ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

ថ្នាក់ដឹកនាំខេត្តកណ្ដាល បានអញ្ជេីញជួបសំណេះសំណាលជាមួយភរិយារបស់វិរ:កងទ័ពជួរមុខ ក្នុងស្រុកកោះធំ ដែលបានទៅការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ..

ថ្នាក់ដឹកនាំខេត្តកណ្ដាល បានអញ្ជេីញជួបសំណេះសំណាលជាមួយភរិយារបស់វិរ:កងទ័ពជួរមុខ ក្នុងស្រុកកោះធំ ដែលបានទៅការពារបូរណភាពទឹកដី ពីការឈ្លានពានរបស់យោធាថៃ តាមបណ្ដាខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ..

 

ខេត្តកណ្តាល៖ ដោយទទួលបានការផ្តាំផ្ញើ និងណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៅរៀងរាល់កម្មវិធី កិច្ចប្រជុំ ឱ្យអាជ្ញាធរមូលដ្ឋានផ្សារភ្ជាប់ពីជីវភាព មនោសញ្ចេតនា ការយកចិត្តទុកដាក់ពីសុខទុក្ខរបស់ក្រុមគ្រួសារ ពិសេសភរិយា និងកូនៗរបស់កងទ័ពនៅជួរមុខ បន្ទាប់ពីបញ្ចប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅស្រុកកោះធំ រួចមក នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦នេះ ឯកឧត្ដម វ៉ា ស៉ីមសូរិយា អនុរដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជេីញជួបសំណេះសំណាលជាមួយភរិយារបស់វិរ:កងទ័ពជួរមុខ ក្នុងស្រុកកោះធំ ចំនួន ៩គ្រួសារ។

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្ដម គួច ចំរើន បានបញ្ជាក់ថាភរិយា និងកូនៗរបស់កងទ័ព ជាអ្នកទទួលរងនូវផលប៉ះពាល់ ទុក្ខលំបាកដោយផ្ទាល់ពីការឃ្លាតឆ្ងាយពីប្តី ពីឪពុក ជាកងទ័ពនៅជួរមុខនេះគឺជាការលះបង់មួយដ៏ធំធេង ហើយការលំបាករបស់កងទ័ពជួរមុខរបស់យើង គឺមានតែក្រុមគ្រួសារផ្ទាល់ទេ ដែលដឹងច្បាស់អំពីសុខទុក្ខរបស់ពួកគាត់។ តែសម្រាប់ប្រជាពលរដ្ឋដែលមិនមានសាច់ញាតិជាកងទ័ពជួរជួរមុខ បានត្រឹមដឹងសុខទុក្ខតាមរយៈការបង្ហាញដោយសារព័ត៌មាន ឬវីដេអូសកម្មភាពផ្សេងៗ ដូចនេះមានតែក្រុមគ្រួសារវីរៈកងទ័ពជួរមុខនោះទេ ដែលមានការឈឺចាប់ខ្លាំងជាងបងប្អូនរបស់យើងផ្សេងទៀត ព្រោះថាការរំលោភបំពានទឹកដីពីសំណាក់យោធាថៃ និងការធ្វើឱ្យវីរៈកងទ័ពរបស់យើងទទួលរងគ្រោះថ្នាក់ផ្សេងៗ ដែលធ្វើឱ្យយើងជាក្រុមគ្រួសារវីរៈកងទ័ពជួបមុខ មានការឈឺចាប់បំផុត។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ទៀតថា យល់ពីការលំបាកដូច្នេះហើយ ទើបរាជរដ្ឋាភិបាលតែងតែណែនាំដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តរក្សាវប្បធម៌សួរសុខទុក្ខក្រុមគ្រួសារ ភរិយា របស់កងទ័ពជួរមុខដែលមករស់នៅមូលដ្ឋាន ដើម្បីក្តាប់បាន និងដោះស្រាយនូវបញ្ហាប្រឈម សំណូមពររបស់ពួកគាត់ និងត្រូវយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនគ្រួសារកងទ័ពជួរមុខនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឱ្យវីរៈកងទ័ពរបស់យើងដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនមានអារម្មណ៍ស្ងប់ ព្រោះថាក្រុមគ្រួសាររបស់គាត់ត្រូវបានយកចិត្តទុកដាក់ មើលការខុសត្រូវ និងមិនបោះបង់ពួកគាត់ចោលឡើយ នោះធ្វើអោយស្មារតីក្នុងការការពារបូរណភាពទឹកដីរបស់យើង កាន់តែអង់អាចក្លាហាន មោះមុត ក្នុងការការពារបូរណភាពទឹកដី។

ជាមួយគ្នានេះដែរឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បាននាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចគតិព្រឹទ្ធបណ្ឌិត ព្រមទាំងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ដោយក្ដីនឹករលឹកបំផុត។

ឯកឧត្តមអភិបាលខេត្តកណ្ដាល ក៏បានជម្រាបជូនដល់ក្រុមគ្រួសារវីរៈកងទ័ពជួរមុខ នៅពេលជួបបញ្ហាប្រឈម សំណូមពរ សូមរាយការណ៍ជូនអាជ្ញាធរដែលនៅជិតបំផុត ដើម្បីពួកគាត់ជួយសម្របសម្រួល និងដោះស្រាយបានទាន់ពេលវេលា ហើយក៏សូមឱ្យបងប្អូន មានទំនាក់ទំនងល្អជាមួយអាជ្ញាធរដែលនៅជិតខ្លួន ដើម្បីមានភាពងាយស្រួលក្នុងការផ្ដល់ព័ត៌មាន ឬតម្រូវការចាំបាច់ណាមួយដែលបងប្អូនត្រូវការ ដើម្បីឱ្យពួកគាត់បានជួយផ្ដល់សេវាឱ្យបានលឿន រហ័ស និងប្រកបដោយការទទួលខុសត្រូវខ្ពស់ផងដែរ។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បាន ឧបត្ថម្ភដល់ភរិយារបស់វិរ:កងទ័ពជួរមុខទាំង ៩ គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបានថវិកា ២០ម៉ឺនរៀល អង្គរ ៥០ គីឡូ មី១កេស ទឹកផ្លែឈើ ១កេស ទឹកស៊ីអ៉ីវ១យួរ និងទឹកត្រី ១យួរ ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com