ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ​ បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាការឯកភាពក្រុង-ស្រុកចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងជនបរទេសចេញ-ចូល និងស្នាក់នៅប្រមូលផ្តុំទូទាំងខេត្ត​កំពង់ស្ពឺ​…

លោក​ឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង​ ស្រ៊ុន​ មេបញ្ជាការ​ បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាការឯកភាពក្រុង-ស្រុកចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងជនបរទេសចេញ-ចូល និងស្នាក់នៅប្រមូលផ្តុំទូទាំងខេត្ត​កំពង់ស្ពឺ​…

 

កំពង់ស្ពឺ៖ដោយអនុវត្ដតាមបទបញ្ជានិងការ​ចង្អុល​បង្ហាញ​យ៉ាង​មុឺ​ង​ម៉ាត់​របស់​ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ដកំពង់ស្ពឺ ក្រោម​ការដឹកនាំ​បញ្ជា​ដោយ​ផ្ទាល់​របស់​លោកឧត្ដមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្ដកំពង់ស្ពឺ បាន​ដាក់​បទបញ្ជា​ឲ្យកម្លាំង​ជំនាញ​កងរាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចូលរួម​សហការ​ជាមួយ​កម្លាំង​គណៈបញ្ជាការឯកភាពក្រុង-ស្រុកចុះត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងជនបរទេសចេញ-ចូលនិងស្នាក់នៅប្រមូលផ្តុំ ទូទាំងខេត្តកំពង់ស្ពឺ។ដើម្បី​ធ្វេីការជូនដំណឹង ផ្សព្វផ្សាយ អំពីអនុក្រឹត្យលេខ០៣ របស់រាជរដ្ឋាភិបាលនិងការចុះធ្វេីរដ្ឋបាលចំហត្រួតពិនិត្យតាម ទីតាំង សហគ្រាស ក្រុមហ៊ុន ផ្ទះសំណាក់ ផ្ទះជួល បុរី និងទីតាំងមានជនបរទេសស្នាក់នៅ លក្ខណៈប្រមូលផ្ដុំ និងទីតាំងទុកចោល ដោយមានការហាមឃាត់ចេញ-ចូល ជាពិសេសទីតាំងជនបរទេសចេញ-ចូល និងស្នាក់នៅ ជាលក្ខណៈប្រមូលផ្តុំ។

ការផ្សព្វផ្សាយដល់ម្ចាស់ទីតាំងសហគ្រាស ផ្ទះជួល ក្រុមហ៊ុន បុរី ផ្ទះសំណាក់ សណ្ឋាគារ ឃ្លាំងព័ទ្ធជិត ដេីម្បីសហការជាមួយម្ចាស់ទីតាំង ថាមិនត្រូវផ្ដល់ឬជួយសំរួលដល់ការយកទីតាំងជាកន្លែងលាក់ទុកសម្ភារៈប្រព្រឹត្ដបទល្មេីស ឬផ្ដល់ឲ្យការលួចធ្វេីសកម្មភាពខុសច្បាប់ ការបង្ខាំងមនុស្ស ការជួញដូរមនុស្ស ការលេងល្បែងខុសច្បាប់ និងជាមូលដ្ឋាន នៃក្រុមឧក្រឹដ្ឋជនប្រព្រឹត្ដបទល្មេីស ( ONLINE SCAMS ) ឡេីយ។ករណីនេះបេីសិនរកឃេីញ សមត្ថកិច្ចនឹងអនុវត្ដលេីការផាកពិន័យ លេីសពីនោះនិងរងទណ្ឌកម្មតាមច្បាប់ជាធរមាន៕

សូមបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា គឺជាបញ្ហាតំបន់ និងសកលដែលមានលក្ខណៈស្មុគស្មាញ និងប្រទាក់ក្រឡាគ្នាហើយកម្ពុជាជាអ្នករងគ្រោះ និងត្រូវខូចឈ្មោះលើឆាកអន្តរជាតិ ដូច្នេះយុទ្ធនាការបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាឆន្ទៈពិតប្រាកដរបស់រាជរដ្ឋាភិបាលក្នុងការបោសសម្អាតផ្ទះរបស់ខ្លួនឱ្យបានស្អាតពីព្រោះបញ្ហានេះបានប៉ះពាល់ដល់មុខមាត់ប្រទេសជាតិ និងសេដ្ឋកិច្ចសង្គមកម្ពុជា។រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះយ៉ាងម៉ឺងម៉ាត់ដោយមិនលើកលែង និងមិនថយក្រោយជាដាច់ខាត៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com