ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គលេខាធិការ ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខធិការធិការក្រុប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

 

នាព្រឹកថ្ងៃពុធ ៨រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអគ្គលេខាធិការ ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខធិការធិការក្រុប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

សមាភាពថ្នាក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃដែលប្រកាសផ្ទេរភារកិច្ច និងតែងតែងមុខតំណែង ក្រោកអធិបតីភាពសម្ដចក្រឡាហោម នាឱកាសនេះរួមមាន ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលជួយការងារដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ទោ យិត ភីរៈ អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ទោ អ៊ាន សុភ័ក្រ្ត ប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្ដែងក្ដីរីករាយ ដែលបានចូលរួមក្នុងពិធីប្រកាសសមាសភាពថ្នា្កក់ដឹកនាំក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងបានបង្ហាញមោទកភាពជាមួយក្ដីសង្ឃឹមចំពោះសមាសភាពថ្នាក់ដឹកនាំថ្មីៗនេះ ពិសេសក្រោមការដឹកនាំរបស់ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការទទួលបន្ទុក និងខិតខំធ្វើឱ្យកីឡាគ្រប់ប្រភេទកីឡានៃក្រសួងមហាផ្ទៃ មានការអភិវឌ្ឍសមត្ថភាព​ចូលរួមប្រកួតប្រជែងទាំងក្របខណ្ឌជាតិ និងអន្តរជាតិ។

សម្ដេចបានមានប្រសាសន៍ថា ការបន្តខិតខំប្រឹងប្រែងពង្រឹងរចនាសម្ព័ន្ធ សមត្ថភាពមន្រ្តីក្នុងអគ្គលេខធិការរដ្ឋានឱ្យបានម៉ត់ចត់ ជាកិច្ចការសំខាន់ សម្ដេចបានបន្តថា មានតែក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិទេ ដែលរាជរដ្ឋាភិបាលបានផ្ដល់ក្របខណ្ឌសម្រាប់អង្គភាពកីឡា។ ចំណុចនេះ សម្ដេចបានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ពិនិត្យពិចារណាឱ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការផ្ដល់ក្របខណ្ឌឱ្យកីឡាករឆ្នើម និងអ្នកដែលមានស្នាដៃល្អក្នុងការលើកម្ពស់កីឡាក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ ក៏បានជំរុញលើកទឹកចិត្តឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ខិតខំពង្រឹងក្លឹបបាត់ទាត់នគរបាលជាតិឡើងវិញ ដោយសារមួយរយៈនេះ សម្ដេចសង្កេតឃើញថា ក្លិបនេះមានការធ្លាក់គុណភាពនៃការប្រកួត។ សម្ដេចមានក្ដីសង្ឃឹមថា ថ្នាក់ដឹកនាំពាក់ព័ន្ធ រួមទាំងថ្នាក់ដឹកនាំក្លិបកីឡាបាល់ទាត់នគរបាលជាតិ និងកីឡាករ នឹងខិតខំប្រឹងប្រែងធ្វើក្លិបបាល់ទាត់នគរបាលជាតិ មានភាពល្បីល្បាញឡើងវិញ ពិសេសក្លាយជាខ្លាំងមួយក្នុងចំណោមក្លិបធំៗនៅកម្ពុជា។

សម្ដេច ក៏បានផ្ដល់ការលើកទឹកចិត្តឱ្យពិចារណាជ្រើសរើសទីតាំងបង្កើតពហុកីឡដ្ឋាននគរបាលជាតិនៅលើទីតាំងដីដែលស្ថិតក្រោមការគ្រប់គ្រងរបស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងនោះរួមទាំងបង្កើតទីលានបាល់ទាត់នគរបាលជាតិ និងទីលានហ្វឹកហាត់កីឡាផ្សេងទៀត។ សម្ដេចណែនាំឱ្យក្រុមប្រឹក្សាកីឡា សហការជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា សិក្សាទីតាំងសមស្របនៅទីនោះធ្វើរបាយការណ៍មកសម្ដេច។ សម្ដេចបន្តថា តាមរយៈគម្រោងនេះ ក្រសួងអាចស្វែងរកដៃគូពីវិស័យឯកជនមកជួយគាំទ្រ។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ខាងមុខ សម្ដចក្រឡា​ហោម ស ខេង បានផ្ដល់អនុសាសន៍ណែនាំឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី តាមប្រភេទវិស័យកីឡាមានសក្ដានុពលរបស់ក្រសួងមហាផ្ទៃ ដើម្បីត្រៀមសម្រាប់ចូលរួមព្រឹត្តិការណ៍កីឡាជាតិឆ្នាំ២០២២នេះផង ត្រៀមសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ផង និងរៀបចំផែនការយុទ្ធសាស្រ្តសម្រាប់អភិវឌ្ឍន៍វិស័យកីឡារយៈពេលយូរអង្វែងផង។

ដើម្បីឱ្យក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបំពេញភារកិច្ចបានរលូន និងសម្រេចបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត សម្ដេចក្រឡាហោម បានបន្តស្នើថ្នាក់ដឹកនាំ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ ផ្ដល់ការគាំទ្រ និងសហការ​ឱ្យបានល្អជាមួយក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ សម្ដេចក៏បានស្នើថ្នាក់ដឹកនាំថ្មីនៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវដឹកនាំ និងចាត់ចែងការងារ​ប្រកបដោយទំនួលខុសត្រូវ និងចៀសវាងការដោះដូរមន្រ្តីដោយគ្មានការចាំបាច់ អាចនាំឱ្យប៉ះពាល់សតិអារម្មណ៍មន្រ្តី៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com