ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា

 

នារសៀលថ្ងៃអង្គារ ៨កើត ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូន ឯកឧត្តម Jacques PELLET ឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា ។

ប្រធានបទសំខាន់នៃជំនួបនោះ គឺទីមួយ ផ្ដោតលើគំនិតផ្ដួចផ្ដើមបង្កើតយន្តការផ្លូវការនៃកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខរវាងភាគីទាំងពីរ, ទីពីរ កិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជាទៅលើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេសកិច្ចប្រតិបត្តិការក្នុងរយៈពេលចុងក្រោយនៅខេត្តព្រះសីហនុ និងទីបី គឺការត្រៀមលក្ខណៈរបស់កម្ពុជានៅក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០២៣។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណរដ្ឋបារាំង ក៏ដូចជាសហភាពអឺរ៉ុប សម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កើនកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា និងដោយឡែកជាមួយក្រសួងមហាផ្ទៃ។ សម្ដេចបានបង្ហាញក្ដីសង្ឃឹមថា កិច្ចសហប្រតិបត្តិការនេះ នឹងបន្តមានវឌ្ឍនភាពជាលំដាប់ ជាពិសេសលើវិស័យឋិតក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក្នុងនោះក៏មានកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។

ពាក់ព័ន្ធនឹងប្រធានបទ ស្ដីអំពីគំនិតផ្ដួចផ្ដើមបង្កើតយន្តការផ្លូវការនៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខរវាងភាគីទាំងពីរ សម្ដេចបានបង្ហាញការគាំទ្រគោលបំណងដ៏ល្អនេះ។ សម្ដេចបានណែនាំឱ្យមន្រ្តីនៃភាគីទាំងពីរចាប់ផ្ដើមការពិភាក្សាបន្ថែមទៀត ដើម្បីកំណត់កិច្ចការអាទិភាព និងកិច្ចការដែលភាគីទាំងពីរផ្ដោតការយកចិត្តទុកដាក់ក្នុងការបង្កើតឱ្យមានក្របខណ្ឌសហប្រតិបត្តិការល្អជាមួយគ្នា។ សម្ដេចក៏កត់សម្គាល់លើបញ្ហាមួយចំនួនពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងឧក្រឹដ្ឋកម្មឆ្លងដែន ដូចជាការជួញដូរមនុស្ស គ្រឿងញៀន និងបទល្មើសបច្ចេកវិទ្យា។

ចំពោះប្រធានបទ ស្ដីអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា លើការងារប្រយុទ្ធប្រឆាំង និងបង្ក្រាបបទល្មើសជួញដូរមនុស្ស ជាពិសេសកិច្ចប្រតិបត្តិការក្នុងរយៈពេលចុងក្រោយនៅខេត្តព្រះសីហនុ ឯកឧត្តមឯកអគ្គរដ្ឋទូតបារាំង បានជម្រាបជូនសម្ដេចក្រឡាហោមថា បញ្ហាដែលកើតមាននៅខេត្តព្រះសីហនុនេះ ក៏អាចជាប្រធានបទមួយដែលភាគីទាំងពីរអាចកំណត់នៅក្នុងក្របខណ្ឌនៃការបង្កើតកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងបទល្មើសទាំងនេះបានដែរ។ ឯកឧត្តមក៏ជម្រាបជូនសម្ដេចផងដែរអំពីការចង់ស្វែងយល់នូវវឌ្ឍនភាព ដែលអាជ្ញាធរកម្ពុជាបាននិងកំពុងអនុវត្តលើការងារនេះ។

សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា រហូតមកដល់ពេលនេះ អាជ្ញាធរកម្ពុជាបាននិងកំពុងអនុវត្តកិច្ចការនេះយ៉ាងសកម្ម ហើយរាជរដ្ឋាភិបាលកម្ពុជា ក៏មានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ទម្រង់ដែរ។ សម្ដេចបន្តថា តាមរយៈលទ្ធផលអនុវត្តកន្លងមក គឺទទួលការសាទរពីមជ្ឈដ្ឋានផ្ទៃក្នុង និងបណ្ដាប្រទេសជាមិត្តក្នុងតំបន់។ សម្ដចបន្តថា កិច្ចការនេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការជិតស្និតរវាងបណ្ដាភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុងប្រទេសមានជនរងគ្រោះត្រូវបានគេឆបោកមកកាន់កម្ពុជា និងទាំងក្នុងប្រទេសកម្ពុជា ដើម្បីកាត់ផ្ដាច់ទំនាក់ទំនង និងឬសគល់នៃការរត់ពន្ធ ការជួញដូរ និងការឆបោកនាំមនុស្សឆ្លងដែនខុសច្បាប់។

ចំណែកបញ្ហាទីបី ស្ដីអំពីការត្រៀមលក្ខណៈរបស់កម្ពុជានៅក្នុងដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ឯកឧត្តម Jacques PELLET បានបង្ហាញបំណងចង់ស្វែងយល់អំពីការត្រៀមលក្ខណៈរបស់កម្ពុជា ក្នុងកិច្ចការនេះ។ ឯកឧត្តមក៏មានគោលបំណងពិនិត្យមើលលទ្ធភាព និងឱកាសបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ លើការងារនេះដែរ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានជម្រាបជូនថា ជារួមការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០២៣ ខាងមុខ ពុំមានអ្វីជាបញ្ហាចោទនោះទេ ដោយសារកម្ពុជាធ្លាប់បានដំណើរការបោះឆ្នោតជាច្រើនលើក ពិសេសការបោះឆ្នោតឃុំ សង្កាត់ កន្លងទៅថ្មីៗនេះ។

សម្ដេចក្រឡាហោម ស ខេង បានបន្តថា តួនាទីសំខាន់មួយរបស់ក្រសួងមហាផ្ទៃ គឺធ្វើយ៉ាងណាខិតខំធានាថែរក្សាសន្តិសុខនៃការបោះឆ្នោតឱ្យបានល្អប្រសើរ បង្កលក្ខណៈ និងលក្ខខណ្ឌសមស្របដល់ដំណើរការបោះឆ្នោតនេះឱ្យប្រព្រឹត្តទៅដោយសេរី គ្មានអំពើហិង្សា និងផ្ដល់លទ្ធភាពជូនពលរដ្ឋ និងភាគីពាក់ព័ន្ធបានចូលរួមអនុវត្តសិទ្ធិរបស់ខ្លួន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ៕

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com