អធិការក្រុងតាខ្មៅបើកកិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារប្រចាំខែមេសាឆ្នាំ២០២៦និងលើកទិសដៅការងារបន្តរសម្រាប់ខែឧសភាឆ្នាំ២០២៦ ។
ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការងាររបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។
ក្នុងកិច្ចប្រជុំនោះផងដែរលោកអធិការបានណែនាំអោយមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារបំរើប្រជាពលរដ្ឋអោយបានល្អ ជាពិសេសលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ។
ដោយមានការចូលរួមពីលោក លោកស្រី អធិការរងនិង លោកនាយប៉ុស្តិ៍ទាំង១០ ផងដែរ៕






