ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​នៅក្នុង កាស៊ីណូ​ភ្នំ​ដិន​បើក​ដំណើរការ​ឲ្យ​ពល​ខ្មែរ​ចូល​លេង​ដោយ​សេរី រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាកែវ មិន​ហ៊ាន​បង្ក្រាប​

 

សង្វៀន​បញ្ជាល់មាន់​ដុះ​ស្លែ បង្កប់​នៅក្នុង កាស៊ីណូ​ភ្នំ​ដិន​បើក​ដំណើរការ​ឲ្យ​ពល​ខ្មែរ​ចូល​លេង​ដោយ​សេរី រីឯ​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាកែវ មិន​ហ៊ាន​បង្ក្រាប​

ខេត្តតាកែវ ÷ ប្រភព​ពី​ប្រជាពលរដ្ឋ រស់នៅ ឃុំ ទំលាប់ ស្រុក គី រី វង្ស ខេត្តតាកែវ បាន បញ្ជាក់​ឲ្យដឹងថា ល្បែង​បញ្ជាល់មាន់ បៀ​រ អាប៉ោង បង្កប់​ក្នុង​កាស៊ីណូ​ភ្នំ​ដិន ដំណើរការ​យ៉ាង​ពេញទំហឹង​វិញ ហើយ ចំពោះ​លោក អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​វង្ស សម្ងំ​ទទួល​ផលប្រយោជន៍ ជា​ថ្នូរ​មិន​បង្ក្រាប ។​

​មជ្ឈដ្ឋាន​ខាងក្រៅ ! និង​ពលរដ្ឋ​នៅ​ឃុំ​ទំលាប់​បាន​រិះគន់​ចំៗ​ទៅលើ​សមត្ថកិច្ច​ពាក់ព្ធ​ន័​ក្នុង​ខេត្ត​តាកែវ ជា​អ្នក​បើក​ភ្លើង​ខៀវ ទើប​ម្ចាស់​កាស៊ីណូ​ភ្នំ​ដិន ហ៊ាន​បើក​ហ៊ាន​បិទ​ល្បែង​បញ្ជាល់មាន់​ខ្នាច​ធំ លេង​ស៊ីសង​ខុសច្បាប់ ស្រេច​តែ​អំពើ​ចិត្ត​។​
​ជាក់ស្តែង​អ្នកចូលរួម​លេង​បានឲ្យដឹង​ទៀត​ថា មាន​ទាំង​រថយន្ត​ទំនើប​ជា​ច្រើន​គ្រឿង នឹង​ម៉ូតូ​ប្រហែល​មាន​ខ្នងបង្អែក​

រឹងមាំ ចាំ​ជួយ​អន្តរាគមន៍ ទើប​ម្ចាស់​ទីតាំង​បន​ល្បែង​ហ៊ាន​បើកដៃ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ និង​ជនអន្តោប្រវេសន៍​ចូល​លេង​ល្បែង​ភ្នាល់​ស៊ីសង​ខុសច្បាប់ ដាក់​លុយ​ក្នុង​មួយគូរ​ចាប់ ២ ពាន់​ដុល្លា​ទៅ​៣​ពាន់​ដុល្លា ។ បច្ចុប្បន្ន ក្រុម​ពួក​ញៀន​ល្បែង​ទាំងនោះ កំពុង​សម្រុក​លេង​ល្បែង​គ្រប់​ប្រភេទ​ដូចជា ៖ មាន់​ជល់​ខ្នាយ​ដែក​វង់​បៀរ​

អាប៉ោង​យូគី រីឯ​សមត្ថកិច្ច​ពាក់​ពន្ធ័​ក្នុង​ខេត្ត​តាកែវ បណ្តែតបណ្តោយ​ឲ្យ​លេង​ដោយ​សេរី​មិន​ចាត់វិធានការ​ចុះ​បង្ក្រោប​ទប់ស្កាត់ទ​ល់តែ​សោះ​ថែមទាំង​មានមេ​ការជំនាញ​ម្នាក់​រត់​ការ​បង់លុយ​ពី​ថ្នាក់​ក្រោម​រហូតដល់​ថ្ថ្នាក់លើ ទើប​រក្សា​ភាព​ស្ងៀមស្ងាត់ ។

​ល្បែង​ដ៏​ធំ​ជ្រក​ក្រោម​ស្លាក (​កាស៊ីណូ​ភ្នំ​ដិន​) មាន​ខ្មែរ​ចូល​លេង​យ៉ាង​អនាធិបតេយ្យ​ភ្លុក​ទឹក​ភ្លុក​ដី​ជា​រៀងរាល់ថ្ងៃ​ផងដែរ ធ្វើអោយ​មហាជន​គ្រប់​មជ្ឈដ្ឋាន​នានា និង​ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជាប់​

ខ្សែបន្ទាត់​ព្រំដែន​ពួកគាត់​លន់​មាត់​គ្រប់គ្នា​ថា តើ​ភូមិ​ឃុំ​សុវត្ថិភាព​៧​ចំណុច​នៅត្រង់ណា​បើ​ល្បែងភ្នាល់​ស៊ីសង​ខុសច្បាប់​នៅ​មូលដ្ឋាន​របស់​ខ្លួន បែរជា​សមត្ថកិច្ច​នគ​របាល​ស្រុក​គី​រី​វង្ស​មិន​ចាត់វិធានការ​បង្ក្រាប ។​
​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ទំលាប់​ស្រុក​គី​រី​វង្ស​អំពាវនាវ​ដល់​លោក អ៊ូច ភា អភិបាល​នៃ​គណៈបញ្ជាការ​ឯកភាព​ខេត្តតាកែវ និង​

លោក ឈាង ផាន់​ណា​រ៉ា ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ​ចាត់​មន្ត្រី​ក្រោម​ឱវាទ​ចុះ​ពិនិត្យ និង​ស្រាវជ្រាវ​ឲ្យបាន​ស៊ីជម្រៅ​ផង​ទាន​ចំពោះ​ទីតាំង​ល្បែង​បញ្ជាល់មាន់​បង្កប់​ក្នុង​កាស៊ីណូ​ភ្នំ​ដិ​ន​មិនទាន់​ចាត់វិធានការ​បង្ក្រាប​ឲ្យមាន​ប្រសិទ្ធភាព​ជូនពលរ​ដ្ឋ​នៅ​ឡើយ ៕

Filed in: សន្តិសុខសង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com