ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤០ អណត្តិទី៣ នៃសាលាខេត្តកណ្តាល

 

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត លើកទី៤០ អណត្តិទី៣

ខេត្តកណ្តាល៖នាព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តកណ្តាល បាន​បើកកិច្ចប្រជុំសាមញ្ញលើ​កទី​៤០ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តកណ្តាលព្រមទាំង​មាន​ការចូលរួមពីសំណាក់ឯក​ឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តគណៈអភិបាលខេត្ត លោក-លោ​កស្រីប្រធានមន្ទីរអង្គភាព​ស្ថាប័នជុំវិញខេត្ត អាជ្ញាធរក្រុងជាច្រើនរូបផងដែរ ។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាលបានលើកឡើងថា៖ រាល់បញ្ហាប្រឈម ដែលបានលើកឡើ​ង​ក្នុ​ងកិច្ចប្រជុំនេះ រួមមានបញ្ហាទឹកស្អាត ភ្លើងអគ្គីសនី ការងារកសិកម្ម
មន្ទីរដែលពាក់ព័ន្ធត្រូវទទួលយក និងខិតខំប្រឹងប្រែងធ្វើការដោះស្រាយឱ្យបានទាន់ពេលវេលា ព្រមទាំងបានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន ក្រុង-ស្រុក, ឃុំ-សង្កាត់ ជាពិសេស​​មន្ទីរអង្គភាព​ជំនាញ​ពាក់ព័​​ន្ធជុំវិញខេត្ត ត្រូវមើលឡើងវិញនូវរាល់បញ្ហានាពេលកន្លងមកមិនត្រូវទុកចោលនោះទេ គឺត្រូ​វ​ដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើងប្រកាន់បក្សពួកនិយម និងគ្រួសា​រ​និយ​ម គឺត្រូវមានទំនួលខុសត្រូវខ្ពស់លើតួនាទី ភារកិច្ច ជំនាញការងាររបស់ខ្លួន ហើយបើបញ្ហា​ណាមិ​​ន អាចដោះស្រាយបាន សូមប្រញាប់រាយការណ៍មករដ្ឋបាលខេត្ត ដើម្បីធ្វើការដោះស្រាយបា​នទា​ន់​ពេលវេលា ។

ឯកឧត្តមបណ្ឌិត ប្រធានក្រុមប្រឹក្សា បានបន្តថា៖ ក្រោមនយោបាយឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺបានយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដូចនេះក្នុងនាមយើងជាអ្នកបម្រើសេវាដល់ប្រជាពលរដ្ឋត្រូវ មានឆន្ទៈមោះមុត និងភាពស្មោះត្រង់ប្រកបដោយការទទួលខុសត្រូវខ្ពស់ លើបញ្ហាដែលពួកគាត់កំពុងប្រឈម និងសំណូមពរ ចំពោះបញ្ហាជម្ងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា មានវិធានការច្បាស់លាស់ និងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានទាន់ពេលវេលានៅទូទាំងប្រទេស ចាប់ពីកុមារ រហូតដល់មនុស្សចាស់ ដោយមិនគិតថ្លៃ មិនប្រកាន់ជាតិសាសន៍ និងនិន្នាការ ព្រមទាំងដាក់ ចេញនូវវិធានការនានា ចំគោលដៅ ជាពិសេស ៣ការពារ ៣កុំ ហើយជាលទ្ធផលបច្ចុប្បន្នស្ថានភាពការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ មានភាពល្អប្រសើឡើងវិញ នេះគឺសបញ្ជាក់អោយឃើញពី សមត្ថភាពរបស់រាជរដ្ឋាភិបាល ក្នុងយុទ្ធនាការទប់ស្កាត់ការចម្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ដល់មន្ត្រីជំនាញ អាជ្ញាធរ និង កងកម្លាំងគ្រប់ជាន់ថ្នាក់ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាពេលខាងមុខនេះ ត្រូវខិតខំ ពង្រឹងសណ្ដាប់ធ្នាប់ សន្តិសុខសង្គមឱ្យបានល្អជូនប្រជាពលរដ្ឋ ហើយចំពោះទីកន្លែងដែលមានការប្រមូលផ្តុំមនុស្សច្រើន ត្រូវពង្រឹងអំពីវិធានការកូវីដ-១៩ឱ្យបានម៉ត់ចត់បំផុត និងបន្តយកចិត្តទុកដាក់លើបញ្ហាអនាម័យបរិស្ថាន នៅតាមទីវត្តអារ៉ាម និងតាមបណ្តាតំបន់ទេសចរណ៍នានា ក្នុងខេត្តផងដែរ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តក៏បាន​កោត​សរសើរដល់រដ្ឋបាលខេត្តកណ្តាល ដែលធ្វើឲ្យការអភិវ​ឌ្ឍ​ខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់ ហើយបានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរា​ល់បញ្ហានានា​ជូន​ដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋាន​ប្រកបដោយប្រសិទ្ធិភាពខ្ពស់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com