ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

អ្នកទេសចរជាង ១៤ម៉ឺន៣ពាន់នាក់ មកទស្សនា នៅប្រាសាទអង្គរវត្ដ នាពិធីបុណ្យភ្នុំឆ្នាំ២០២២ សម្រាប់រយ:ពេល ៣ថ្ងៃ !

 

អ្នកទេសចរជាង ១៤ម៉ឺន៣ពាន់នាក់ មកទស្សនា នៅប្រាសាទអង្គរវត្ដ នាពិធីបុណ្យភ្នុំឆ្នាំ២០២២ សម្រាប់រយ:ពេល ៣ថ្ងៃ !

មន្ដ្រី នៃមន្ទីរទេសចរណ៍ខេត្ដសៀមរាប បានឱ្យដឹងថា ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ ដែលដើរកំសាន្ដនៅតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប នាថ្ងៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរឆ្នាំ២០២២ មានចំនួនប្រមាណ ១៤៣,៤៧០នាក់។


យោងតាមរបាយណ៍ការណ៍របស់មន្ទីទេសចរខេត្ដសៀមរាប បានបង្ហញថា ក្នុងនោះ អ្នកទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលដើរកំសាន្ដនោះ មានចំនួនប្រមាណ ១៤០,០០០ នាក់ ជាភ្ញៀវទេសចរមកពីតាមបណ្តាខេត្ត ដែលស្មើប្រមាណ ៥៥-៦០% ពោល ៧០,០០០នាក់ ទៅ៨០,០០០នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ:គ្រួសារ។របាយការណ៍បន្ថែមថា រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៨៥,០០០នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួប្រមាណ ៤,៦០០នាក់ តំបន់ទន្លេសាបមានចំនួនប្រមាណ ១,៥០០០នាក់ សហគមន៍ទេសចរណ៍-អេកូទេសចរណ៍និងតំបន់ផ្សេងៗមានចំនួនប្រមាណ ៣៥,៤០០នាក់។ របាយការណ៍បន្ថែមទៀតថា ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣,៤៧០នាក់។ ក្នុងពិធីបុណ្យជាតិនេះ អ្នកទេសចរបានសម្ដែងការសប្បាយរីករាយក្នុងការដើរកំសាន្ដនៅរមណីយដ្ឋានអង្គរ ព្រោះបានខកខានចំនួនពីរឆ្នាំកន្លងមក ដោយសារការរីករាលដាល់នៃជំងឺកូវីដ-១៩។ ដំណើរកំសាន្ដបានសប្បាយនាឆ្នាំនេះ បង្ហាញថា រាជរដ្ឋាភិបាលបានយកចិត្ដទុកដាក់ខ្ពស់ចំពោះផ្លូវថ្នល់ ព្រោះពីមួយឆ្នាំទៅមួយឆ្នាំ ពួកគេងាយស្រួល ក្នុងការធ្វើដំណើរទេសចរណ៍។

អ្នកទេសចរបានលើកឡើងដូចគ្នាថា ពួកគាត់ដើរកំសាន្ដជាច្រើនកន្លែង ជាពិសេសនៅប្រាសាទអង្គរ មានការជួយសម្រួលសណ្ដាប់ធ្នាប់ល្អពីមន្ដ្រីសណ្តាប់ធ្នាប់អាជ្ញាធរជាតិអប្សរា ខណ:ដែលអ្នកដំណើរកំសាន្ដនៅប្រាសាទអង្គរវត្ដ នាឆ្នាំនេះកើនឡើងគួរឱ្យកត់សំគាល់ ។ពួកគាត់បន្ដថា ការកំសាន្ដនៅខេត្ដសៀមរាប មានកន្លែងទស្សនាជាច្រើន ដែលរំពឹងថា ប្រជាពលរដ្ឋនៅមូលដ្ឋាន ទទួលបានចំណូលច្រើនពីវិស័យទេសចរណ៍នេះ។ អ្នកទេសចរ ដែលដើរទៅទស្សនាច្រើននៅខេត្ដសៀមរាប ដោយសារប្រទេសជាតិមានសន្ដិភាព មានសណ្តាប់ធ្នាប់ល្អ និងមានការអភិវឌ្ឍ ល្អប្រសើរ ទើបធ្វើឱ្យមានកំណើននូវវិស័យទេសចរណ៍នេះ៕ (ទទួលព៍ត៌មានបាន ពីមន្ទីរព័ត៌មានខេត្តសៀមរាប)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com