ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

ប្រជាពលរដ្ឋតំណាងពលរដ្ឋ៣៥គ្រួសារ អតីត១៦គ្រួសារ រងភាពអយុត្តិធម៌ ទៅដល់ផ្ទះថ្នាក់ដឹកនាំគណបក្សប្រឆាំង ដើម្បីសុំអោយ សម្តេចជោ ហ៊ុន សែន មេត្តាជួយអន្តរាគមន៍ដល់ពួកគាត់

 

ប្រជាពលរដ្ឋតំណាងពលរដ្ឋ៣៥គ្រួសារ អតីត១៦គ្រួសារ រងភាពអយុត្តិធម៌ ទៅដល់ផ្ទះថ្នាក់ដឹកនាំគណបក្សប្រឆាំង ដើម្បីសុំអោយ សម្តេចជោ ជួយអន្តរាគមន៍ដល់ពួកគាត់។

នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋតំណាងពលរដ្ឋ៣៥គ្រួសារ អតីត១៦គ្រួសារ ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បាននាំគ្នាទៅដល់ផ្ទះឯកឧត្តម ជា រិទ្ធី អគ្គលេខាធិការ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងជាមន្ត្រីលេខាធិការប្រតិភូបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៃសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីសុំអោយប្រតិភូបក្សនេះ អន្តរាគមន៍ស្នើសុំទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីជួយអន្តរាគមន៍ជួយពួកគាត់បន្ទាប់ពីពួកគាត់បានទទួលលិខិតក្រើនរំលឹករបស់តុលាការខេត្តព្រះសីហនុ ដែលផ្ទុយពីការស្នើសុំរបស់ប្រជាពលរដ្ឋទៅសាលាខេត្តព្រះសីហនុ និងតុលាការខេត្តព្រះសីហនុ ដើម្បីសុំបង្កើតគណ:កម្មការចំរុះចុះវាស់វាងជាក់ស្តែង ដែលមានការចូលរួមពីប្រជាពលរដ្ឋនិងគូរភាគីពាក់ព័ន្ធនិងស្ថាប័នពាក់ព័ន្ធផ្សេងទៀតនិងសាលាខេត្តព្រះសីហនុ ដើម្បីអោយពួកគាត់បានចាកចេញដោយស្ម័គ្រចិត្ត។

នៅក្នុងនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុក៏បានធ្វើលិខិតជម្រាបជូនតុលាការខេត្តព្រះសីហនុអំពីមូលហេតុប្រជាពលរដ្ឋសុំអោយបង្កើតគណ:កម្មការចុះវាស់វាងរកទីតាំងទំនាស់ជាក់ស្តែង ក៏ប៉ុន្តែតុលាការបែរជាបដិសេធទៅវិញដោយសំអាងថា គណ:កម្មការវាស់វែងច្រើនដងហើយ។

ប្រជាពលរដ្ឋបានលើកឡើងថា កន្លងទៅគណ:កម្មការដែលចុះវាស់វាង ពលរដ្ឋមិនដែលបានចូលរួមនោះទេ ដូច្នេះការវាស់វែងនាពេលកន្លងទៅប្រជាពលរដ្ឋមិនទទួលស្គាល់ទេ ទើបប្រជាពលរដ្ឋស្នើអោយមានគណ:កម្មការចុះវាស់វែងជាក់ស្តែង រកទីតាំងទំនាស់ ព្រោះប្រជាពលរដ្ឋយល់ថា ទីតាំងទំនាស់មិនស្ថិតនៅលើទីតាំងពួកគាត់រស់នៅទេ។

នៅក្នុងជំនួបឯកឧត្តម ហួន រដ្ឋា អនុប្រធានប្រតិភូ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងឯកឧត្តម ជា រិទ្ធីអគ្គលេខាធិការគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច នៅគេហដ្ឋានរបស់ឯកឧត្តម ជា រិទ្ធី ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់អយុត្តិធម៌ណាស់ រស់នៅតាំងពីឆ្នាំ១៩៩២ រហូតមក មិនដែលមានឮថា មានទំនាស់ឬមានបុគ្គលថាជាម្ចាស់ដីទេ ទៀតសោតរហូតដល់ឆ្នាំ២០០៨ ដីមានតម្លៃស្រាប់លេចចេញលោក ប៉ុន សារឿន អតីតចៅសង្កាត់រងសង្កាត់លេខ១ បានទិញដីពីឈ្មោះ គឹម ចាន់នី ឆ្នាំ២០០៨ ដែលកំពុងស្ថិតនៅក្រោមអនុក្រិត្យនិរាករណ៍ប័ណ្ណកម្មសិទ្ធិចោលនៅឆ្នាំ១៩៩៧ និងស្ថិតនៅក្រោមគម្របព្រៃឆ្នាំ២០០២ និងកំពុងស្ថិតនៅក្នុងនីតិវិធីស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីកាត់ឆ្វៀលដីរបស់ប្រជាពលរដ្ឋ១៦គ្រួសារ។

