ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

កម្លាំងសមត្ថកិច្ចនគរបាលកំពុងឃុំកំពុងភ្នំបានសហការជាមួយអធិការនគរបាលស្រុកលើដែកបានធ្វើការឃាត់ខ្លួននិងចាប់វ៉ៃខ្នោះជនល្មោភកាមមួយក្រុម…

 

 

បុរសល្មោភកាម ឈ្មោះ ម៉ម សីលា ដែលជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទដែលមានអំណាចស្រុកលើកដែក និងបក្សពួក ចាប់ក្មេង..ស្រី..អាយុ១៤..ឆ្នាំ រំ..លោ..ភ..រហូតបានស..ម្រេ..ច ត្រូវកម្លាំងសមត្ថកិច្ចនគរបាលកំពុងឃុំកំពុងភ្នំបានសហការជាមួយអធិការនគរបាលស្រុកលើដែកបានធ្វើការឃាត់ខ្លួននិងចាប់វ៉ៃខ្នោះជនល្មោភកាមមួយក្រុម…

កណ្តាល៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ ស្ថិតនៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល។

ជនសង្ស័យល្មោភកាមមួយក្រុមមាន៖


១- ឈ្មោះ ម៉ន សិលា អាយុ៣៥ឆ្នាំ នៅភូមិអំពិល ឃុំកំពង់ភ្នំ ស្រុកលេីកដែក ខេត្តកណ្តាល ជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែក។

២-ឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។

៣- ឈ្មោះ រតនា ស្រីនាថ ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអំពើទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។

៤- ឈ្មោះ គាង គន្ធា ភេទស្រី ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ រ ស វ ភេទ ស្រីអាយុ១៤ឆ្នាំនៅភូមិអំពិល ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។

តាមប្រភពបានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះទៅញ៉ាំអីជាមួយជនសង្ស័យឈ្មោះ ម៉ន​ សិលា​ នៅត្រើយខាងកើតក្នុងហាងឈ្មោះ អមតៈ និងបានបង្ខំក្មេងស្រីរងគ្រោះឲ្យផឹកស្រាបៀររហូតដល់ស្រវឹង ស្រាប់តែជនសង្ស័យឈ្មោះ ម៉ន​ សិលា​ ដឹកនិងបានគ្រៀកក្មេងស្រីរងគ្រោះចូលបន្ទប់ផ្ទះសំណាក់ឈ្មោះ វិសាល រង្សី នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ហើយជនសង្ស័យល្មោភកាមរូបនោះក៏ចាបបានផ្ដួលក្មេងស្រីរងគ្រោះទៅលើពូក និងធ្វើសកម្មភាពរំលោភលើរូបក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចតែម្ដង។

ប្រភពបន្តថា រយៈពេល ០២ទៅ ០៣ ថ្ងៃក្រោយមកជនសង្ស័យឈ្មោះ ម៉ន​ សិលា​ បានហៅទូរស័ព្ទបបួលជនសង្ស័យឈ្មោះ រតនា ស្រីនាថ និងក្មេងស្រីរងគ្រោះទៅផឹកស្រាបៀរនៅហាង អមតៈ ដដែលហើយជនសង្ស័យជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែករូបនេះ នាំជនរងគ្រោះបម្រុងចាប់រំលោភម្ដងទៀត តែជនរងគ្រោះបានរត់ពួនក្រោមសាឡុង ពេលនោះជនសង្ស័យ ម៉ន​ សិលា​ ក៏ងាកទៅរកជនស្ស័យឈ្មោះ រតនា ស្រីនាថ វិញ ហើយជនសង្ស័យ រតនា ស្រីនាថ ក៏យល់ព្រមជាមួយជនសង្ស័យឈ្មោះ ម៉ន​ សិលា​ លុះរហូតដល់ម៉ោង០៣ទៀបភ្លឺទើប ជនសង្ស័យឈ្មោះ ម៉ន សិលា ជូនក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះជនសង្ស័យឈ្មោះ រតនា ស្រីនាថ វិញ។

ប្រភពបន្តថា ប្រមាណជាមួយសប្តាហ៍ក្រោយមកជនសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះថាទៅភ្នំពេញដើម្បីរកការងារធ្វើ តែជនសង្ស័យឈ្មោះ រតនា ស្រីនាថ ក៏និយាយថា ទៅហាងផឹកស្ពាយសិនទៅ បន្ទាប់ពីផឹកអស់០២ដបក្មេងស្រីរងគ្រោះមានអារម្មណ៍ថាវិលមុខ ហើយជនសង្ស័យឈ្មោះ ម៉ន សិលា ក៏ជូនទៅម្ដុំរង្វង់មូលត្រើយខាងកើត ដោយជនរងគ្រោះមើលទៅដូចជាផ្ទះសំណាក់ ពេលនោះមានជនសង្ស័យម្នាក់ទៀតឈ្មោះ ទឹង បាននាំក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ហើយនិយាយថាសុំមួយសុំមួយតែក្មេងស្រីរងគ្រោះមិនព្រមរួចឈ្មោះ អ៊ុក ទឹង ជាជនជាតិវៀតណាមក៏បានចាប់បង្ខំនិងរំលោភក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចទៀត។

ក្នុងករណីនេះ បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែកកំពុងដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យមន្ត្រីនគរបាលស្រុកត្រូវរកអ្នកពាក់ព័ន្ធទាំងអស់មិនឲ្យរួចខ្លួនដាច់ខាត និងបានបញ្ជាឲ្យសមត្ថកិច្ចប្រមូលភស្តុតាងផ្សេងក្នុងផ្ទះសំណាក់ ដូចជាវិដេអូ និងឲ្យហៅម្ចាស់ផ្ទះសំណាក់ វិសាល រង្សី មកសួរនាំដើម្បីដាក់បន្ទុកឲ្យបានតឹងរ៉ឹងបំផុត។

បច្ចុប្បន្ន.ជនសង្ស័យល្មោភការមួយក្រុមត្រូវបានសមត្ថកិច្ចយកទៅវាស់កម្ពស់នៅអធិការស្រុកលើដែកនិងសាកសួរដើម្បីដោះស្រាយទៅតាមមតិធ្វើច្បាប់។
បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកំពុងឆ្ងល់ថាហេតុអ្វីលោកលោកវរសេនីយ៍ អាំ ធូ ជាអធិការស្រុកលើដែកថា ចុះរថយន្ត០២គ្រឿងទៀត ម៉ាក ព្រូស ស្លាកលេខភ្នំពេញ 2BK-5103 និងរថយន្ត Corolla ស្លាកលេខ ភ្នំពេញ 2I-2771 ។

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com