ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ដោយសារ អាកាសធាតុ​អាក្រក់យន្តហោះ​១​គ្រឿងដឹកអ្នក​ដំណើរជាង​១៦០នាក់ ​ចុះ​ចត​ខុសផ្លូវ សំណាងល្អមិនមានអ្នករងរបួសឡើយ

 

ដោយសារ អាកាសធាតុ​អាក្រក់យន្តហោះ​១​គ្រឿងដឹកអ្នក​ដំណើរជាង​១៦០នាក់ ​ចុះ​ចត​ខុសផ្លូវ សំណាងល្អមិនមានអ្នករងរបួសឡើយ

ហ្វីលីពីន៖ យន្តហោះ​មួយ​គ្រឿង​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Korea Airlines បាន​ជួប​គ្រោះថ្នាក់ ខណៈ​ពេល​ព្យាយាម​ចុះ​ចត​ទាំង​អាកាសធាតុ​អាក្រក់ ក្នុង​ប្រទេស​ហ្វី​លី​ពី​ន ប៉ុន្តែ​គ្មាន​អ្នកដំណើរ​ណា​ម្នាក់​រង​របួស​ឡើយ​។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​យប់​ថ្ងៃអាទិត្យ ទី ២៣ តុលា​ ម្សិលមិញ​នេះ នៅ​ពេល​ជើង​យន្តហោះ flight KE631 ដែល​មាន​ដឹក​អ្នកដំណើរ​ចំនួន ១៦២​នាក់ និង​បុគ្គលិក​យន្តហោះ ១១​នាក់ បាន​ចុះ​ចត​ហួស​ផ្លូវ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ Mactan Cebu របស់​ហ្វី​លី​ពី​ន​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន Korea Ailines ក្នុង​សេចក្តី​ប្រកាស​នៅ​ថ្ងៃ​ចន្ទ ទី ២៤ តុលា​នេះ​។

អ្នកដំណើរ និង​បុគ្គល​យន្តហោះ​បាន​ប្រើប្រាស់​ឧបករណ៍​រអិល​ខ្លួន​ចុះ (Slide) ដើម្បី​គេច​ចេញពី​យន្តហោះ​ដែល​រង​ការ​ខូច​ខាង​យ៉ាងធ្ងន់ធ្ងរ​នៅ​ផ្នែក​ខាង​មុខ​។

អាជ្ញាធរ​អាកាសចរណ៍​ស៊ី​វិល​ហ្វី​លី​ពី​ន​បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា «​អ្នកដំណើរ​ទាំងអស់​មាន​សុវត្ថិភាព និង​ត្រូវ​បាន​ហែហម​ដោយ​បុគ្គលិក​សង្គ្រោះ​»​។

យន្តហោះ​នោះ​បុក​ជាប់​នៅ​ស្មៅ​នៅ​ជិត​កន្លែង​ផ្លូវ​រត់ បណ្តាល​ឱ្យ​មានការ​បិទ​ព្រ​លាន​យន្តហោះ​។ ជើងហោះហើរ​ជា​ច្រើន​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់ និង​មក​ពី​ខេត្ត Cebu ត្រូវ​បាន​លុប​ចោល ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ហ្វី​លី​ពី​ន Philippine Airlines បាន​ប្រកាស​ដំបូង​ថា ជើងហោះហើរ​ក្នុងស្រុក​ជាង ៥០​ត្រូវ​បាន​លុប​ចោល​។

សូម​បញ្ជាក់​ថា យន្តហោះ​ប្រភេទ Airbus A330 ដែល​ធ្វើ​ដំណើរ​មក​ពី​ទីក្រុង Incheon របស់​កូរ៉េ​ខាងត្បូង បាន​ព្យាយាម​ចុះ​ចត ២​ដង​រួច​មក​ហើយ មុន​ពេល​វា​ចុះ​ចត​ហួស​ផ្លូវ​ខ្លាំង​ពេក​លើក​ទី៣។

អ្នកដំណើរ​ទាំងអស់​ត្រូវ​បាន​គេ​នាំ​ទៅ​កាន់​សណ្ឋាគារ ៣ និង​មានការ​រៀបចំ​ជើង​យន្តហោះ​ជំនួស​។

Korea Airlines និយាយ​ក្នុង​សេចក្តី​ប្រកាស​ថា ខ្លួន​កំពុង​កំណត់​រក​មូលហេតុ​នៃ​ឧ​ប្ប​តិ្ត​ហេតុ​នោះ​៕ (​យោង​តាម​ប្រភព​៖ Aljazeera)

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com