ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយជាង ៤ពាន់មាតិកាបានផុស គិតត្រឹមឆមាសទី ១ឆ្នាំនេះ

ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយជាង ៤ពាន់មាតិកាបានផុស គិតត្រឹមឆមាសទី ១ឆ្នាំនេះ

 

ក្រសួងព័ត៌មាន រកឃើញព័ត៌មានក្លែងក្លាយជាង ៤ពាន់មាតិកាបានផុស គិតត្រឹមឆមាសទី ១ឆ្នាំនេះ

ភ្នំពេញ៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន” នាព្រឹកថ្ងៃទី ១ ខែកញ្ញានេះថា គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២២នេះ ក្រុមការងាររបស់ក្រសួងព័ត៌មាន បានរកឃើញព័ត៌មានក្លែងក្លាយចំនួន ៤,៦៥៧មាតិកា ដែលសុទ្ធសឹងតែជារឿងប្រឌិត។

លោក មាស សុភ័ណ្ឌ មានប្រសាសន៍ថា « បើយើងគិត រហូតមកដល់ត្រឹមឆមាសទី ១ ឆ្នាំ ២០២២នេះ គឺយើងបានរកឃើញនូវប្រភេទព័ត៌មានក្លែងក្លាយ គឺចំនួន ៤,៦៥៧មាតិកា អាហ្នឹងគឺយើងរកឃើញចំនួនប៉ុណ្ណឹង ហើយនៅក្នុងមាតិកាទាំងអស់ ដែលយើងបានរកឃើញហ្នឹង វាជាប្រភេទប្រឌិត មានន័យថា រឿងហ្នឹងវាអត់មានទេ ប៉ុន្តែវាបង្កើតឡើងឲ្យមាន ហើយវាប្រភេទព័ត៌មាន​ជេរប្រមាថ ជាព័ត៌មានប្រមាថដល់អង្គព្រះមហាក្សត្រអីជាដើម គឺដូចខ្ញុំបានជម្រាបជូនចឹង គឺមានចំនួន ៤,៦៥៧មាតិកា »។

ទោះបីជាយ៉ាងណាក៏ដោយ បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មានរូបនេះ គឺក្រសួងព័ត៌មាន មិនបានកសាងសំ​ណុំរឿងអំពីព័ត៌មានក្លែងក្លាយនេះទៅតុលាការនោះទេ ពីព្រោះនៅក្នុងប្រកាសអន្តរក្រសួង គឺក្រសួងព័ត៌មានមានសមត្ថកិច្ចនៅក្នុងការពិនិត្យមាតិកាព័ត៌មាន។

លោក មាស សុភ័ណ្ឌ បានបញ្ជាក់យ៉ាងដូច្នេះថា «ប្រកាសអន្តរក្រសួង ដែលបានលើកឡើងអំពីព័ត៌​មានក្លែងក្លាយនេះ គឺយើងមានក្រសួង ៣ ដែលចូលរួមនៅក្នុងការអនុវត្ត ក្រសួងទាំង ៣ហ្នឹង គឺការចេញនូវប្រកាសនេះ….ជាគោលបំណងគឺយើងបានដឹងហើយថា ដើម្បីទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬហៅថា ព័ត៌មានក្លែងក្លាយ ដើម្បីបម្រើទៅដល់ផលប្រយោជន៍ជាតិរបស់យើង យើងដឹងហើយថា តើព័ត៌មានក្លែងក្លាយវាមានឥទ្ធិពល វាមានការប៉ះពាល់យ៉ាងម៉េចខ្លះ ទៅលើប្រជាពលរដ្ឋរបស់យើង ទៅលើផលប្រយោជន៍របស់យើង ពេលខ្លះប៉ះពាល់ទៅដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់ជាតិរបស់យើងទៀត ចឹងយើងបង្កើតប្រកាសហ្នឹង គឺដើម្បីការពារអាហ្នឹង វាជាផលប្រយោជន៍មួយរបស់ជាតិរបស់យើង របស់ប្រជាជនយើងទាំងមូល»។

លោកអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមដែរថា នៅក្នុងប្រកាសដដែលនេះ ក៏បានបែងចែកនូវការទទួលខុសត្រូវរវាងក្រសួងពាក់ព័ន្ធ ទៅតាមជំនាញរៀងៗខ្លួន ដូចជាជំនាញនីតិវិធី ជំនាញចាត់វិធានការ និងជំនាញតាមដានមាតិកា ជាដើម៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com