ទាន់ហេតុការណ៍
លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ណែនាំនូវវិធានការហាមឃាត់ការនាំចូល ការចែកចាយ ការលក់ ការផ្សាយពាណិជ្ជកម្ម ការប្រើប្រាស់... ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរ សម្ដេចពិជ័យសេនា ទៀ បាញ់ ក្នុងឱកាសសិរីមង្គលដ៏បវរ នៃពិធីចម្រើនជន្មាយុ.. ==> ឧបនាយករដ្ឋមន្ត្រី​ សាយ​ សំអាល់​ ៖​ កម្ពុជាគឺជាប្រទេសដែលមនុស្សរស់នៅក្នុង សេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល ដោយមិនមានការរើសអើងសាសនា និងជាសង្គមដែលជាពហុវប្បធម៌.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងដាក់ចេញនូវគោលនយោបាយដើម្បីលើកស្ទួយជីវភាពប្រជាជន កំណើនសេដ្ឋកិច្ច និងដើម្បីការអភិវឌ្ឍសង្គម ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមផ្ញើសារជូនពរឯកឧត្តម  អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសសិរីមង្គល នៃថ្ងៃខួបចម្រើនជន្មាយុ.. ==> ឯកឧត្តម គង់ សុភី រដ្ឋលេខាក្រសួងមុខងារសាធារណៈ និង លោកជំទាវ ពៅ សុធារី ព្រមទាំងក្រុមគ្រួសារនិងសហការី រួមទាំងបងប្អូនពុទ្ធបរិស័ទជិតឆ្ងាយចូលរួមដង្ហែអង្គកឋិទាន.. ==> ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ.. ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ពិនិត្យឡើងវិញនូវគោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍របស់សង្គម និងសេដ្ឋកិច្ចកម្ពុជា.. ==> អង្គការបេះដូងជប៉ុន(Japan Hard) ផ្ដល់ការព្យាបាលដោយឥតគិតថ្លៃ ជូនដល់កុមារ ស្ថិតក្នុងមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល.. ==> សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ចូលរួមរំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជាខេត្ត ទៅជូនដល់គ្រួសារសពលង់ទឹកស្លាប់ ចំនួន ៣គ្រួសារ និងជនមានពិការភាពជីវភាពទីទ័លក្រមានកូនច្រើនក្នុងបន្ទុក ១គ្រួសារ នៅស្រុកពញាឮ..
0

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នាំអំណោយរដ្ឋបាលខេត្ត ផ្ដល់ជូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័ក

ខេត្តកំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានបន្ត នាំអំណោយរដ្ឋបាលខេត្ត ផ្ដល់ជូនមន្ត្រីនៃមន្ទីរព័ត៌មានខេត្តកំពង់ចាម ដែលកំពុងធ្វើចត្តាឡីស័ក។ មន្ត្រីរដ្ឋបាលខេត្តកំពង់ចាមបានឱ្យដឹងថា រហូតមកដល់ពេលនេះ ខេត្តកំពង់ចាម មានមន្ទីរចំនួន៤ ដែលមន្ត្រីនៃអង្គភាពនោះ ជាប់ពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ១៩ ហើយត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅក្នុងអង្គភាពតែម្ដង។ មន្ទីរទាំង៤ នោះមាន មន្ទីរពាណិជ្ជកម្ម,មន្ទីរទេសចរណ៍,មន្ទីរផែនការ,និងមន្ទីរព័ត៌មាន ។ មន្ត្រីដដែលបានបន្តថា ក្រោមការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា ក៏បាននាំអំណោយរបស់រដ្ឋបាលខេត្ត ផ្ដល់ជូនអង្គភាពមន្ទីរនីមួយៗ ដើម្បីឲ្យមន្ត្រីដែលជាប់ធ្វើចត្តាឡីស័ក ដោះស្រាយបញ្ហាហូបចុក និងសម្ភារសម្រាប់ប្រើប្រាស់ការពារការឆ្លងរាលដាលជំងឺកូវីដ១៩ ផងដែរ ក្នុងនោះមានដូចជា មន្ត្រីម្នាក់ទទួលបានអង្ករ ២៥គីឡូក្រាម និងមី ១កេស ហើយក៏មានការឧបត្ថម្ភទឹកបរិសុទ្ធ ១០កេស, ជែល ១កេស និងម៉ាស់ចំនួន ១០០០ម៉ាស់ សម្រាប់ប្រើប្រាស់រួមក្នុងអង្គភាព៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com