ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់..
0

ពលរដ្ឋ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត បាន អំពាវនាវឲ្យ លោក ពេជ្រ វីរៈ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀងទើបកាន់តំណែងថ្មីនិង លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង ចាត់មន្ត្រី ក្រោមឱវាទចុះបង្ក្រាបទប់ស្កាត់ ទង្វើរ មិន ប្រក្រតីម្ចាស់ការស៊ីណូ ដែលហ៊ាន បើកឲ្យខ្មែរចូលលេង ល្បែងស៊ីសង ខុសច្បាប់ នៅ ចំណុច ព្រំដែន អន្តរជាតិបាវិត កម្ពុជាវៀតណាម ផង

 

ទីតាំងទី១ ល្បីថាកាស៊ីណូ NEW WORLD ហ៊ានបង្កប់ល្បែង បញ្ជល់មាន់នឹងល្បែង អនឡាញ បើកឲ្យខ្មែរចូលលេង ផ្គើនអនុសាសន៍ប្រមុខរាជរដ្ឋាភិបាល !

ទីតាំងទី២ បើកលេងល្បែងស៊ីសងសង្វៀន{ជល់មាន់និងអាប៉ោង}ដុះស្លែមួយកន្លែងចំកណ្តាលក្រុងបាវិតបែរជាអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាននិងអាជ្ញាធរខេត្តស្វាយរៀងគ្មានវិធានការទប់ស្កាត់និងចុះបង្ក្រាបឬក៏ត្រូវ!!!

ក្រុងបាវិត ÷ប្រភព ពី ប្រជាពលរដ្ឋក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្ត ស្វាយរៀង បានឲ្យដឹងថា បុគ្គលម្ចាស់កាស៊ីណូ NEW WORLDពិតមានអំណាច ហើយទើប ហ៊ាន បើក ល្បែង បញ្ជល់មាន់ បង្កប់ល្បែងអនឡាញ បៀអាប៉ោងគ្រប់ប្រភេទនោះបានច្បាស់ជាមាន ខ្នងបង្អែក នៅ ពីក្រោយ មាន ឥទ្ធិពលខ្លាំង ទើប អាចបើកដោយមិនកោតញញើតនិងច្បាប់កំពុងចុះបង្ក្រាបយ៉ាងក្តៅគគុក ។
បើតាមប្រភពពីមន្ត្រីសមត្ថកិច្ចអត់លិឍខ្លះបង្ហើបថា អាជ្ញា ធរមាន សមត្ថកិច្ច ក្នុង ក្រុង បាវិត មួយ ចំនួនអាចនឹងទទួល ផលប្រយោជន៍ពី ម្ចាស់ទីតាំង ទើបប្តូរមិនចាត់វិធានការ បង្ក្រាប សង្វៀនបញ្ជល់មាន់ ទុកឲ្យអ្នកញៀនល្បែង លេងយ៉ាងរលូន ។
មតិមហាជន .! លើកឡើងថាបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធ គ្មាន ខ្នងបង្អែក រឹងមាំទេ? ម្ចាស់ទីតាំងនិង បក្សពួក របស់ ខ្លួន មិនអាចសាងភាពល្បីល្បាញ ខាង បើកល្បែងស៊ីសង បញ្ជល់មាន់នៅលើទឹកដី ខេត្តស្វាយរៀង បាន ឡើយ ។

ជាក់ស្តែងនៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

ព័ត៌មាន បានខលសម្ភាសន៍ រាយការជូន លោក ពេជ្រ វីរៈ ស្នងការទើបមកកាន់តំណែងថ្មីថា តើលោកស្នងការបានដឹងទេថា កាស៊ីណូ new world បង្កប់ល្បែង បញ្ជល់មាន់ នឹង អនឡាញ បើកឲ្យខ្មែរចូលលេង ទេ។(លោកស្នងការតបវិញថាតើបានដឹងកន្លែងគេមានច្បាប់ឬអត់ ! ខ្ញុំនឹងឲ្យអធិការចុះទៅមើល)។

