ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់..
0

អធិការនគរបាលក្រុងតាខ្មៅបញ្ជាឲ្យកម្លាំងជំនាញចាប់វ៉ៃខ្នោះបុរសជនជាតិវៀតណាមម្នាក់ជាមុខសញ្ញាប៉ុនប៉ងធ្វើសកម្មភាពលួច

 

អធិការនគរបាលក្រុងតាខ្មៅបញ្ជាឲ្យកម្លាំងជំនាញចាប់វ៉ៃខ្នោះបុរសជនជាតិវៀតណាមម្នាក់ជាមុខសញ្ញាប៉ុនប៉ងធ្វើសកម្មភាពលួច
កណ្តាល៖ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបញ្ជាឲ្យកម្លាំងជំនាញចាប់វ៉ៃខ្នោះបុរសជនជាតិវៀតណាមម្នាក់ក្នុងចំណោមបក្សពួក០២នាក់ ជាមុខសញ្ញាប៉ុនប៉ងធ្វើសកម្មភាពលួចកាលពីវេលាម៉ោង០០៖៣០នាទី ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២ នៅចំណុចក្នុងភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក យី វណ្ណដា បានឲ្យ អ្នកព័ត៌មាន ដឹងនៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២នេះថា ជនសង្ស័យឈ្មោះ ង្វៀង វ៉ង់ វី ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅចាក់អង្រែក្រោម ខណ្ឌមានជយ័ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានដដែលបានបន្តថា ម្នាក់ទៀតឈ្មោះ គី ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានរត់គេចខ្លួន។ លោកវរសេនីយ៍ឯកបន្តថា ចំពោះវត្ថុតាងដែលកម្លាំងសមត្ថកិច្ចជំនាញចាប់យកបានរួមមាន៖ ម៉ូតូ០១គ្រឿង និងសម្ភារះត្រៀមធ្វើសកម្មភាពមួយចំនួនទៀត។


លោកវរសេនីយ៍ឯកអធិការក្រុងតាខ្មៅបានបញ្ជាក់ឲ្យដឹងយ៉ាងដូច្នេះថា មុនកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់បានចេញល្បាតដល់ត្រង់ចំណុចផ្លូវបេតុងក្នុងភូមិកំពង់សំណាញ់១ ស្រាប់តែឃេីញជនសង្ស័យពីរនាក់ជិះម៉ូតូ១គ្រឿងងាកមេីលចុះឡេីងទៅផ្ទះរបស់ប្រជាពលរដ្ឋនៅតាមដងផ្លូវ ដោយមានការសង្ស័យក៏បានឃាត់ធ្វេីការឆែកឆេររកឃេីញវត្ថុតាងមួយចំនួនដូចខាងលេី យកទៅសាកសួរនៅប៉ុស្តិ៍ ពេលនាំខ្លួនជនសង្ស័យទាំងពីរនាក់ទៅដល់ប៉ុស្តិ៍ថតរូបរួចដេីម្បីធ្វេីការសាកសួរស្រាប់តែជនសង្ស័យម្នាក់ឈ្មោះគី បានរត់គេចខ្លួនបាត់តែម្តង ឯជនសង្ស័យឈ្មោះង្វៀង វ៉ង់វី មិនព្រមឆ្លេីយសារភាពនូវសកម្មភាពបទល្មេីសរបស់ខ្លួននិងបក្សពួកឡេីយ គឺខ្លួនត្រូវបានឈ្មោះគីបបួលជិះម៉ូតូជាមួយដេីម្បីតាមរកប្រពន្ធគាត់ដែលបានចាកចេញពីផ្ទះបីថ្ងៃមកហេីយតែប៉ុណ្ណោះ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការនគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com