ទាន់ហេតុការណ៍
ផ្ទះទេវតា១ខ្នងដោយមានភ្ជាប់អណ្ដូងទឹកស្អាត និងប្រព័ន្ធភ្លើងសូឡា ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន,សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ត្រូវបានលោកជំទាវ ហ៊ុន ម៉ាណា ប្រគល់ជូនលោកយាយទុគតជន នៅខេត្តកំពង់ធំ.. ==> ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កម្មសិទ្ធដីធ្លី ស្ថិតក្នុងភូមិចំនួន ៩ នៃសង្កាត់ព្រែកជ្រៃ និងសង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្ដាល សូមអញ្ជើញមកយក.. ==> ប្រតិភូសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបសំណេះសំណាល និងចែករំលែកអំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុជូនដល់សម្បទានិក នៃគម្រោងបែងចែកដីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចដំណាក់កាលទី៣ (LASED III) ក្នុងគោលបំណងផ្តល់នូវ.. ==> លោកវរសេនីយ៍ងក យី វណ្ណដា អធិការក្រុងតាខ្មៅដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែមិនានិងលើកទិសដៅការងារបន្តសម្រាប់ខែមេសា... ==> ក្រុមការងារក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានជួបជាមួយពុកម៉ែ បងប្អូន ដែលជាអតិថិជនបុរីឡេង ណាវ៉ាត្រា គម្រោងផ្លូវ៥១ និងគម្រោង កូនចាស្ម៊ីន ខេត្តកំពង់ស្ពឺ.. ==> សម្តេចធិបតី ហ៊ុន ម៉ាណែត មិនអត់ឱនឱ្យអ្នកបង្កគ្រោះថ្នាក់ហើយរត់គេចខ្លួន "ត្រូវរកឱ្យឃើញ និងអនុវត្តច្បាប់ឱ្យម៉ឺងម៉ាត់"... ==> អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនសង្ស័យ០៤នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន!  ==> ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជួបសំណេះសំណាលជាមួយគ្រួសារវីរៈកងទ័ព... ==> កម្មវិធី​អាជីវកម្ម​ចល័ត​និងកម្មករសំណង់ ​បានប្រជុំផ្សព្វផ្សាយលទ្ធផល​នៃ​កិច្ច​ប្រជំ​បូក​សរុប​របស់​សសយក រាជធានី​ភ្នំពេញ​២០២៦​ និង​ពង្រឹង​របៀប​របបការងារ ជូន​ដល់​ថ្នាក់​ដឹកនាំ​ផ្នែក​វិទ្យុ​ទាក់ទង.. ==> សម្បទានិកចំនួន ៣៣២គ្រួសារ ដែលគ្រោងនឹងចូលតាំងទីលំនៅថ្មី នៅលើទីតាំងដីសម្បទានសង្គមកិច្ចស្ថិតក្នុងឃុំគោល ស្រុកប្រាសាទសំបូរ និងឃុំទំរីង ស្រុកសណ្ដាន់ ខេត្តកំពង់ធំទទួលបានសម្ភារគាំទ្រការតាំងទីលំនៅថ្មី..
0

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បើកសិក្ខាសាលាផ្សព្វផ្សាយ និងពង្រឹងការអនុវត្តផែនការ សកម្មភាពជាតិស្តីពីសុខភាពសិក្សា..

មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល បើកសិក្ខាសាលាផ្សព្វផ្សាយ និងពង្រឹងការអនុវត្តផែនការ សកម្មភាពជាតិស្តីពីសុខភាពសិក្សា..

