខាភិបាល មេត្តាជួយពង្រឹងលើផ្នែកនេះ ដើម្បីការពារ ប្រជាពលរដ្ឋ ងាយរងគ្រោះដោយគ្រូពេទ្យធ្វេសប្រហែស ។
សូមបញ្ជាក់ផងដែរថា ,ក្នុងករណីនេះ ត្រូវបានគេបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងព្រោងព្រាត ឃើញសែនអាណិត ចំពោះគ្រោះថ្នាក់ដោយសារតែសម្រាលកូន ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com