ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

លោក ហ៊ុន ម៉ាណែត៖ បុព្វហេតុនៃការចូលជាសមាជិកបក្សប្រជាជនកម្ពុជា គឺដើម្បីធ្វើការងារបម្រើគណបក្ស និងតបស្នងសងគុណដល់គណបក្ស ដែលបានសង្គ្រោះអាយុជីវិត និងផ្តល់ឱកាសនៃការរស់នៅក្នុងជីវភាពសុខសាន្ត និងសុខសន្តិភាព

 

លោក ហ៊ុន ម៉ាណែត៖ បុព្វហេតុនៃការចូលជាសមាជិកបក្សប្រជាជនកម្ពុជា គឺដើម្បីធ្វើការងារបម្រើគណបក្ស និងតបស្នងសងគុណដល់គណបក្ស ដែលបានសង្គ្រោះអាយុជីវិត និងផ្តល់ឱកាសនៃការរស់នៅក្នុងជីវភាពសុខសាន្ត និងសុខសន្តិភាព

ភ្នំពេញ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានជំរុញដល់ក្រុមការងារយុវជនគណបក្សនៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍ អនុវត្តន៍បំពេញភារកិច្ចកៀរគរបង្កើនការគាំទ្រដល់គណបក្សប្រជាជនកម្ពុជាក្នុងមជ្ឈដ្ឋានសហគមន៍ប្រជាពលរដ្ឋខ្មែរដែលរស់នៅ និងធ្វើការនៅក្នុងប្រទេសកូរ៉េ ជប៉ុន ម៉ាឡេស៊ី និងថៃ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើត និងអាគ្នេយ៍ នៅរាជធានីភ្នំពេញ ថ្ងៃសៅរ៍ ទី១០ ខែកញ្ញានេះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅទ្វីបអាស៊ីខាងកើតនិងអាគ្នេយ៍ ដែលបានយកចិត្តទុកដាក់អនុវត្តតាមគោលការណ៍ណែនាំ និងផែនការរបស់យុវជនគណបក្សថ្នាក់កណ្តាល ដោយធ្វើសកម្មភាពយ៉ាងសកម្មលើការងារសហការជំរុញការកសាងពង្រីករចនាសម្ព័ន្ធគណបក្ស និងការកសាងថែទាំសមាជិកគណបក្ស រហូតសម្រេចបានលទ្ធផលជាទីពេញចិត្ត។


លោកថា៖ «ពិតណាស់ ជោគជ័យនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងប្រកបដោយការប្តេជ្ញាចិត្ត និងការដាក់ចេញនូវទិសដៅ និងសូចនាករបានច្បាស់លាស់ ព្រមជាមួយនឹងការរៀបចំរចនាសម្ព័ន្ធ និងកម្លាំងធនធានមនុស្សបានត្រឹមត្រូវ ជាពិសេសការបន្តប្រព្រឹត្តអំពើល្អ និងការផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់»
លោកបន្ថែមថា សមិទ្ធផលការងារទាំងនេះ បានធ្វើឱ្យគណបក្សប្រជាជនកម្ពុជា មានមូលដ្ឋានរឹងមាំ និងទទួលបានការគាំទ្រពីមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរនៅគ្រប់បណ្តាប្រទេសគោលដៅ។ កត្តាទាំងអស់នេះ ក៏បានបង្ហាញអំពីភាពខ្លាំងក្លានៃកម្លាំងមហាសាមគ្គីរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជាទាំងក្នុង និងក្រៅប្រទេស ក្រោមស្មារតីខ្មែរតែមួយជួយគ្នាទៅវិញទៅមក ហើយសាមគ្គីភាពដ៏រឹងមាំនេះនឹងនៅបន្តឋិតឋេរយូរអង្វែងតរៀងទៅក្រោមការដឹកនាំរបស់ សម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា។


លោក ហ៊ុន ម៉ាណែត បន្តទៀតថា បុព្វហេតុនៃការចូលជាសមាជិកបក្សប្រជាជនកម្ពុជា គឺដើម្បីធ្វើការងារបម្រើគណបក្ស និងតបស្នងសងគុណដល់គណបក្ស ដែលបានសង្គ្រោះអាយុជីវិត និងផ្តល់ឱកាសនៃការរស់នៅក្នុងជីវភាពសុខសាន្ត និងសុខសន្តិភាព
លោក ហ៊ុន ម៉ាណែត ថាប្រសិនបើគណបក្សយើងនៅបន្តឈ្នះនៅក្នុងការបោះឆ្នោតខាងមុខៗ គណបក្សនេះនឹងបន្តផ្តល់ឱកាសបែបនេះប្រកបដោយនិរន្តរភាពទៅមុខទៀត ហើយប្រទេសជាតិយើងក៏នឹងកាន់តែអភិវឌ្ឍរីកចម្រើន។ ក្នុងន័យនេះ ដើម្បីបន្តធានាបានប្រៀបឈ្នះក្នុងការប្រកួតប្រជែងបែបប្រជាធិបតេយ្យ តាមរយៈការទទួលបាននូវជំនឿទុកចិត្ត និងបេះដូងរបស់ប្រជាពលរដ្ឋ, សមាជិក-សមាជិកាគណបក្សគ្រប់រូប ចាំបាច់ត្រូវខិតខំបន្តប្រព្រឹត្តអំពើល្អបម្រើថែទាំប្រជាពលរដ្ឋ និងចូលរួមចំណែកកសាងសង្គមជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន ដោយមិនគិតអំពីផលតបស្នង ជាពិសេសត្រូវស្វែងយល់ និងវាយតម្លៃអំពីចំណុចខ្វះខាតដែលជាចន្លោះប្រហោង និងខិតខំកែលម្អឱ្យបានល្អប្រសើរឡើងវិញ ព្រមជាមួយនឹងការថែទាំ និងពង្រឹងបន្ថែមទៀតនូវចំណុចខ្លាំងដែលមានស្រាប់

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com