ទាន់ហេតុការណ៍
បណ្ណកម្មសិទ្ធិ ចំនួន ៦ ០២៥ បណ្ណ ត្រូវបានចែកជូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិពន្លៃ ឃុំពន្លៃ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ​.. ==> លោកឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរង និងលោកឧត្តមសេនីយ៍ត្រី តុប សុវណ្ណ ស្នងការរងជាតំណាងចូលរួមកិច្ចប្រជុំប្រចាំ ខែសីហា ឆ្នាំ២០២៦.. ==> ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ ប្រគល់អំណោយដល់សមាជិកចំនួន៥នាក់ ដែលមានប្រពន្ធទើបសម្រាលកូន!.. ==> ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានតំបន់ឆ្នេរ បានដឹកនាំប្រតិភូអង្គការ TIKA ចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងនៅមូលដ្ឋានខេត្តកែប និងបន្តចុះពិនិត្យសាលារៀន.. ==> ក្រុមចោរលួចសកម្មចំនួន៤នាក់ ត្រូវបានឃាត់ខ្លួនភ្លាមៗ ពាក់ព័ន្ធករណី អំពើរលួចរឺម៉កដឹកដែកនៅសង្កាត់រការខ្ពស់.., ==> លោក ឡាក់ ម៉េងធី ស្នងការងខេត្តកណ្ដាលចូលរួមអមដំណើរ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ដកណ្ដាល អញ្ជើញធ្វើជាវាគ្មិនកិត្ដិយស ធ្វើបាឋកថា ចែករំលែកចំណេះដឹង... ==> ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយខ្យល់កន្តរចំនួន០៣ គ្រួសារ ក្នុងស្រុកកោះធំ ទទួលបានអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល.. ==> អាវុធហត្ថរាជធានីភ្នំពេញ កិនកម្ទេចឧបករណ៍បារីអេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ សរុបជាង ៣៦ម៉ឺនគ្រឿង... ==> ឯកឧត្តម គួច ចំរើន ចុះពិនិត្យវឌ្ឍនភាពការសាងសង់អគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធ នៅសាលាបឋមសិក្សា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើមឫស... ==> ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដោះស្រាយ និងបិទបញ្ចប់វិវាទ ករណីក្រុមហ៊ុន វិថីអមត: និងភាគីម្ចាស់ដីដើម និងដោះស្រាយករណីបំណុលបុរី MCL Villa គម្រោង1A ជាបន្តបន្ទាប់..
0

លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​​ ​ស្រ៊ុន​ និងក្រុមគ្រួសារ ជាមួយនិងអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំអមលាំង បាននាំយកនូវទៀនព្រះវស្សានិងទេយ្យទៀនប្រគេនព្រះសង្ឃចំនួន៦វត្តដែលមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥២អង្គ…

លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​​ ​ស្រ៊ុន​ និងក្រុមគ្រួសារ ជាមួយនិងអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងក្រុមការងារចុះមូលដ្ឋានឃុំអមលាំង បាននាំយកនូវទៀនព្រះវស្សានិងទេយ្យទៀនប្រគេនព្រះសង្ឃចំនួន៦វត្តដែលមានព្រះសង្ឃគង់ចាំព្រះវស្សាចំនួន៥២អង្គ…

 

កំពង់ស្ពឺ៖នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៦ នៃថ្ងៃបុណ្យចូលព្រះវស្សា លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​​ ​ស្រ៊ុន​ មេបញ្ជាការ​ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​​ ​និងក្រុមគ្រួសារ និងមានការអញ្ជើញចូលរួមពីសំណាក់ អ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ ព្រមទាំងមានការចូលរួមជាទេយ្យទៀន ពីសំណាក់ឯកឧត្តម ភោគ សុវណ្ណារិទ្ធិ រួមនិងក្រុមការងារអាវុធហត្ថ បាននាំយកនូវ ទៀនព្រះវស្សា និងទេយ្យទៀន ប្រគេនព្រះសង្ឃចំនួន៦វត្តរួមមាន៖ ទី១.វត្តកន្សែងសន្សំ ស្ថិតនៅភូមិកុមារមាស,ទី២.វត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល,ទី៣.វត្តកោះពន្លាជ័យ ស្ថិតនៅភូមិព្រៃជ្រៅ,ទី៤.វត្តតាំងហោង ស្ថិតនៅភូមិតាំងហោង,ទី៥.វត្តជ្រាវ ស្ថិតនៅភូមិតាំងសំរោង និងទី៦.វត្តភ្នំពិស្ស៍ ស្ថិតនៅភូមិពិស្ស ក្នុងភូមិសាស្ត្រឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

