ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

លោក ធឹម សំអាន ដូរមកកាន់ជាអភិបាលខណ្ឌព្រែកព្នៅ ភ្លាម កើតមានល្បែងស៊ីសង ខុសច្បាប់ភ្លាម សូមថ្នាក់ដឹកនាំជួយពិនិត្យផង

 

លោក ធឹម សំអាន ដូរមកកាន់ជាអភិបាលខណ្ឌព្រែកព្នៅ ភ្លាម កើតមានល្បែងស៊ីសង ខុសច្បាប់ភ្លាម សូមថ្នាក់ដឹកនាំជួយពិនិត្យផង

ភ្នំពេញ៖ សូមថ្នាក់ដឹកនាំជួយមើលផង នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ មានបនល្បែងស៊ីសងខុសច្បាប់ដ៏ធំ «សង្វៀនជល់មាន់ និងអាប៉ោង យូគី» កំពុងតែបើកដំណើរការត្រង់ចំណុចក្នុងឃ្លាំងដល់ធំស្គឹមស្កៃ ដោយប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់លុយយ៉ាងអនាធិបតេយ្យ ជាហេតុនាំឲ្យកើតមានចោរលួច ចោរប្លន់ ចោរឆក់ កាប់សម្លាប់ និងអំពើចោរកម្មផ្សេងៗជាដើម។
ករណីនេះដែរក៏មិនធ្លាប់មានដែលនៅខណ្ឌព្រែកព្នៅ ទើបតែលោក ធឹម សំអាន ដូរមកកាន់ដំណែងជាអភិបាលខណ្ឌព្រែកព្នៅ ជំនួសលោកសុខ សម្បត្តិ ស្រាប់តែមានកើតឡើងនៅទីតាំងល្បែងស៊ីសងខុសច្បាប់ដ៏ធំនេះភ្លាមតែម្តង។


ពលរដ្ឋជាច្រើនកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ក្រុមញៀនល្បែង ដែលកំពុងតែប្រមូលផ្ដុំគ្នាលេងល្បែងភ្នាល់ដាក់លុយ ដោយមានអ្នកចាញ់អស់លុយរាប់រយពាន់ដុល្លារក្នុងមួយថ្ងៃៗ ជាហេតុនាំឲ្យមានអំពើចោរកម្ម និងអំពើហិង្សាក្នុងគ្រួសារកើនឡើង។
ចំណែកឯម្ចាស់ទីតាំងល្បែងស៊ីសងខុសច្បាប់វិញកំពុងតែសប្បាយចិត្តយ៉ាងខ្លាំង ក្នុងការប្រមូលលុយតុង ពីអ្នកញៀនល្បែង ជាពិសេស មេអាប៉ោង សប្បាយកើបលុយ ដាក់ហោប៉ៅ ចែកគ្នីគ្នា យ៉ាងរំភើយ។
ងាកមកមើលអាជ្ញាធរ និងសមត្ថកិច្ច ពាក់ព័ន្ធមូលដ្ឋាន ឯណេះវិញ ហាក់ដូចជា ចូលរួមយ៉ាងសកម្មក្នុងការ បណ្តែតបណ្ដោយឲ្យបទល្មើស ធ្វើអ្វីៗ ស្រាប់តែអំពើចិត្ត ដោយគ្មានការបង្ក្រាប។
ប្រជាពលរដ្ឋស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ សូមលោក ចាត់មន្ត្រីជំនាញចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
ពលរដ្ឋស្នើដល់ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ សូមជួយបង្ក្រាបល្បែងស៊ីសងខុសច្បាប់ដ៏ធំខាងលើនេះផងទាន៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com