ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

សារធាតុញៀនគេអាចបន្សាបបាន តែចិត្តញៀនមិនងាយបន្សាបបានទេ!

 

សារធាតុញៀនគេអាចបន្សាបបាន តែចិត្តញៀនមិនងាយបន្សាបបានទេ!

នៅវេលាម៉ោង១៣និង១៦នាទី ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាម រយៈលេខទូរសព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ ដែលកំពុង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិគ្រួសារ និងបង្កហិង្សាលើម្តាយ នៅចំណុចផ្ទះលេខ៣៦៦ ភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់បញ្ជាដោយផ្ទាល់ ដល់ក្រុមការងារ ដែលមាន កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះដល់ទីតាំងដែលបានរាយការណ៍។ ពេលកម្លាំងអន្តរាគមន៍ ចុះទៅដល់ ជនសង្ស័យបានរត់ចូលពួនសំងំលាក់ខ្លួន ក្នុងផ្ទះអ្នកជិតខាង ភ្លាមនោះកម្លាំងអន្តរាគមន៍ ក៏បានធ្វើការឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យ ឈ្មោះ យេស សម័យ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ៣៦៦ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ និងបានប្រគល់ឱ្យ កម្លាំងមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀនកងពលតូចលេខ៣១ ដើម្បីយកទៅធ្វើការព្យាបាលនិងស្តានិតិសម្បទាបន្ត។

ជនសង្ស័យ យេស សម័យ គឺជាមនុស្សធ្លាប់ញៀនថ្នាំជាប្រចាំ និងធ្លាប់ចូលមជ្ឈមណ្ឌលស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀន ចំនួន០៣លើក រួចមកហើយ តែយ៉ាងណាក៏ដោយ បើទោះបីជាបុគ្គលរូបនេះ បានបន្សាបសារធាតុញៀនអស់ក៏ពិតមែន តែចិត្តមិនលះបង់គ្រឿងញៀនរបស់បុគ្គលរូបនេះ គឺមិនអាចបន្សាបបានឡើយ ហេតុដូច្នេះហើយ ក្រោយពេលដែលបានចេញពីមជ្ឍមណ្ឌល ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន រាល់លើក បុគ្គលរូបនេះ តែងតែបន្តបំពានគ្រឿងញៀនជាដដែល។ ពាក្យចាស់លោកពោលថា បើចង់ឲ្យទេវតាជួយ ត្រូវជួយខ្លួនឯងជាមុនសិន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com