ដោយទេយ្យទៀនសរុបរួមមាន៖ បច្ច័យចំនួន ២,៤០០,០០០រៀល, ថ្នាំពេទ្យ ៦កេស, អង្ករ១៦៥០គ.ម, ត្រីខ 12កេស, កាហ្វេ 12កេស, ម្សៅស៊ុបខ្នរ 12កេស, ទានវស្សា ១២គូរ, ការហ្វេ១២កេស, ម្សៅស៊ុបខ្នរ១២កេស, នំចាហួយ១២កេស, នំកាក់មាស១២កេស, ស្លាដក់ ១២ឈុត, ទឹកសុទ្ធ ៣០កេស, ទឹកផ្លែឈើ ៣០កេស, មី ៣០កេស, ទឹកសុីអុីវ ៣០យួរ, ទឹកត្រី ៣០យួរ, ទឹកដោះគោ តែ ស្ករស នំ ទាន ធូប 1ឈុត​ សរុបជាទឹកប្រាក់ ១៨,១៤២,០០០រៀល

ក្នុងនោះដែរក៏មានការចូលរួមជាបច្ច័យ និងសម្ភារៈពី ពុទ្ធបរិសទថែមទៀតផងដែរ។ ពិធីបុណ្យចូលព្រះវស្សា គឺជាបុណ្យក្នុងព្រះពុទ្ធសាសនា ដែលសាវ័កផ្នែកបព្វជិត តែងចូលវស្សាតាមពុទ្ធានុញ្ញាតអស់រយៈពេល០៣ខែ (មួយត្រៃមាស) ក្នុងវស្សានរដូវ ដោយមិនដាច់វស្សា។ ចំណែកឯពុទ្ធបរិស័ទជាទាយកទាយិកា ឧបាសក ឧបាសិកា វិញក៏នាំគ្នាប្រារព្ធធ្វើបុណ្យចូលវស្សានោះដែរ ជាពិសេសគឺចាត់ចែងវស្សិកសាដក (សំពត់សម្រាប់ងូតទឹកភ្លៀង) ដែលនិយមហៅថា សំពត់សាដកចំណាំវស្សា ព្រមទាំងប្រេងកាត ទៀន ធូប និងភេសជ្ជៈមួយចំនួនទៀតតាមលទ្ធភាព ។

ឆ្លៀតក្នុងឱកាសនោះដែរ ដោយទឹកចិត្តជ្រះថ្លាក្នុងព្រះពុទ្ធសាសនា លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​​ ​ស្រ៊ុន​ ព្រមទាំងក្រុមគ្រួសារ ក៏បានរៀបចំជាថវិការ សម្រាប់លោកតា លោកតាលោកយាយ បងប្អូនពុទ្ធបរិសទសរុបចំនួន ៨៣នាក់ សរុបអស់ថវិកាចំនួន៤១៥,០០០រៀល ។

បន្ទាប់មកពេលដែលជម្រាបលា លោកតា លោកតាលោកយាយ លោកតា លោកយាយក៏បានជួនពរជ័យសេរីមង្គលដល់ លោក​ឧត្តមសេនីយ៍ត្រី ម៉េ​ង​​​ ​ស្រ៊ុន និងក្រុមគ្រួសារ បុត្រា បុត្រី ព្រមទាំងអ្នកឧកញ៉ា សួរ វីរៈ និងលោកជំទាវ រួមនិងក្រុមការងារទាំងអស់ សូមអោយមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ និងសូមប្រកបដោយពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com