ពិតជាមិនធម្មតាមែនទីតាំងបើកល្បែងសុីសង(ទូហ្គេមបាញ់ត្រីបៀរការ៉ាត់ រ៉ូឡែត )ការស៊ីណូស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យលេងយ៉ាងរលូន…?
ភ្នំពេញ÷ទីតាំងបើកល្បែងសុីសង(ទូហ្គេមបាញ់ត្រី
បៀរការ៉ាត់ រ៉ូឡែត )ជាប្រភេទការសុីណូ នៅតាមបណ្តោយផ្លូវ១១៣ ស្ថិតនៅក្នុងភូមិព្រៃទ្រាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញកំពុងផ្គើននឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ។
បើតាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរទីតាំងខាងលើបានអោយអង្គភាពសារព័ត៌មានយើងដឹងថា សព្វថ្ងៃពួកគាត់ឃើញមានមនុស្សប្រុសស្រីដើរចូលលេងយ៉ាងពពាក់ពពូនជារៀងរាល់ថ្ងៃយ៉ាងគគ្រឹកគគ្រេង។ដោយពួកគាត់បានលើកឡើងទៀតថា គាត់បានដឹងនឹងឮថាថ្នាក់ដឹកនាំដាក់បទបញ្ជាយ៉ាងមុឺងម៉ាត់គឺត្រូវបង្ក្រាបរាល់ល្បែងសុីខុសប្រភេទទាំងអស់ តែដោយឡែកតែទីតាំងខាងលើពួកគាត់មិនដែរបានឃើញសមត្ថកិច្ចណាចុះមកក្បែរឡើយ។ឬមួយម្ចាស់ទីតាំងបើកល្បែងខុសច្បាប់មានខ្នង់អង្អែកទើបសមត្ថកិច្ចក្នុងមូលដ្ឋានមិនបង្ក្រាបឬមួយជាឆ្នាំងបាយរបស់អស់លោក ប្រជាពលរដ្ឋសូមសុំណូមពរដល់ទៅដល់ឯកឧត្តមឧត្តមសេនីយ៍ឯក ស សេត អគ្គស្នងការរងនគរបាលជាតិនឹងជាស្នងការរាធានីភ្នំពេញសូមឯកឧត្តមចាត់កម្លាំងដាក់ការសុើបអង្កេតនឹងបង្ក្រាបទីតាំងខាងលើផងទាន ដើម្បីអោយស្របតាមភូមិឃុំមានសុវត្តិភាពទាំង៧ចំនុចជូនពលរដ្ឋកុំអោយពួកគាត់មានការភ័យភ្លាចនៅមូលដ្ឋានរបស់ពួកគាត់។មានត