ប្រភព ពីប្រជាពលរដ្ឋ រស់នៅ ភូមិឃុំខាងលើបានឲ្យដឹង ថាម្ចាស់ការស៊ីណូ នេះបាន បើកសង្វៀន បញ្ជាល់ មាន់បៀរ អាប៉ោង លេងរៀងរាល់ថ្ងៃ យ៉ាង ពពាក់ពពូន ចំណែក លោក ឯម សុវណ្ណរិទ្ធិ អធិការដ្ឋាននគរបាល ក្រុងបាវិត រក្សាភាព ស្ងៀមស្ងាត់ ធ្វើមិនដឹងមិនឮ ចំណែកមន្ត្រី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធ នៅ ក្រុង បាវិតមួយចំនួនក៏ បានរក្សា ភាពស្ងៀមស្ងាត់ដែរ បណ្តោយ ឲ្យម្ចាស់ទីតាំងម្នាក់នេះធ្វើព្យុះធ្វើភ្លៀងស្រេចតែអំពើចិត្ត ជាហេតុ ធ្វើឲ្យប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្ត ស្វាយរៀង មាន ការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះបញ្ហា អសន្តិសុខសង្គម អាចកេីត អំពើហិង្សាក្នុងគ្រួសារចោលកម្មឱ្យពលរដ្ឋភ័យខ្លាច។

ពលរដ្ឋ ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត បាន អំពាវនាវឲ្យ លោក ពេជ្រ វីរៈ ស្នងការដ្ឋាន នគរបាល ខេត្ត ស្វាយរៀងទើបកាន់តំណែងថ្មីនិង លោក ម៉ែន វិបុល អភិបាលខេត្ត ស្វាយរៀង ចាត់មន្ត្រី ក្រោមឱវាទចុះបង្ក្រាបទប់ស្កាត់ ទង្វើរ មិន ប្រក្រតីម្ចាស់ការស៊ីណូ ដែលហ៊ាន បើកឲ្យខ្មែរចូលលេង ល្បែងស៊ីសង ខុសច្បាប់ នៅ ចំណុច ព្រំដែន អន្តរជាតិបាវិត កម្ពុជាវៀតណាម ផង៕

គួរបញ្ជាក់ថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្លាប់បានដាក់បទបញ្ជាតឹងរ៉ឹង ដល់គ្រប់ខេត្ត-រាជធានីទូទាំងប្រទេស ឲ្យអនុវត្ត គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព៩ចំណុច គឺត្រូវបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទឲ្យខាងតែបាន ហើយបើកើតមាននៅក្នុងទឹកដីណា អ្នកនោះជាអ្នកទទួលខុសត្រូវ។

យោងតាមច្បាប់ ស្តីពី ការបង្ក្រាបល្បែងស៊ីសង ដែលរដ្ឋសភាបានអនុម័ត កាលពីឆ្នាំ១៩៩៦ បានចែងផ្តន្ទាទោស៖

*អ្នកញៀនល្បែងស៊ីសង ផ្អែកតាម
មាត្រា៤៖ ជនណាលេងល្បែងស៊ីសង ជននោះត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី១ម៉ឺនរៀល ដល់ ៥ម៊ឺនរៀល រឺ ដាក់គុកពី១សប្តាហ៍ ដល់ ១ខែ។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី៥ម៉ឺនរៀល ដល់ ៥សែនរៀល និងដាក់គុកពី១ខែ ដល់ ១ឆ្នាំ។

*មេបនល្បែងស៊ីសង ផ្អែកតាម
មាត្រា៥៖ ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ ពី ៥លានរៀល ដល់ ២០លានរៀល និងដាក់គុកពី ១ឆ្នាំ ដល់ ៥ឆ្នាំ ចំពោះអ្នកបើកលេងល្បែងស៊ីសង អ្នកកាន់កាប់ល្បែងស៊ីសង អ្នកចាត់ចែងនិងភ្នាក់ងារស៊ីសង។
ក្នុងករណីពុំរាងចាល ត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ និងដាក់គុកខាងលើនេះជាអតិបរមា៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com