ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

លទ្ធផល​នៃ​កិច្ច​​ប្រជុំ​ពិគ្រោះ​យោបល់ស្ដី​ពី​ការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ រវាង​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និងសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា

 

លទ្ធផល​នៃ​កិច្ច​​ប្រជុំ​ពិគ្រោះ​យោបល់ស្ដី​ពី​ការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ
រវាង​ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម
រុក្ខាប្រមាញ់ និង​នេសាទ និងសហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា

ថ្ងៃ​ចន្ទ ទី​៣១ ខែ​តុលា ឆ្នាំ​២០២២

​​នៅព្រឹក​ ថ្ងៃចន្ទ ទី​៣១ ខែ​តុលា ឆ្នាំ​២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ជួប​ប្រជុំ​ពិគ្រោះ​យោបល់​ស្ដី​ពី​ការងារ​ផលិតកម្ម​ពូជ​ស្រូវ និង​ការ​នាំ​ចេញ​អង្ករ​ ជាមួយ​តំណាង​មក​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។

កិច្ច​ប្រជុំ​នេះ រៀបចំ​ធ្វើ​ឡើង​នៅ​ទីស្ដីការ​​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ ដោយ​មាន​ការ​ចូល​រួម​ពី​មន្ដ្រី​ជំនាញ​នៃ​ក្រសួង​កសិកម្ម​ពាក់ព័ន្ធ​នឹង​ការ​ផលិត​ពូជ​ស្រូវ ព្រម​ទាំងប្រធាន​មន្ទីរ​កសិកម្ម​នៅ​ខេត្ត​ពាក់ព័ន្ធ និងសមាជិក សមាជិកា នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដឹក​នាំ​ដោយ​លោក​ឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គ​នាយក​នៃ​ក្រុមហ៊ុន Mekong Oryza Trading Co., Ltd។

នៅ​ក្នុង​​កិច្ច​ប្រជុំនេះ ឯកឧត្តម ឌិត ទីណា បាន​លើក​ឡើងពី​របៀប​វារៈ​ដែលជា​អាទិភាព​ចំពោះ​មុខ គឺផែនការ​សកម្មភាព​ស្ដី​ពី​ការ​ជំរុញ​ផលិតកម្ម និង​ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​ដែល​មាន​គុណភាពល្អក្នុង​បរិមាណ​ទាប តែ​ផ្ដល់​ទិន្និផលស្រូវ​ខ្ពស់ មាន​អត្រា​ដំណុះ​គ្រាប់​ក្នុង​ស្រែ​ខ្ពស់ លឿន មាន​កម្លាំង​ខ្លាំង ធន់​នឹង​ជំងឺ​និង​សត្វ​ល្អិត ដំណាំស្រូវ​ទុំ​ស្រុះ​គ្នា​ល្អ និង​មាន​អត្រា​លាយ​គ្រាប់​ពូជ​ផ្សេង​និង​គ្រាប់​ខ្មៅ​ចង្រៃ​ទាប ដែល​នឹង​រួម​ចំណែក​ឱ្យ​ស្រូវ​អង្ករ​មាន​តម្លៃ​ខ្ពស់​នៅលើ​ទីផ្សារ​។

លោកឧកញ៉ា ហ៊ុន ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​សម្ដែង​ការ​គាំទ្រ​ចំពោះ​គំនិត​ផ្ដួច​ផ្ដើម​របស់​ឯកឧត្តម​រដ្ឋមន្ដ្រី ក្នុង​ការ​ផលិត​ពូជ​ស្រូវ​សុទ្ធ​ដើម្បី​ផ្គត់ផ្គង់​នៅ​លើ​ទីផ្សារ​សម្រាប់​កសិករ​។ បើ​តាម​លោកឧកញ៉ា ហ៊ុន ឡាក់ ការ​ប្រើ​ប្រាស់​ពូជ​ស្រូវ​សុទ្ធ នឹង​អាច​ធានា​បាន​នូវភាព​សុទ្ធ​នៃ​គ្រាប់​អង្ករ​​សម្រាប់​ការ​ដាក់​លក់​លើ​ទីផ្សារ ទាំង​ទីផ្សារ​ក្នុង​ស្រុក និង​ទីផ្សារ​បរទេស​។

នៅ​ក្នុង​ផែនការ​ផលិត​ពូជ​ស្រូវ​សុទ្ធ​នេះ​ដែរ ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា បាន​ថ្លែង​លើក​ទឹក​ចិត្ត​ឱ្យ​មាន​ការ​ចូល​រួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់ ជា​ពិសេស​វិស័យ​​ឯកជន ដើម្បីធានា​ថា ពូជ​ស្រូវ​សុទ្ធ​ដែល​ប្រជាកសិករ​ផលិត​បាន នឹង​មាន​ទីផ្សារ​ទទួល​ទិញ​យក​ទៅ​ដាំ​ដុះ​បន្ត​។

អង្គ​ប្រជុំ​ក៏​បាន​ពិភាក្សា​ផង​ដែរ​អំពី​​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​បរទេស ដោយឯកឧត្តម ឌិត ទីណា ​ស្នើ​ឱ្យភាគី​ពាក់ព័ន្ធសិក្សា​​អំពីប្រភេទ​អង្ករ​ដែល​ជា​តម្រូវ​ការ​នៅ​លើ​ទីផ្សារ​អន្ដរជាតិ ហើយ​ជំរុញ​ការ​ផលិត​ស្រប​ទៅ​តាម​តម្រូវ​ការ​ទីផ្សារ​។ ចំពោះ​ការងារ​នេះ លោក​ឧកញ៉ា ហ៊ុន ឡាក់ ​​បាន​ស្នើ​ដល់ឯកឧត្តមរដ្ឋមន្ដ្រី ​ជួយ​សម្រួល​ខ្សែ​ច្រវាក់​ផលិតកម្ម ដើម្បី​កាត់​បន្ថយ​ចំណាយ និង​បង្កើន​ប្រាក់​ចំណេញ​កសិករ​ ក៏​ដូច​ជា​​ជំរុញ​ការ​នាំ​ចេញ​​ទៅ​កាន់​ទីផ្សារ​ដែល​មាន​សក្ដានុពល​ថ្មី​ៗ​បន្ថែម​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com