ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

អ្នកលក់ដូរនៅតាមដងផ្លូវវមាត់ទន្លេក្រុងតាខ្មៅចោទសួរថា { បុរសម្នាក់ដើរប្រមូលលុយពីពួកគាត់ជារៀងរាល់ថ្ងៃជានរណា,,}

 

អ្នកលក់ដូរនៅតាមដងផ្លូវវមាត់ទន្លេក្រុងតាខ្មៅចោទសួរថា { បុរសម្នាក់ដើរប្រមូលលុយពីពួកគាត់ជារៀងរាល់ថ្ងៃជានរណា,,}

កណ្តាល៖ អាជីវករកើតជំងឺឆ្ងល់សឹងគ្រប់ៗគ្នាថា តើបុរសម្នាក់នេះ គាត់មកពីណា រស់នៅឯណា ធ្វើកិច្ចការអ្វី ហើយត្រូវជាយ៉ាងម៉េចជាមួយលោកចៅសង្កាត់តាខ្មៅ ជៀម ខូយ បានមួយថ្ងៃៗជិះម៉ូតូដើរយកលុយពីអ្នកលក់ដូរតាមចិញ្ចើមថ្នល់រាល់ថ្ងៃមិនលុះថ្ងៃណានោះទេ មិនថាថ្ងៃបុណ្យ ថ្ងៃឈប់សម្រាក ថ្ងៃធម្មតា ឬថ្ងៃប្រណាំងទូកនេះទេ មួយកន្លែងទារ២០០០រៀល បើមិនឲ្យគឺមិនចេញ ហើយបើហ៊ានមិនឲ្យគឺមិនឲ្យលក់ឬដេញឈប់ឲ្យលក់ទៀត ហើយចម្ងល់មួយទៀតសួរថាតើ បុរសម្នាក់នេះ យកលុយឲ្យអ្នកណា លុយទាំងនេះយកទៅធ្វើអ្វី ចែកគ្នាចាយ ផឹកស៊ី ច្រៀងKTV ចិញ្ចឹមប្រពន្ធ កូន ឬយកធ្វើអ្វី?  នេះជាការលើកឡើងរបស់ក្រុមអាជីវករដែលសូមមិនបញ្ចេញឈ្មោះឲ្យបណ្ដាញព័ត៌មាន ( ពន្លឺតាខ្មៅ ) ដឹងនៅយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ។
បើតាមប្រភពព័ត៌មានដែលទទួលបានថា បុរសម្នាក់នេះ ត្រូវបានលោកចៅសង្កាត់តាខ្មៅ ជៀម ខូយ បញ្ជាឱ្យកូនចៅដើរទារលុយពីអ្នកលក់ដូរមួយកន្លែងស្មើនឹងចំនួន២០០០រៀលក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ រយៈពេលថ្ងៃនេះ ខណៈពេលដែលសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ និងបានផ្ដល់ស្នាមញញឹម សប្បាយរីករាយជាមួយបងប្អូនអាជីវករ ប្រជាពលរដ្ឋ និងបងប្អូនចំណុះទូក ង នាថ្ងៃទី៣០ ខែតុលានេះផងដែរ។
ប្រភពបានបន្តទៀតថា បុរសជាជនល្មើសត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលរបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលធ្វើការឃាត់និងសួរនាំតាមនីតិវិធីនៅទីបញ្ជាការស្រាលនាមាត់ទន្លេក្រុងតាខ្មៅ។
ប្រភពព័ត៌មានច្បាស់ការមួយបានខ្សឹបឲ្យដឹងថា ចំពោះបុរសម្នាក់ដែលដើរទារលុយពីអ្នកលក់ដូរនេះ នឹងអាចដោះលែងឲ្យទៅផ្ទះវិញបាន លុះត្រាតែមានការធានាអះអាងពីលោក ជៀម ខូយ ចៅសង្កាត់តាខ្មៅ ទើបអនុញ្ញាត។ ប្រភពដដែលបញ្ជាក់ថា លោកចៅសង្កាត់ម្នាក់នោះ ព្រមទទួលកំហុសហើយថា ពិតជាកូនចៅរបស់ខ្លួនមែន។
គួរជម្រាបជូនថា នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមអបអរសាទរក្នុងពិធីប្រណាំងទូកនៅមាត់ទន្លេបាសាក់ក្រុងតាខ្មៅ ដើម្បីជាការអបអរសាទរនៅព្រះរាជពិធីអំទូក អកអំបុក បណ្ដែតប្រទីប និងសំពះព្រះខែខាងពេលខាងនោះ ក្រោមបរិយាកាសដ៏សប្បាយរីករាយបំផុត៕

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com