ទាន់ហេតុការណ៍
ដុះខាត់ជាប្រចាំ! ក្រសួង​រៀប​ចំ​ដែនដី​នគរ​រូបនីយកម្មនិងសំណង់បានសហការជាមួយក្រុមហ៊ុន​ Trimble និងNikon របស់ជប៉ុន​ ព្រមទាំងក្រុមហ៊ុនAruna របស់កម្ពុជារៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលអំពីជំនាញ PLATEAU-3D Cities Model .. ==> អាជ្ញាធរក្រុងតាខ្មៅ បន្តយុទ្ធនាការចុះរដ្ឋបាលទប់ស្កាត់បទល្មើស Online Scams.. ==> មានក្លិនមិនស្រួលហើយ គម្រោងដេញថ្លៃនៅឃុំប្រសាទ ស្រុកសន្ទុក ដាក់ឲ្យដេញថ្លៃរបៀបចងមុង សាងសង់ផ្លូវក្រាលគ្រួសក្រហម និង លូមូលទោសប្រវែង ១.១៥០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ មានភាពមិនប្រក្រតី ត្រូវគ្នាចែកថ្លៃទឹកតែ ដែលជាលុយថវិកាជាតិ បើតាមមើលឃើញពីអ្នកចូលរួម.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល ជួបសំណេះសំណាលជាមួយក្រុមភ្លេងយុវជនកាយរឹទ្ធិខេត្តកណ្ដាល មុនចេញទៅប្រកួតក្រុមភ្លេងកាយរឹទ្ធថ្នាក់ជាតិលើកទី៣ ក្រោមប្រធានបទ «ភ្លេងកាយរឹទិ្ធ ដើម្បីសន្តិភាព និងការអភិវឌ្ឍ».. ==> ដើម្បីក្លាយខ្លួនជាស្ថាបត្យករប្រកបដោយវិជ្ជាជីវៈ​ និងការទទួលខុសត្រូវ​ បេក្ខជនទាំងឡាយត្រូវឆ្លងកាត់ការវិនិច្ឆ័យរបស់គណៈស្ថាបត្យករកម្ពុជា.. ==> កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារ របស់ទីចាត់ការអន្តរវិស័យ នៅសាលាខេត្តកណ្ដាល.. ==> លោកជំទាវ ឌិត នីតា៖ «សាលារៀនគឺជាស្ពានតភ្ជាប់ក្តីស្រមៃរបស់កូនៗ ទៅកាន់អនាគតដ៏ភ្លឺស្វាង ដែលមានលោកគ្រូ អ្នកគ្រូ ជាអ្នកកាន់គោមបំភ្លឺផ្លូវ».. ==> លោកវរសេនីយ៍ឯក ឡេង គឹមឈាន មេបញ្ជាការរង ប្រចាំបញ្ជា បានអញ្ជើញដឹកនាំ នាយទាហាន នាយទាហានរង ចូលរួមគោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងបាននាំយកនូវបទបញ្ជារបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ ផ្សព្វផ្សាយណែនាំបន្ថែមដល់... ==> ដោយអនុវត្តតាមការចង្អុលដឹកនាំពីឯកឧត្តម ឈឿន សុចិត្ត ប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ដើមមៀន ក្រុមការងារចុះមូលដ្ឋានភូមិដើមគរ ដឹកនាំដោយលោក ឡាក់ ម៉េងធី បានសហការជាមួយក្រុមការងារភូមិ ចុះ... ==> សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្តកណ្ដាល..
0

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំអឌ្ឍមាសទី១ ខែមេសា ដើម្បីបូកសរុបលទ្ធផលការងារ និងដាក់ចេញនូវទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្ត..

រដ្ឋបាលខេត្តកណ្តាល បើកកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំអឌ្ឍមាសទី១ ខែមេសា ដើម្បីបូកសរុបលទ្ធផលការងារ និងដាក់ចេញនូវទិសដៅសំខាន់ៗសម្រាប់អនុវត្តបន្ត..

