ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល..

រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល..

​ខេត្តកណ្តាល៖ រដ្ឋបាលខេត្តបានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្តម គួច ចំរើនអភិបាល នៃគណៈអភិបាលខេត្តកណ្តាល និងឯកឧត្តម វុឌ្ឍី វណ្ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុរិយោដី និងភូមិសាស្ត្រ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក-លោកស្រីអភិបាលក្រុង ស្រុក ទាំង១៣ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត មន្ត្រីបច្ចេកទេស ព្រមទាំងលោក-លោកស្រីមេឃុំ ចៅសង្កាត់ទូទាំងខេត្តយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦។ពិធីចុះហត្ថលេខានេះ ធ្វើឡើងបន្ទាប់ពីក្រុមការងារបច្ចេកទេស និងអាជ្ញាធរមូលដ្ឋាន បានខិតខំប្រឹងប្រែងចុះវាស់វែង កំណត់និយាមកា និងដោះស្រាយវិវាទព្រំប្រទល់នានាដោយជោគជ័យ និងទទួលបានការឯកភាពគ្នាយ៉ាងពេញលេញពីគ្រប់ភាគីពាក់ព័ន្ធ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា៖ មកដល់ពេលនេះក្នុងចំណោម១២៧ឃុំ សង្កាត់នៅក្នុងខេត្តកណ្តាលរបស់យើងដែលសំរេចបាន៩០ឃុំ សង្កាត់ ដែលក្រសួងរៀបចំដែនដីផ្តល់ការគាំទ្រនូវផែនទីរដ្ឋបាលឃុំសង្កាត់ និងនៅសល់៣២ឃុំសង្កាត់ទៀតត្រូវពិនិត្យឡើងវិញនឹងបន្តPrintផែនទីព្រំប្រទល់បន្ថែមទៀត។

ឯកឧត្តមបានបន្តថា៖យើងបានជំរុញកិច្ចការងារនេះ និងធ្វើទំនាក់ទំនងក្នុងកម្រិតស្រុកនឹងស្រុក ខេត្តនឹងខេត្តដើម្បីសម្របសម្រួលអោយបងប្អូនចាប់ពីថ្នាក់ឃុំស្រុក បានព្រមព្រៀងគ្នាទៅលើព្រំប្រទល់រដ្ឋបាល ឃុំសង្កាត់ ក្រុងស្រុក ខេត្ត ដោយមានការឯកភាពគ្នាទើបយើងឈានដល់ការprintផែនទីនេះឡើង។

ឯកឧត្តមបានបន្ថែមថា៖ ខេត្តកណ្តាលគឺព័ទ្ធជុំវិញរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តតាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម និងខេត្តព្រៃវែង យើងបានធ្វើការសម្របសម្រួលដោយមានការជួយគាំទ្រពីក្រសួងរៀបចំដែនដី ហើយការចុះហត្ថលេខាលើផែនទីរដ្ឋបាលឃុំ សង្កាត់ នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតសម្រាប់រដ្ឋបាលខេត្ត ផែនទីផ្លូវការដែលត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ នឹងក្លាយជាឯកសារគតិយុត្តដ៏មានសារៈសំខាន់បំផុតក្នុងការកំណត់ច្បាស់លាស់នូវដែនសមត្ថកិច្ចគ្រប់គ្រងរបស់ឃុំ សង្កាត់នីមួយៗ ដើម្បីបង្ការ និងដោះស្រាយរាល់វិវាទដីធ្លី ឬការទន្ទ្រានព្រំប្រទល់រវាងមូលដ្ឋាន និងមូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងស្មោះស្ម័គ្រចំពោះក្រុមការងារបច្ចេកទេស និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយចិត្តរហូតសម្រេចបានផែនទីផ្លូវការនេះឡើង។ ត្រូវយកចិត្តទុកដាក់ថែរក្សា ការពារបង្គោលព្រំប្រទល់ និងត្រូវប្រើប្រាស់ផែនទីនេះជាមូលដ្ឋានគ្រឹះក្នុងការបម្រើសេវា និងការអភិវឌ្ឍមូលដ្ឋាន។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី បានមានប្រសាសន៍ថា៖ ផ្តើមចេញពីការវាស់វែងលក្ខណះជាប្រព័ន្ធ គឺចេញពីគណៈកម្មការរដ្ឋបាលដែលមានរដ្ឋបាលខេត្ត ក្រុងស្រុក និងការចូលរួមពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋ ទាំងនេះគឺជាមូលដ្ឋានដែលយើងយកមកកំណត់ព្រំប្រទល់រដ្ឋបាលនេះ ការកំណត់ និងការចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ គឺជាកិច្ចការដ៏មានសារៈសំខាន់បំផុត ក្នុងការធានាបាននូវសុវត្ថិភាពគតិយុត្ត ងាយស្រួលដល់ការគ្រប់គ្រងដីធ្លី ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា៖ការដឹងពីព្រំប្រទល់រដ្ឋបាលច្បាស់លាស់ នឹងផ្តល់ផលប្រយោជន៍ជាច្រើន ហើយការកំណត់ព្រំប្រទល់នេះ មិនមែនជាការខណ្ឌចែកទឹកដីដាច់ដោយឡែកពីគ្នានោះទេ ទោះបីជាព្រំប្រទល់ស្ថិតនៅត្រង់ណាក៏ដោយ អ្វីដែលសំខាន់បំផុតគឺការបម្រើផលប្រយោជន៍ និងការរស់នៅប្រកបដោយសុខដុមរមនារបស់បងប្អូនប្រជាពលរដ្ឋ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com