ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

បើតាមការលើកឡើងលើទំព័រ facebookរបស់ឯកឧត្តម ហួន រដ្ឋា ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិ្ចកាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២ បានបញ្ជាក់ថា រឿងប្រជាពលរដ្ឋចំនួន៣៥គ្រួសារ អតីត១៦គ្រួសារ ពួកគាត់ឡើងទៅជួបនាយកដ្ឋានដោះស្រាយក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែ សីហា រួចហើយ។ 

បើតាមការលើកឡើងលើទំព័រ facebookរបស់ឯកឧត្តម ហួន រដ្ឋា ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិ្ចកាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២ បានបញ្ជាក់ថា រឿងប្រជាពលរដ្ឋចំនួន៣៥គ្រួសារ អតីត១៦គ្រួសារ ពួកគាត់ឡើងទៅជួបនាយកដ្ឋានដោះស្រាយក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែ សីហា រួចហើយ។ 

 

បើតាមការលើកឡើងលើទំព័រ facebookរបស់ឯកឧត្តម ហួន រដ្ឋា ប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិ្ចកាលពីថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២២ បានបញ្ជាក់ថា រឿងប្រជាពលរដ្ឋចំនួន៣៥គ្រួសារ អតីត១៦គ្រួសារ ពួកគាត់ឡើងទៅជួបនាយកដ្ឋានដោះស្រាយក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃក្រសួងយុត្តិធម៌ កាលពីថ្ងៃទី៣០ ខែ សីហា រួចហើយ។

ខ្ញុំក៏អរគុណប្រជាពលរដ្ឋចេះស្វែងយល់អំពីនីតិវិធី ដើម្បីឈានទៅរកដំណោះស្រាយដោយសន្តិវិធី និងតាមនីតិវិធីច្បាប់ ដែលខ្ញុំតែងតែស្នើសុំប្រជាពលរដ្ឋមុនពេលទទួលយកសំណុំរឿងសិក្សា ដោយញ្ជាក់ថា ក្នុងអំឡុងពេល គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច កំពុងសិក្សានិងស្នើសុំអោយក្រសួងស្ថាប័នមានសមត្ថកិច្ចជួយអន្តរាគមន៍ដោះស្រាយ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មិនអនុញ្ញាតអោយពលរដ្ឋមានការធ្វើបាតុកម្ម កូដកម្ម និងវិថាំងសេនាណាមួយ ដែលបង្ករអោយប៉ះពាល់ដល់កិត្តិយសជាតិ និងសន្តិសុខ សណ្តាប់ធ្នាប់សាធារណ:ឡើយ។

ប្រជាពលរដ្ឋ៣៥គ្រួសារ អតីត១៦គ្រួសារ បានអោយដឹងថា ពួកគាត់បានដាក់ពាក្យបណ្តឹងនៅនាយកដ្ឋានដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ នៃក្រសួងយត្តិធម៌ នៅថ្ងៃទី ៣០ ខែសីហា នេះរួចហើយ ដើម្បីសុំអោយឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួយអន្តរាគមន៍ទៅតុលាការសាលាដំបូងខេត្តព្រះសីហនុផ្អាកការអនុវត្តសាលដីកា និងឯកឧត្តមរដ្ឋមន្ត្រី ជំអោយលោកប្រធាននាយកដ្ឋានដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ និងជំនួយផ្នែកច្បាប់ ធ្វើការសម្រប សម្រួលដោះស្រាយវិវាទដីធ្លីជាច្រើនឆ្នាំនេះ នៅក្រៅប្រព័ន្ធតុលាការ ដែលមានទំហំ ៤.៩៩ ហិកតា របស់ប្រជាពលរដ្ឋ  ៣៥គ្រួសារ  អតីត ១៦គ្រួសារ   មានទំនាស់ជាមួយឈ្មោះ ប៉ុន សារឿន ភេទប្រុស អាយុ៥៣ ឆ្នាំ(ស្លាប់ហើយ) ឬតំណាងថ្មី ទីតាំងដីស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្រព្រះសីហនុ។

ប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ អតីត ១៦គ្រួសារ បានមករស់នៅលើដីនេះតាំងពីតំបន់នោះនៅមានខ្មែរក្រហមនៅឈរជើងនៅឡើយ និងសំបូរទៅដោយសត្វកាចសារហាវ ហើយជាតំបន់ព្រៃស្រោងថែមទៀត តាំងពីឆ្នាំ១៩៩២មកម្លេះ ហើយប្រកបមុខរបរអាស្រ័យផលធ្វើចំការរស់នៅរហូតដល់បច្ចុប្បន្ន និងមានសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារថែមទៀតផង ។

ប៉ុន្តែនៅឆ្នាំ ២០០៨ ស្រាប់មានឈ្មោះ ប៉ុន សារឿន បានយកកិច្ចសន្យាទិញលក់ដីធ្លីពីឈ្មោះ គឹម ចាន់នី ដែលបានអះអាងថា ឈ្មោះ គឹម ចាន់នី បានទិញដីពីឈ្មោះ ឡុញ តាយ និងប្រពន្ធឈ្មោះ នី សារ៉ុន នៅឆ្នាំ១៩៩៤ ហើយនៅក្នុងកិច្ចសន្យាទិញលក់នោះ មានភាពមិនប្រក្រតីជាច្រើនដូចជា៖

