ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

កាស៊ីណូភ្នំដិន កំពុងតែកាក់កបខ្លាំងដោយសារក្រុមអ្នកញៀនល្បែងទាំងទីជិត ទីឆ្ងាយ កំពុងតែសម្រុកមចូលលេងល្បែងស៊ីសងមាន់ជល់ឡើងគគ្រឹកគគ្រេងភាគច្រើន ជាពលរដ្ឋខ្មែរតែម្ដង…

 

កាស៊ីណូភ្នំដិន កំពុងតែកាក់កបខ្លាំងដោយសារក្រុមអ្នកញៀនល្បែងទាំងទីជិត ទីឆ្ងាយ កំពុងតែសម្រុកមចូលលេងល្បែងស៊ីសងមាន់ជល់ឡើងគគ្រឹកគគ្រេងភាគច្រើន ជាពលរដ្ឋខ្មែរតែម្ដង…

ខេត្តតាកែវ ÷ កាស៊ីណូភ្នំដិន ដែលមានយីហោ ថបដាយអឹមុិនភ្នំដិន កាស៊ីណូ (Top Diamond Casino) ស្ថិតនៅក្នុង ភូមិផ្សារ ឃុំភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ កំពុងតែទាក់ទាញក្រុមអ្នកញៀនល្បែងជល់មាន់ យ៉ាងច្រើនកុះករ ឲ្យចូលលេងដោយសេរី ដោយទំនុកចិត្ត និងសុវត្ថិភាព។
ប្រភពទទួលបានពីបងប្អូនប្រជាពលរដ្ឋ បានអោយដឹងថា; មួយរយៈពេលនេះ គេឃើញមានបងប្អូនប្រជាពលរដ្ឋខ្មែរ នាំគ្នាមកលេង ល្បែងមាន់ជល់ នៅទីតាំងនេះច្រើន ដោយកន្លែងផ្ញើរថយន្ដនិងម៉ូតូ តាំងពីខាងក្នុងហៀរ មកដល់ខាងក្រៅ ស្ទើតែរកកន្លែងដាក់គ្មាន ភាគច្រើនគឺសុទ្ធតែប្រជាពលរដ្ឋខ្មែរទាំងអស់ ពីព្រោះទីតាំងខាងលើនេះ មានល្បែងស៊ីសងគ្រប់ប្រភេទមិនថា មាន់ជល់ អាប៉ោង យូគី ។ល។


ក្ដីបារម្ភខ្លាំងបំផុតរបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋាននេះ គឺខ្លាចមានអំពើ លួច ឆក់ ប្លន់ ហិង្សាដោយ ចេតនា ពីព្រោះមូលដ្ឋានណាដែលមានល្បែងស៊ីសងហើយ មូលដ្ឋាននោះគឺគ្មានសុវត្ថិភាពនោះទេ ល្បែងតែងវិនាស ល្បែងនាំមកនៅចោរកម្ម ល្បែងនាំមកនៅខាតទ្រព្យសម្បត្តិ បាត់បង់ការងារ វក់នឹងល្បែងលែងធ្វើការងារអ្វីទាំងអស់។
ដូច្នេះហើយប្រជាពលរដ្ឋ ទទួចស្នើសុំទៅដល់ ឯកឧត្តម អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជាពិសេសលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ សុំពិនិត្យឡើងវិញ នៅ កាស៊ីណូមួយកន្លែងនេះ ទទួលស្គាល់ថា ទីតាំងកាស៊ីណូសុទ្ធតែមានច្បាប់ ប៉ុន្តែមិនមានច្បាប់បើកចំហរអោយ ប្រជាពលរដ្ឋខ្មែរចូលលេងដោយសេរីនោះទេ ប៉ុន្តែទីតាំងកាស៊ីណូមួយកន្លែងនេះ កំពុងតែបំពានច្បាប់ហើយ? ដោយបណ្ដែត បណ្ដោយ ឲ្យប្រជាពលរដ្ឋខ្មែរចូលលេង ដោយគ្មានខ្វល់ខ្វាយអំពីច្បាប់នោះទេ ដោយផ្ទុយពីច្បាប់គោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច ដែលរាជរដ្ឋាភិបាលដាក់ចេញឲ្យ ដើម្បីឲ្យមូលដ្ឋានភូមិឃុំមានសុវត្ថិភាព ។
គួរបញ្ជាក់ផងដែរ សម្ដេចក្រឡាហោមសខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់គ្រប់ខេត្ត ក្រុងរាជធានី ទូទាំងប្រទេស ឲ្យអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង ៧ ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីអ្នកណា អ្នកនោះត្រូវទទួលខុសត្រូវ។
ជាចុងក្រោយ ប្រជាពលរដ្ឋ ដាក់ក្ដីសង្ឃឹមទៅលើ ឯកឧត្តម អ៊ួច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ និងឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ប្រាកដនឹងមានវិធានការ ណាមួយមកលើទីតាំងកាស៊ីណូមួយកន្លែងនេះ ដើម្បីទប់ស្កាត់នៅរាល់បទល្មើសនានា ដែលអាចកើតឡើងជាយថាហេតុ៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com