ខេត្តកណ្តាល៖ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្ត ប្រចាំអឌ្ឍមាសទី១ ខែមេសា តាមរយៈប្រព័ន្ធអនឡាញ Zoom នៅព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានកោតសរសើរចំពោះ គ្រប់អនុគណៈកម្មការរៀបចំកម្មវិធីសង្ក្រាន្តខេត្តកណ្ដាល មន្ត្រីរាជការ និងមន្ទីរជុំវិញខេត្តទាំងអស់ ដែលបានខិតខំប្រឹងប្រែងរៀបចំកម្មវិធីសង្ក្រាន្តខេត្ត បានយ៉ាងល្អប្រសើរសម្រាប់បង្កភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋចូលរួមលេងកម្សាន្ត។ ចំពោះការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់ក្នុងកម្មវិធីសង្ក្រាន្តនេះក៏បានល្អប្រសើរផងដែរដោយមិនមានបញ្ហាកើតឡើងណាមួយដែលគួរឱ្យកត់សម្គាល់ឡើយ។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់កម្លាំងមានសមត្ថកិច្ចត្រូវបន្តមានវិធានការរឹតបន្តឹងសុវត្ថិភាពចរាចរណ៍ និងសណ្តាប់ធ្នាប់តាមដងផ្លូវសាលារៀនដើម្បីបន្តកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អាជ្ញាធរទាំង១៣ ក្រុង-ស្រុក ត្រូវបន្តដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ក្នុងមូលដ្ឋានរបស់ខ្លួន ទន្ទឹមនឹងនេះកងកម្លាំងមានសមត្ថកិច្ចត្រូវដាក់សាជីចរាចរណ៍ នៅតាមដងផ្លូវចេញ-ចូលមុខសាលារៀននានា ដើម្បីការពារសុវត្ថិភាពជូនក្មួយៗសិស្សានុសិស្សទាំងពេលចូលរៀន និងពេលត្រឡប់ទៅផ្ទះវិញ។

ពាក់ព័ន្ធនឹងការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ និងការគ្រប់គ្រងការសាងសង់សំណង់គ្រប់ប្រភេទ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវបន្តខិតខំរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវ ដោយត្រូវរុះរើសំណង់ដែលរំលោភលើដីចំណីផ្លូវ ឬសំយាបផ្ទះដែលប៉ះពាល់ដល់ផ្លូវសាធារណៈ បង្កជាការកកស្ទះ គ្មានសោភណ្ឌភាពសណ្ដាប់ធ្នាប់ អាចក៏អាចបង្ករជាគ្រោះថ្នាក់ចរាចរណ៍បានផងដែរ ការអនុវត្តត្រូវធ្វើឡើងក្នុងស្មារតី ទន់ភ្លន់ តែម៉ឺងម៉ាត់ និងមានលទ្ធផលល្អប្រសើរ។

ឯកឧត្តមអភិបាលខេត្ត បានកោតសរសើរទៅដល់រដ្ឋបាលស្រុកលើកដែក និងរដ្ឋបាលស្រុកកៀនស្វាយ ដែលបានធ្វើការរាយការណ៍អំពីវឌ្ឍនភាព នៃការរៀបចំសម្រាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ និងទទួលបានលទ្ធផលល្អប្រសើរ ដោយឡែកសម្រាប់ក្រុងសំពៅពូន និងក្រុងអរិយក្សត្រ ត្រូវត្រៀមរៀបចំរបាយការណ៍ស្តីពីការរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ជូនគណៈអភិបាលខេត្តមានកិច្ចប្រជុំខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ចំពោះការទប់ស្កាត់សំណង់មិនមានច្បាប់អនុញ្ញាត និងសំណង់មិនរៀបរយអាជ្ញាធរក្រុង-ស្រុក ត្រូវចុះពិនិត្យ និងគ្រប់គ្រងការសាងសង់ឱ្យបានហ្មត់ចត់ ដោយត្រូវណែនាំម្ចាស់សំណង់ឱ្យសុំច្បាប់អនុញ្ញាតឱ្យបានត្រឹមត្រូវ និងបន្តធ្វើបច្ចុប្បន្នភាពស្ថិតិសំណង់មិនរៀបរយដើម្បីងាយស្រួលគ្រប់គ្រង ត្រូវធ្វើស្ថិតិគ្រប់គ្រងឱ្យបានច្បាស់លាស់ចំពោះសំណង់ដែលមិនមានច្បាប់អនុញ្ញាត និងសំណង់ដែរមិនរៀបរយ។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com