ខេត្តកណ្ដាល៖ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ជំរុញ ឱ្យអង្គសិក្ខាសាលាត្រូវ ខិតខំកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានសាលារៀនដើម្បីឱ្យក្លាយជាទីមេត្រីដល់កុមារ ទាំងអស់បានចូលរៀននៅបឋមសិក្សា និងចូលរៀន កាន់តែច្រើនឡើងនៅមធ្យមសិក្សាតាមរយៈការ សាងសង់សាលារៀនភ្ជាប់ជាមួយនឹងបរិក្ខារសិក្សា ប្រព័ន្ធទឹកស្អាត បង្គន់អនាម័យ ធានាបាននូវ សុខុមាលភាពយ៉ាងសុខដុមរមនា ដល់ក្មួយៗសិស្សានុសិស្ស។ ឯកឧត្តម អភិបាលរងខេត្ត ជំរុញបែបនេះ ក្នុងឱកាស អញ្ជើញចូលរួមជាគណៈអធិបតី ក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយ និងពង្រឹងការអនុវត្តផែនការ សកម្មភាពជាតិស្តីពីសុខភាពសិក្សា នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៦ នៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្តាល។

ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍បន្តទៀតថា សិក្ខាសាលារយៈពេលពីរ ថ្ងៃនេះ ពិតជាបានរួមចំណែក យ៉ាងធំធេងក្នុងការ អនុវត្តកម្មវិធីគោលនយោបាយ ក្នុងយុទ្ធសាស្រ្តបញ្ហា កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល ដ៏ឈ្លាសវៃ និង ប្រកបដោយគតិបណ្ឌិត ជាពិសេស ដើម្បីចូលរួម សម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុ ជា ក្នុងការនាំនាវាកម្ពុជាទាំងមូលឱ្យក្លាយជា ប្រទេស អភិវឌ្ឍដែលមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសអភិវឌ្ឍនៅ ឆ្នាំ២០៥០។

ឯកឧត្តម អភិបាលរងខេត្ត បានបន្ថែមទៀតថា សិក្ខាសាលានាពេលនេះ ពិតជាបានបង្កលក្ខណៈឱ្យយើងមាន ស្មារតី រួមសហការគ្នា ទម្លាប់ធ្វើការជាមួយគ្នា បណ្តុះស្មារតីស្រឡាញ់គ្នា ជឿទុកចិត្តគ្នាមានសាមគ្គី ឯកភាពគ្នាជាធ្លុងមួយ ក្នុងនោះយើងមានអ្នក តំណាងអប់រំជាច្រើន ដែលជាគំរូល្អ និងជា តឹកតាង ក្នុងការរួមចំណែកលើក កម្ពស់សុខភាពសិក្សា នៅគ្រប់មូលដ្ឋានរបស់យើង វិស័ ក្នុងគោលដៅធានាបាននូវការអភិវឌ្ឍន៍ វិស័យអប់រំ ប្រកបដោយ និរន្តរភាព និងប្រសិទ្ធភាពខ្ពស់ ។

ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ លោក លោកស្រីសិក្ខាកាម ដែលមានវត្តមាននៅទីនេះ និងមន្ត្រីអប់រំទាំងអស់ ដែលជាប្រតិបត្តិករដ៏សំខាន់មិនអាចខ្វះបាន ក្នុងការធ្វើឱ្យបានសម្រេចនូវស្មារតី នៃការអប់រំ ក្នុងឆ្នាំសិក្សា២០២៥-២០២៦ និងការអភិវឌ្ឍ សង្គមកម្ពុជា ឱ្យមានសុខដុមរមនា សម្រាប់កូនចៅយើងទាំងអស់គ្នា រស់នៅក្នុងវិបុលភាព និង វឌ្ឍនភាពជារៀងរហូត សូមចូលរួមស្តាប់បទបង្ហាញ ដោយការយកចិត្តទុកដាក់ខ្ពស់ និងចូលរួមលើកជាសំណួរ ដើម្បីទទួលបានការពន្យល់បន្ថែមឱ្យយល់កាន់តែច្បាស់។

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
«ពន្លឺតាខ្មៅ | Punleu Takhmao» ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 077 530 503 សូមអរគុណ ! ឬ Whatsapp : លេខ 077 530 503 | Telegram : លេខ 077 530 503»

©២០១៨ រក្សាសិទ្ធិ ដោយ «ពន្លឺតាខ្មៅ | Punleu Takhmao» | ទូរស័ព្ទលេខ ៖ 077 530 503 | អ៊ីម៉ែល៖ mailtobot168@gmail.com

សហការផ្តល់ព័ត៌មាន៖ 077 530 503 | Whatsapp : 077 530 503 ឬ Telegram : 077 530 503 | អ៊ីម៉ែល ៖ mailtobot168@gmail.com