ដោយបានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលនៅរសៀលថ្ងៃទី៣១ ខែមីនាឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមីនានិងទិសដៅការងារសម្រាប់ខែមេសា ។
ខ្លឹមសារនៃអង្គប្រជុំរួមមាន៖
– វិន័យកងកម្លាំង
– ផ្សព្វផ្សាយផែនការការពារក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខ ។
– កាងារចុះរៀបចំសណ្ដាប់ធ្នាប់ និងសម្រួលគោលដៅកកស្ទះនៅក្នុងមូលដ្ឋាន ។
– ការអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាល ។
– ការងារអត្តសញ្ញាណកម្ម
– ទប់ស្កាត់ និង បង្រ្កាបក្មេងទំនើង
សមាសភាពចូលរួមមាន លោក លោកស្រី អធិការរង លោកនាយផ្នែកជំនាញទាំង៩ និង លោកនាយប៉ុស្តិ៍ទាំង១០ ។