ឈ្មោះ គឹម ចាន់នី អះអាងថា បានទិញពីឈ្មោះ ឡុញ តាយ និងប្រពន្ធឈ្មោះ ឌៀវ សារ៉ុន ដែលជាការភូតកុហក់ និងក្លែងឯកសារទាំងស្រុង ព្រោះឈ្មោះ ឡុញ តាយ គឺមានប្រពន្ធ អេង វ៉ាន់ ដែលមានអាជ្ញាធរទទួលស្គាល់ថែមទៀត មិនមែនឈ្មោះ ឌៀវ សារ៉ុនទេ ហើយមិនដឹងថា គឹម ចាន់នី ទិញដីពីបុគ្គលនៅឯណាផង គ្រាន់មានឈ្មោះដូចប្តីគាត់ហេតុអ្វីបានជាមករំលោភយកដីគាត់ ។

ការទិញលក់មិនអោយមេភូមិមេឃុំដឹងឮផង ហេតុអ្វីបានជាតុលាការទទួលយកជាផ្លូវការអញ្ចឹង។

ការទិញលក់ទ្រព្យសម្បត្តិប្តីប្រពន្ធរួម ច្បាប់ភូមិបាលបានកំណត់ច្បាស់ណាស់ថា ទាល់តែមានការឯកភាពទាំងប្តីនិងប្រពន្ធទើបអាចធ្វើការផ្ទេរផ្ទូរបាន ចុះហេតុអ្វីតុលាការសម្រេចប្រគល់អោយអ្នកទិញដែលច្បាប់មិនអនុញ្ញាតិ។

ក្នុងរណីនេះដោយសារ ឈ្មោះ ឡុញ តាយ បានស្លាប់តាំងពីថ្ងៃទី០៣ ខែ០៤ ឆ្នាំ១៩៩៤ មកម្លេះ ដូចនេះការប្តឹងផ្តល់គ្នាតុលាការមិនអាចហៅខ្មោចមកសួរបានទេ អញ្ចឹងហើយបានជាតុលាការមិនបានពិនិត្យមើលច្បាប់ស្តីពីទ្រព្យសម្បត្តីប្តីប្រពន្ធជាពិសេសបញ្ហាដីធ្លី។

ឯកឧត្តម ហួន រដ្ឋា បានលើកឡើងថា នៅក្នុងចំណុចនេះខ្ញុំគិតថា ដើម្បីបញ្ចប់បញ្ហាទំនាស់ដីធ្លីជាច្រើនឆ្នាំនេះ តុលាការគួរតែបង្កើតគណ:កម្មការចំរុះអោយធ្វើការវាស់វាងតាមការស្នើសុំរបស់ប្រជាពលរដ្ឋ ព្រោះក្នុងនោះឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានធ្វើលិខិតជម្រាបអំពីការស្នើរបស់ពលរដ្ឋទៅតុលាការផងដែរ ដើម្បីបញ្ចប់បញ្ហាទំនាស់ដោយសុក្រិតភាព និងអស់ចិត្តពីប្រជាពលរដ្ឋ ហើយក្នុងករណីឯកសារគូរភាគីទាំងពីរមានស្ថានទម្ងន់ផ្លូវច្បាប់ដូចគ្នាស្ថាប័នពាក់ព័ន្ធ និងតុលាការគួរផ្តល់ភាពយុត្តិធម៌អោយស្នើភាពគ្នា តាមភាពជាក់ស្តែង ព្រោះបច្ចុប្បន្នរាជរដ្ឋាភិបាលក៏មានស្ថានប័នគណ:កម្មការជាតិដោះស្រាយក្រៅប្រព័ន្ធទៀតផង។

ក្នុងនាមជា គណកប្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់ សង្ឃឹមថា បញ្ហាទំនាស់ដីធ្លីប្រជាពលរដ្ឋនិងអាចបញ្ចប់នៅឆ្នាំ២០២២ មុនបោះឆ្នោតសភាជាតិឆ្នាំ២០២៣។

សំណូមពរតុលាការខេត្តព្រះសីហនុមេត្តាពន្យាពេលការអនុវត្តន៍លើកទី២ និងសំណូមពរកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌ទៅតុលាការ ខេត្តព្រះសីហនុផ្អាកការចុះអនុវត្តន៍លើកទី២ និងស្នើសុំអោយមានការបង្កើតគណ:កម្មការចំរុះអោយមានការវាស់វែងទីតាំងទំនាស់ដើម្បីបញ្ចប់បញ្ហាទំនាស់នេះអោយសុក្រិតភាពនិងអស់ចិត្តប្រជាពលរដ្ឋ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com