-ប័ណ្ណកាន់កាប់ប្រើប្រាស់ដីធ្លី ដែលខុសទីតាំង។

-កិច្ចសន្យាទិញលក់របស់ឈ្មោះ ឡុយ តាយ និងប្រពន្ធឈ្មោះ នី សារ៉ុន លក់ជូនឈ្មោះ គឹម ចាន់នី ឆ្នាំ ១៩៩៥ ប៉ុន្តែប័ណ្ណកាន់កាប់ប្រើប្រាស់ដីធ្លីឈ្មោះ គឹម ចាន់នី បែរចេញជានៅឆ្នាំ ១៩៩៤  មុនការទិញលក់ ដែលបញ្ជាក់ថា ប័ណ្ណទីតាំងដីនោះមិនស្ថិតនៅក្នុងទីតាំងទំនាស់បច្ចុប្បន្ននេះទេ។

-អាស័យដ្ឋាននៅកិច្ចសន្យាទិញលក់រវាងឈ្មោះ គឹម ចាន់នី ដែលឈ្មោះ ឡុយ តាយ និងប្រពន្ធឈ្មោះ នី សារ៉ុន លក់អោយ គឺ (ឈ្មោះខុសស្រឡ:ពីគ្នា) ដែលឈ្មោះ គឹម ចាន់នី លក់ទៅអោយ ប៉ុន សារឿន ហើយបែរជារំលោភយកដីពីឈ្មោះ ឡុញ តាយ និងឈ្មោះ  អេង វ៉ាន់ ទៅវិញ។

-ចំពោះអាស័យដ្ឋាន របស់ឈ្មោះ គឹម ចាន់នី ដែលបានទិញពីឈ្មោះ ឡុយ តាយ នាពេលនោះ គឺស្ថិតនៅក្រុម២ មណ្ឌល២ សង្កាត់អូរត្រេះ ខណ្ឌស្ទឹងហាវ ក្រុងព្រះសីហនុ។

-ប៉ុន្តែអាស័យដ្ឋានឈ្មោះ គឹម ចាន់នី នៅក្នុងកិច្ចសន្យាលក់ជូនទៅឈ្មោះ ប៉ុន សារឿន បែរជាស្ថិតនៅភូមិប៉ប្រក ឃុំកាកាប ស្រុកដង្កោ ខេត្តកណ្តាល នៅឆ្នាំ២០០៨ ទៅវិញ ។ អ្វីពិសេសជាងនេះទៀត ពួកគាត់មិនដែលឮទេថា ខេត្តកណ្តាល មានស្រុកដង្កោ។

-នៅក្នុងកិច្ចសន្យាទិញលក់ឈ្មោះ ឡុញ តាយ លក់ដីទៅអោយឈ្មោះ គឹម ចាន់នី នៅឆ្នាំ១៩៩៥ បានបញ្ជាក់ថា ប្រពន្ធរបស់ខ្លួន(ឡុញ តាយ) ឈ្មោះ នី សារ៉ុន ប៉ុន្តែធាតុឈ្មោះប្រពន្ធរបស់គាត់ពិតប្រាកដគឺឈ្មោះ អេង វ៉ាន់ ដែលកំពុងមានទំនាស់ជាមួយឈ្មោះ ប៉ុន សារឿន រហូតដល់បច្ចុប្បន្ននេះ ។

-ទ្រព្យរួមមួយរបស់ប្តីប្រពន្ធ បើប្តីលក់ប្រពន្ធមិនបានលក់ហើយមិនបានដឹង តើការទិញលក់នេះមានខក្ខណ:ស្របច្បាប់ដែរឬទេ?

ប៉ុន្តែដើម្បីបញ្ចប់បញ្ហាទំនាស់ដីធ្លីជាច្រើនឆ្នាំដែលបានធ្វើអោយប៉ះពាល់ដល់ការអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល ហើយដើម្បីអោយពួកគាត់ទាំងអស់គ្នាមានឪកាសចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាលក្នុងនាមជាកាតព្វកិច្ចពលរដ្ឋខ្មែរដ៏ត្រឹមត្រូវនោះ។

ពួកគាត់បានស្នើសុំ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយអន្តរាគមន៍ ដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសុំអនុវត្តន៍គោលនយោបាយឈ្នេះឈ្នះរបស់រាជរដ្ឋាភិបាល  រវាងពលរដ្ឋ ៣៥គ្រួសារ អតីត ១៦គ្រួសារ ជាមួយឈ្មោះ ប៉ុន សារឿន (ស្លាប់) ឬតំណាង ដើម្បីបញ្ចប់បញ្ហាទំនាស់ដីធ្លីរាំរ៉ៃនេះ និងអោយពលរដ្ឋបានទទួលដីធ្លីមួយចំណែក ដើម្បីសាងសង់ផ្ទះរស់នៅនិងប្រកបរបរចិញ្ចឹមជីវិត ។

ជាចុងក្រោយក្នុងនាមជាមេដឹកនាំគណបក្សប្រឆាំង នៃគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច រិះគន់ដើម្បីស្ថាបនា សង្ឃឹមថា ក្រសួងយុត្តិធម៌ និងស្ថាប័នតុលាការ នឹងពិនិត្យឡើងវិញ និងដោះស្រាយដោយស្មើរភាព ចំពោះឯកសារនៃដើមចម និងអង្គហេតុ ដំបូងនៃរឿងទំនាស់អោយកាន់តែច្បាស់លាស់ថែមទៀត។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com